ជនសង្ស័យប្លន់ទូរស័ព្ទតាមហាងបានបាញ់សម្លាប់ខ្លួន ខណ:កម្លាំងអាវុធហត្ថកំពុងធ្វើការឡោមព័ទ្ធ​

ដោយ ៖ សហការី កម្ពុជា ជោគជ័យ CSN

 

ភ្នំពេញ ៖ កាលពីព្រឹកមិញថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦នេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណ:ជនសង្ស័យ

ម្នាក់ បានសម្រេចចិត្តធ្វើអត្តឃាត ដោយបាញ់សម្លាប់ខ្លួនឯង នៅគីឡូទី១១ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ

បន្ទាប់ពីបានចូលទៅភ្ជង់ប្លន់យកទូរស័ព្ទដៃ សេរីទំនើបចំនួន៦គ្រឿង ពីហាងលក់ទូរស័ព្ទដៃ លឹម ហាវ នៅក្បែរ

ផ្សារនាគមាស សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក នៅរសៀលថ្ងៃម្សិលមិញនោះ។

 

ជនសង្ស័យរូបនេះ បានប្រើកាំភ្លើងម៉ាករឡូ បាញ់សម្លាប់ខ្លួនឯង ខណ:ដែលកម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ

សហការជាមួយកម្លាំងអាវុធហត្ថ ខណ្ឌឫស្សីកែវ កំពុងធ្វើការឡោមព័ទ្ធ តាំងពីម៉ោង១០ នឹង៣០នាទីយប់

រហូតដល់ព្រឹកនេះ។

 

មន្ត្រីអាវុធហត្ថដែលចូលរួមប្រតិបត្តិការនេះ បានបញ្ជាក់ថា នៅពេលដែលកម្លាំង ត្រៀមចូលទៅចាប់នោះ

ស្រាប់តែឮសំឡេងផ្ទុះកាំភ្លើង ពេលកម្លាំងអាវុធហត្ថយើងចូលទៅមើល ឃើញជនសង្ស័យរូបនេះ ស្លាប់បាត់

ទៅហើយ ដោយសារបាញ់សម្លាប់ខ្លួនឯង។/2016-08-19_09.52.09 Screenshot_2016-08-19-09-19-19-1 Screenshot_2016-08-19-09-18-48-1 Screenshot_2016-08-19-09-18-39-1 Screenshot_2016-08-19-09-19-12-1

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author