ក្រុងព្រះសីហនុ៖ កាលពីវេលាម៉ោង ៣ និង ៤៧ រសៀលថ្ងៃទី១៩ សីហា ២០១៦នេះ មានហេតុការលង់ទឹកមួយ នៅឆ្នេរអូរឈេីទាល (កំពង់សោម) ក្រុមជួយសង្គ្រោះ បានព្យាយាមជួយសង្គ្រោះ បុរសម្នាក់ ដែលលង់ទឹកសមុទ្រ ក្នុងស្ថានភាព ធ្ងន់ធ្ងរជាងគេ ក្រោយពេលដែល ជនរងគ្រោះ និងមិត្តភក្រ័ នាំគ្នាជិះពោងកំសាន្តលេង នៅក្បែរឆ្នេរសមុទ្រ ហេីយត្រូវទឹករលកគួចពន្លិច ។
បើតាមការឲ្យដឹងពីសមត្ថកិច្ចប្រាប់ថា ជនរងគ្រោះ និងមិត្តភក្រ័ មិនមែនជាអ្នករស់នៅខេត្តព្រះសីហនុទេ គឺជាអ្នករស់នៅភ្នំពេញ និងមកពីបណ្តាខេត្តផ្សេងៗ ។
ក្រោយពីព្យាយាមសង្គ្រោះបឋម មិនបានលទ្ធផល ជនរងគ្រោះក៏ត្រូវបាននាំយកទៅ សង្គ្រោះបន្តនៅឯមន្ទីរពេទ្យ ប៉ុន្តែបើតាមការឲ្យដឹងពីក្រុមគ្រូពេទ្យអះអាងថា ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតបាត់ទៅហេីយ៕