ដោយ ៖ ផ្លែក សុភា ( កម្ពុជា ជោគជ័យ ) CSN
បាត់ដំបង ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដ៍រន្ធត់មួយបានកើតឡើងរវាងរថយន្តវីអាយភី(VIP)ជារថយន្ត
ក្រុមហ៊ុនដឹកអ្នកដំណើរ ព្រលះជាមួយរថយន្តដឹកដីយ៉ាងពេញទំហឹង បណ្ដាលឲ្យស្លាប់ មនុស្សប្រុសស្រី ចំនួន
៩នាក់ កាលពីវេលាម៉ោង៣ នឹង៣៥នាទីរសៀល ថ្ថៃទី២៩ ខែសីហា ឆ្នាំ២០១៦នេះ លើកំណាត់ផ្លូវជាតិលេខ៥
ស្ថិតនៅភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង។
ប្រភពអ្នកឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តដឹកដី កើកបរក្នុងទិសដៅ
ពីកើតទៅលិច មកដល់ចំណុចកើតហេតុខាងលើរថយន្តនេះ រថយន្តនេះបានជែងរថយន្តមួយគ្រឿងទឿត មួយ
ស្របរថយន្តក្រុមហ៊ុដឹកអ្នកដំណើរវីអាយភី (VIP) ដែរកំពុងបើកយ៉ាងលឿន ក្នុងទិសដៅច្រាសគ្នា ទើបបណ្ដាល
ឲ្យបុក ទុលមុចគ្នាយ៉ាងពេញទំហឹង ធ្វើឲ្យរថយន្តក្រុមហ៊ុនដឹកអ្នកដំណើរ វិអាភី (VIP) ប៉ើងធ្លាក់ចេញពីផ្លូវ ទៅ
ក្បែលមាត់ប្រឡាយ ធ្វើឲ្យរថយន្តទាំង២គ្រឿង រងការខូចខាតក្បាលទាំងសង់ខាង។
ប្រភពខាងលើបានបន្តថា ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុខាងលើ ដោយពិនិត្យ
ឃើញអ្នកបើកបរទាំងសង់ខាង បានស្លាប់ទាំងអស់ រួមទាំងអ្នកធ្វើដំណើរ ដែរជិះក្នុងរថយន្តក្រុមហ៊ុនដឹកអ្នក
ដំណើវីអាយភី (VIP) ស្លាប់៧នាក់ បើគិតទាំងអ្នកបើកបរ សរុបគឺ៩នាក់ ក្នុងនោះប្រុស៤នាក់ ស្រី៥នាក់ នឹង
អ្នករបួសធ្ងន់ចំនួន៤នាក់ ក្នុងនោះស្រី៣នាក់ផងដែរ។
ភ្លាមៗនោះ សមត្ថកិច្ចបានហៅរថយន្តសង្គ្រោះ មកដឹកជញ្ជូនធ្នករងរបួសទាំងអស់ ទៅកាន់មន្ទីរពេទ្យបង្អែក
ខេត្ត ដើម្បីសង្គ្រោះបន្ទាន់ផងដែរ ចំណែកសពដែរមិនទាន់មានសាច់ញាតិ មកទទួលយកនោះ សមត្ថកិច្ច
បានដឹកជញ្ជូន យកទៅរក្សាទុក ជាបណ្ដោះអាសន្ន នៅវត្តកូនខ្លុង ដើម្បីរងចាំក្រុមគ្រួសារ ឬសាច់ញាតិមក
ទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។/


















