លោកឆាយរ៉ាតនាយទាហានវរ:សេនាតូច១០៣ ជាមេឈ្មញឈើប្រណិតដុះស្លែត្រូវបានកម្លាំង សមត្ថកិច្ចជំនាញចុះបង្ក្រាបដកហូតបានឈើ៩០ដុំ

ដោយ ៖ សហការី កម្ពុជា ជោគជ័យ CSN

 

ខេត្តមណ្ឌលគិរី ៖ មេឈ្មួញឈើប្រណិតទាំងអស់ សុទ្ធសឹងតែ​ចេញពី អ្នកមានលុយ មានអំណាច មិនខ្លាច

ញញើត​នឹងច្បាប់ ដោយពួកគាត់ទាំងនោះមានលុយ សម្រាប់ទិញសមត្ថកិច្ច នឹងជំនាញពាក់ព័ន្ធមួយចំនួន

សម្រាប់កាងបទល្មើសឲ្យពួកគេ ។

 

ជាក់ស្ដែងការពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦ កន្លងមកនេះ នៅផ្ទះរបស់លោក ឆាយ រ៉ាង ដែរជានាយទាហាន

វរ:សេនាតូច ការពារព្រុំដែនលេខ១០៣ កងអនុសេនាធំលេខ២ ស្ថិតនៅភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវ

សីមា ខេត្តមណ្ឌលគិរី ត្រូវបានដឹកនាំបញ្ជាផ្ទាល់ពីលោក សូ សុវិជ្ជា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត នឹង

មានការចូលរួមពីសមត្ថកិច្ច នឹងមន្ត្រីជំនាញមួយចំនួន ធ្វើការឡោមព័ទ្ធផ្ទះ របស់លោក ឆាយ ឃាងរ៉ាត រក

ឈើប្រណិត៩០ដុំ ដែរ ឆាយ ឃាងរ៉ាត កាក់ទុក​ធ្វើជំនួញទៅប្រទេសវៀតណាម។

 

ប្រភពពីប្រជាពលរដ្ឋ បានឲ្យអ្នកយកព័ត៌មាន ( កម្ពុជា ជោគជ័យ ) CSN យើងដឹងថា លោក ឆាយ ឃាងរ៉ាត

តែងតែបង្កបញ្ងា ជាមួយសមត្ថកិច្ច ជាញឹកញាប ដោយសមត្ថកិច្ច ដែរមិនពាក់ព័ន្ធ នឹងកញ្ចប់សូកប៉ាន់ របស់

លោក ឆាយ ឃាងរ៉ាត តែងតែអនុវត្តន៍ច្បាប់ ហើយធ្វើការបង្កហរាប ឬតាមប្រម៉ាញ់រាល់ពេល លោកឆាយ

ឃាងរ៉ាត ចេញធ្វើសកម្មភាពរកស៊ី ដឹកជញ្ជូនឈើខុសច្បាប់។​

 

ប្រភពខាងលើបានបន្តថា លោកឆាយ ឃាងរ៉ាត នេះ ជាមេឈ្មួញរកស៊ីឈើជាយូឆ្នាំមកហើយ កាលពីប៉ុន្មានថ្ងៃមុន

មុន ក៍ធ្លាប់ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ ចុះបង្ក្រាបបានឈើប្រណិតជាច្រើនដុំ ដែរលោកឆាយ ឃាងរ៉ាត

លាក់ទុកនៅក្នុងផ្ទះ។ មិយូប៉ុន្មានថ្ងៃផង ក៍ឃើញ មេឈ្មួញរូបនេះ ធ្វើជំនួញឈើប្រណិតយ៉ាងឡើងវិញ មក

ដល់សព្វថ្ងៃនេះ ទើតែឃើញមានការបង្ក្រាបម្ដងទៀត។

 

បច្ចុប្បន្នឈើ​ប្រណីត​ចំនួន​៩០​ដុំ​ ត្រូវ​បាន​លោក ជុយ សុឃាង នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ ស្រុក​កែវ​សីមា នាំ​

យក​ទៅ​រក្សា​ទុក ​នៅ​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើកែវ​សីមា ក្រោយ​ពី​ធ្វើការ​ឡោម​ព័ទ្ធ​ផ្ទះ ​របស់​លោកឆាយ វ៉ា​ត ៕

 

2016-08-06_11.59.07 2016-08-06_12.01.42 2016-08-06_12.00.29 2016-08-06_11.59.46

សូមជួយស៊ែរព័ត៌មាននេះផង: