ដោយ ៖ សហការី កម្ពុជា ជោគជ័យ CSN
ភ្នំពេញ ៖ កម្លាំងផ្នែកនគរបាលយុត្តុធម៌ នៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោក បានសហការជាមួយកម្លាំង
នគរបាល ប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី១ បានបង្ក្រាប និងឃាត់ខ្លួនជន សង្ស័យ០២នាក់ ក្នុងករណីគាស់ភូមិគ្រឹះ
យក សំភារ: ករណីនេះបបានកើតឡើង នៅចំណុចភូមិគ្រឹះលេខ២៩ ផ្លូវលេខ ៣៥៥ ក្រុមទី២១ ភូមិ៦
សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្នុងការចុះប្រតិបត្តិការបង្ក្រាប នឹងឃាត់ខ្លួនក្រុមចោរគាស់ភូមិគ្រឹះ យកសំភារ:ខាងលើ សមត្ថកិច្ចបានឲ្យអ្នក
យកព័ត៌មានយើងដឹងថា ជនសង្ស័យដែរសមត្ថកិច្ចបង្ក្រាបបាន ទី ១ មានឈ្មោះ នួន សីហា ( ហៅសី ) ភេទ
ប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅដីឡូតិ៍គ្មានលេខ ផ្លូវលេខ៣៣៧ កែងផ្លូវលេខ
៥២៨ សង្កាត់បឹង កក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ទី២ ឈ្មោះ ឌី ចំរើន ( ហៅ ង៉ោល ) ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅដី
ឡូតិ៍គ្មានលេខ ផ្លូវលេខ៣៣៧ កែងផ្លូវលេខ៥២៨ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនរងគ្រោះ ពុំទាន់ស្គាល់អត្តសញ្ញាណ ( កំពុងធ្វើការស្រាវជ្រាវ ) ។
សមត្ថកិច្ចបានបន្តឲ្យដឹងថា វត្ថុតាងដែលបានចាប់ នឹងដកហូតជាក់ស្ដែងរួមមាន ទី១ ក្បាលផ្កាឈូក ចំនួន
០៣ ទី២ ក្បាលរ៉ូប៊ីណេទឹកចំនួន០៣ ទី៣ ក្បាលកទីបឡាបូចំនួន០២ ទី៤ ដៃទ្វារប្រអប់ចំនួន០២ ទី៥ កន្ទុយ
ម៉ាស៊ីនត្រជាក់ម៉ាក Sharp ចំនួន០១គ្រឿង ទី៦ ពូថៅដងឈើ ចំនួន០១ និងកូនកាំបិតចុងស្រួច ចំនួន០១
កាធុនទឹកពណ៌ក្រហម ចំនួន ០១ផងដែរ ។
សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា ជនសង្ស័យធ្វើសកម្មភាពបាន ដោយភូមិគ្រឹះខាងលើនេះ បានចាក់សោរ
ចោរ ដោយគ្មានអ្នកនៅយាម ក៍ក្រុមជនសង្ស័យ បានចូលទៅក្នុងភូមិគ្រឹះខាងលើ ដោយបានធ្វើសកម្ម ភាព
គាស់យកក្បាលរ៉ូប៊ីណេទឹក និងម៉ាស៊ីនត្រជាក់ ពេលដែលក្រុមជនសង្ស័យកំពុងធ្វើសកម្មភាព ប្រជា ពលរដ្ឋ
បានផ្តល់ពត៌មានមកសមត្ថកិច្ច បានចុះអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យ០២នាក់ និងចាប់យកវត្ថុ តាងជាក់
ស្តែងតែម្តង ។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌ
ទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់ ៕



















