ព្រះរាជអាជ្ញា ដឹកនាំកម្លាំងកងរាជអាវុធហត្ត ចុះបង្ក្រាបបទល្មើសព្រៃឈើ តាមលំនៅដ្ឋាន

ខេត្តស្ទឹងត្រែង~ ឈើប្រណិត ខុសច្បាប់ប្រភេទធ្នង់ ប្រវែង១ម៉ែត្រ២ទឹក មានចំនួន២៣៧ដុំ នឹងប្រភេទឈើសន្លឹក ហើយនឹងប្រភេទឈើធ្នង់មូលចំនួន៣ដើម មានមុខកាត់រហូតដល់២ម៉ែត្រ ដែលជាខ្នាតត្រូវប៉ាន់ នៅប្រទេសវៀតណាម ត្រូវបានក្រុមឈ្មួញត្រូវរ៉ូវគ្នា ជាមួយសមត្ថកិច្ចនៅទីនោះ ដឹកជញ្ជូនឆ្លងកាត់ យកទៅគរលាក់ទុក នៅតាមផ្ទះមឹនឆ្ងាយពីកន្លែងសមត្ថកិច្ចប៉ន្មាននោះទេ ដែលមានទីតាំងស្ថិតនៅ ភូមិថាឡាបរិវ៉ាត់ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ហើយត្រូវបាន លោក ប៉ែន សារ៉ាត់ ព្រះរាជអាជ្ញា សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត ដឹងនាំកម្លាំងដោយលោក ដួងវិចិត្រ ទទួលបន្ទុកផ្នែកព័តិ៍មាន សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកថាឡាបរិវ៉ាត់ នឹង សហការ ជាមួយសង្កាត់រដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់ ដោយមានលោក វា សុខា នាយរងសង្កាត់រដ្ឋបាលព្រៃឈើ ដោយមានលោក ប៉ែន សារ៉ាត់ ព្រះរាជអាជ្ញា រាបចំកម្លាំងសហការចុះបង្ក្រាប នៅនឹងផ្ទះមួយកន្លែង ដែលមានទីតាំងភូមិ ឃុំខាងលើ បង្ក្រាបបានកាលពីថ្ងៃ ទី២៧ ខែកញ្ញា ឆ្នាំ២០១៤ នៅវេលាម៉ោង៣:០០នាទីល្ងេច ដោយជនសង្ស័យគេចខ្លួនបាត់ហាក់ដូចជាបានដឹងមុនអញ្ចឹង។

ប្រភពប្រជពលរដ្ឋបានឲដឹងថា ជនសង្ស័យខាងលើនេះ មានឈ្មោះ ឌឿន អតីតជាទាហ៊ានភូមិភាគ១ រកស៊ីជាឈ្មួញឈើនេះជាយូមកហើយ មឹនដែលឃើញមានសមត្ថកិច្ច ឬជំនាញមកក្បែឡើយ ប្រជាពលរដ្ឋបានដាក់ការសង្ស័យ ទៅលើសមត្ថ នឹងជំនាញថា រឿងនេះប្រហែលជាមានកាត្រូវរ៉ូវគ្នា យកលុយដាក់ហោប៉ាវ ធ្វើមាន ធ្វើបានគ្រប់ៗគ្នា ទើបមឹនដែលខ្វល់ពីការ ដឹកជញ្ជូនឈើយ៉ាងអនាធិបតេយ្យ នៅក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងនេះឡើយ។

ប្រភពប្រជាពលរដ្ឋបានបន្តទៀតថា ពួកគាត់មឹនជឿថា អាជ្ញាធរ សមត្ថកិច្ច ឬជំនាញដែលនៅទីនោះមឹនដឹងនោះទេ បើប្រជាពលរដ្ឋដឹក១ដុំឬ២ដុំតាមម៉ូតូពួកគេមើលឃើញណាស់ បើដឹករាប់រយដុំតាមរថយន្ត គគ្រិក គគ្រេងទាំងយប់ទាំងថ្ងៃ ពួកគាត់មឹនជឿថា អាជ្ញាធរសមត្ថកិច្ច ឬជំនាញមឹនដឹងនោះទេ មកពីមានកាឃុបឃិតត្រូវរ៉ូវគ្នា ទើបមកទុលថ្ងៃនេះ។

ករណីបង្ក្រាបផ្ទះឈ្មួញរកស៊ីឈើ នឹងស្តុកឈើមឹនបានជោគជ័យ១០០%ទេ ព្រោះជនសង្ស័យជាមេឈ្មួញឈើនោះហាក់ដូចជាបានដឹងមុនថា លោក ព្រះរាជអាជ្ញាបញ្ជាឲសមត្ថកិច្ច នឹងជំនាញទៅធ្វើកាបង្ក្រាបនៅទីតាំងនោះ បានជាមេឈ្មួញខាងលើនេះ គេចខ្លួនរួចរហ័សយ៉ាងនេះ បន្សល់ទុកឈើមួយចំនួនតូចនៅទីតាំងខាងលើ ឈើសេសសល់ទាំងនេះត្រូបាន ប្រមូរដឹកយកមករក្សាទុក នៅសង្កាត់រដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់ នឹងកសាងសំណុំរឿងបញ្ជូទៅតុលាការចាត់ការបន្តទៅតាមច្បាប់៕

10622847_754606721277692_8467080729828905543_n

10676210_754606671277697_6013639375421185028_n

10712780_754606647944366_3300447285951793015_n

 

ដោយ៖ លោក នួន ពុទ្ធា

កម្ពុជាជោគជ័យ

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author