ដោយ ៖ គង ករណា ( កម្ពុជា ជោគជ័យ ) CSN
ខេត្តបាត់ដំបង ៖ លោកវរ:សេនីយ៍ឯក កុយ ហៀង ស្នងការង ទទួលផែនប្រឆាំងបទល្មើស ព្រមទាំងលោក
វេរ:សេនីយ៍ត្រី ស៊ាន សុណាល់ នាយការិយាល័យ នគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាន បានដឹកនាំ
មក្លាំងជំនាញបង្ក្រាប ករណីរក្សាទុក្ខ ដឹកជញ្ជូន នឹងជួញដូរគ្រឿថញៀន ចុះប្រតិបត្តិការកាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ ក្នុងភូមិសាស្ត្រ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ក្នុងការចុះក្នុងប្រតិបត្តិការនេះ សមត្ថកុច្ចបានធ្វើការ ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ ស្វាយ ( ហៅ
វេហា ) ( ហៅ សីហា ) ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅស្រុកបាទី ខេត្តតាកែវ ដោយដកហូតបាន ថ្នាំញៀនប្រ
ភេទ មេតំហ្វេតាមីន ( ម៉ាទឹកកក ICE ) ចំនួន០២ ថង់មានទំងន់ ២០៥.៦៥ក្រាម ទូរស័ព្ទដៃ ចំនួន០២គ្រឿង
និងការបូបពណ៌ស្វាយចំនួន០១ ។
លោកវរសេនីយ៍ឯក កុយ ហៀង បានបញ្ជាក់ថា ករណីគ្រឿងញៀននេះ លោកនឹងប្តេជ្ញាជំរុញ ដឹកនាំធ្វើការ
បង្ក្រាបដូចភ្លៀងរលឹម ទោះក្នុងរូបភាពណាក៏ដោយ និងស្នើសុំអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ឋ ក៏ដូចជាប្រជាពល
រដ្ឋ នៅមូលដ្ឋានសហការណ៍ ឬហ៊ានរាយការណ៍ ជូនសមត្ថកិច្ច ដើម្បីសមត្ថកិច្ច មានវិធានការបង្ក្រាបបាន
ទាន់ពេលវេលា ។
បច្ចុប្បន្នជនស័ង្សយ និងវត្ថុតាង កំពុងរៀបចំសំណុំរឿង បញ្ជូនទៅតុលាការខេត្តបាត់ដំបង ដើម្បីចាត់ការ
តាមនីតិវិធី ។/


















