ចោរស្ទាវថ្លើធំគាស់ផ្ទះមន្ត្រីរដ្ឋសភាជាតិយក ទ្រព្យសម្បត្តិ​រត់មិនរួចជាប់ខ្នោះរបស់សមត្ថកិច្ច

ភ្នំពេញ ៖ យុវជនស្ទាវ ដែរជាជនសង្ស័យ ត្រូវបាននគរបាលខណ្ឌច្បារអំពៅ ធ្វើការបង្ក្រាបនឹងឃាត់ខ្លួនបាន

១នាក់ ក្នុងករណីគាស់ផ្ទះលួចទ្រព្យសម្បត្តិ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ ម៉ោង១០និង៣៥នាទី នៅ

ចំណុចផ្ទះលេខ59C ផ្លូវបេតុង ស្ថិតក្នុងភូមិតាងៅក្រោម សង្កាត់ និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

 

ជនសង្ស័យដែរសមត្ថកិច្ចឃាត់ខ្លួននេះ មានឈ្មោះ យូ ចិត្រា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ

មិនពិតប្រាកដ ស្នាក់នៅភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។ រីឯម្ចាស់ផ្ទះរងគ្រោះ សូមមិនឲ្យ

បញ្ចេញឈ្មោះ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្ត្រីរដ្ឋសភាជាតិ ស្នាក់នៅផ្ទះកើតហេតុ ។

 

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញផ្ទះខាងលើ បានចាក់សោរហើយទៅធ្វើការដូច

សព្វដង លុះមកដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦នេះ គេឃើញជនសង្ស័យជិះម៉ូតូ ម៉ាក C100កូរ៉េ ពណ៍

ក្រហម គ្មានស្លាកលេខ មកឈប់នៅមុខផ្ទះ រួចយកម៉ាឡេតធ្វើសកម្មភាព គាស់បង្អួចកញ្ចក់ផ្ទះ ជនរងគ្រោះ

ចូលលួចយកទ្រព្យសម្បត្តិ ។ រួមមាន  អាវុធខ្លី១ដើម ម៉ាកប៉ារ៉ាបូលីម លេខ៩០០១១៥៥១, បង់១, គ្រាប់១១

គ្រាប់, កាបូបដៃ៥, ខ្សែកកាឡៃមាន ដាំត្បូង៣ខ្សែ, នាឡិកាដៃ៤គ្រឿង កាមេរ៉ាថតរូប ១គ្រឿង ម៉ាកSony

ពណ៌ទឹកប្រាក់ និងខ្សែកាសទូរ ស័ព្ទ១ រួចជិះម៉ូតូគេចខ្លួន ពេលនោះក៏មានអ្នក ជិតខាងបានរាយការណ៍

ប្រាប់មកសមត្ថកិច្ច ខណ្ឌច្បារអំពៅ ចុះមកដល់ដេញចាប់បានជនសង្ស័យ រួមនិងវត្ថុតាងជាក់ស្ដែង ធ្វើការ

បញ្ជូនមកអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ធ្វើការសាកសួរ នឹងឃាត់ខ្លួនជនសង្ស័យបណ្តោះអាសន្ន

នៅអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការ តាមនីតិវិធី៕

 

2016-08-12_11.22.09

សូមជួយស៊ែរព័ត៌មាននេះផង: