ដោយ ៖ សហការី កម្ពុជា ជោគជ័យ CSN
ខេត្តកណ្ដាល ៖ មានករណីបាញ់ប្រហា មួយបានកើតឡើង យ៉ាងឃោឃោទៅលើបុរស ជនជាតិចិនវ័យចំ
ណាស់ម្នាក់ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង
៥ នឹង៤៥នាទីល្ងេច ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិកោះខ្ទុរ ឃុំព្រែករកា ស្រុកកណ្ដាលស្ទឹង
ខេត្តកណ្ដាល ក្រោយកើតហេតុ ជនសង្ស័យបានបើករថយន្តគេចខ្លួនបាត់ស្រមោល តែត្រូវបានគេរាយការណ៍
ថា គេប្រទះឃើញរថយន្តនោះ យកទៅផ្លុងចោល នៅផ្លូវជាតិលេខ២ ខេត្តតាកែវ។
ប្រភពពីអ្នកភូមិនៅទីនោះបានឲ្យដឹងថា មុនពេលកើតហេតុ ម៉ោងប្រហែល៣ជាង ពួកគាត់បានឃើញ បុរស
២នាក់ឈរជជែកគ្នានៅទីនេះមុនភ្លៀងធ្លាក់ ហើយបុរស២នាក់នោះ បានមកទិញបារីហ្វីន១កញ្ចប់ ក្រោយមក
ភ្លៀងរាំង ស្រាប់តែឭស្នូរផ្ទុះកាំភ្លើង ចំនួន៥គ្រាប់ ទើបមានការភ្ញាក់ផ្អើល ដល់អ្នកភូមិនាំគ្នាទៅមើល ក៍បាន
ឃើញរថយន្ត១គ្រឿង បើកបរដោយបុរសម្នាក់ ចេញពីកន្លែងកើតហេតុ យ៉ាងលឿន ស្រាប់តែឃើញបុរសជន
ជាតិចិន ដេកស្លាប់ក្នុងថ្លកឈាម នៅក្នុងកញ្ចុះបាត់ទៅហើយ។
ពាក់ព័ន្ធករណីឃាតកម្ម ខាងលើ សមត្តកិច្ចបានឲ្យដឹងថា កំពុងធ្វើការស្រាវជ្រាវ នៅមិនទាន់ដឹងឣត្តញ្ញាណ
សពជនរងគ្រោះនៅឡើយទេ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើសកលវិច្ច័យ រកអត្តសញ្ញាណសពជនរងគ្រោះ នឹង
ស្រាវជ្រាវស្វែងរកចាប់ខ្លួន ជនដៃដល់មកដាក់ទោស ឲ្យខានតែបាន។
គួបញ្ជាក់ផងដែរថា រថយន្តដែលជនដៃដល់ បើកយកទៅផ្លុងចោល នៅឯទឹកដីខេត្តតាកែវនោះ ម៉ាកវីស្តុន
( Vistun ) ពណ៍ទឹកក្រូច ពាក់ស្លាក់លេខ ភ្នំពេញ.2AK.7925៕


















