លោកវ៉តពិសិដ្ឋក្រឡាបញ្ជីតុលាការកំពូល តុលាការសម្រេចឃុំខ្លួនក្រោមការចោទប្រកាន់ រឿងពុករលួយ

ដោយ ៖ អង្គភាពព័ត៌មាន កម្ពុជា ជោគជ័យ CSN

 

ភ្នំពេញ ៖ លោក វ៉ាត ពិសិដ្ឋ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនកាលពីរសៀលថ្ងៃទូ០៥

ខែសីហា ឆ្នាំ២០១៦ កន្លងមកនេះ ដោយសង្ស័យថា មានពាក់ព័ន្ធនឹងការពុករលួយ ក្នុងការបំពេញការងារ។

 

នៅរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង៥ នឹង១៥នាទី នៅសាលាដំបូងរាជធានីភ្នំពេញ ចៅគ្រម

សើបសួ នៃសាលាដំបូងរាជធានីភ្នំពេញ លោក រស់ ពិសិដ្ឋ បានសម្រេចឃុំខ្លួន លោក វ៉ាត ពិសិដ្ឋ ក្រឡាបញ្ជី​តុលាការកំពូលហើយ ក្រោមការចោទប្រកាន់ពីបទវិតិក្រម និង រំលោភអំណាច។

 

នេះបើតាម លោក លី សុផាណា ព្រះរាជអាជ្ញារង និងអ្នកនាំពាក្យសាលដំបូង រាជធានីភ្នំពេញ ដែលទទួល

​ចាត់ការលើសំណុំរឿងនេះ។

 

ក្រឡាបញ្ជីតុលាការកំពូល ដែលទើបនឹងផ្លាស់មកពីខេត្តប៉ៃលិនរូបនេះ ក៏ត្រូវបាន លោកទេសរដ្ឋមន្ត្រី ឱម

យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មកដល់តុលាការក្រុងភ្នំពេញ នៅព្រឹកមិញនេះដែរ។

 

លោក លី សុផាណា បានឱ្យដឹងថា តំណាងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានសម្រេចបើកការ

សើបសួរដោយចោទប្រកាន់ឈ្មោះ វ៉ាត វិសិដ្ឋ ពីបទវិតិក្រម និងបទរំលោភអំណាច តាមបញ្ញត្តិមាត្រា៥៩២

មាត្រា៥៩៣ នៃក្រមព្រហ្មទណ្ឌមាត្រា៣២ និងមាត្រា៣៥ នៃច្បាប់ប្រឆាំងអំពើពុករលួយ៕

 

2016-08-07_22.57.07

សូមជួយស៊ែរព័ត៌មាននេះផង: