ដោយ ៖ សហការី ( កម្ពុជា ជោគជ័យ ) CSN
បាត់ដំបង ៖ កាលពីវេលាម៉ោង១២យប់ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦ បុរសអនិកជន ខ្មែរអាមេរិកកាំង ម្នាក់
ត្រូវបានជនសង្ស័យ ចាក់៤កាំបិត បណ្ដាលឲ្យរងរបួសធ្ងន់ ហើយបញ្ជូនទៅកាន់មន្ទីរពេទ្យ ភ្លាមៗផងដែរ តែ
របួសធ្ងន់ធ្ងរពេល ក៍បានដាច់ខ្យល់ស្លាប់ នៅក៊មន្ទីរតែម្ដងទៅ។
យោងតាមប្រភពព័ត៌មាន ពីជនបរទេស បានរាយការណ៍ឲ្យសមត្ថកិច្ច បានដឹងថា មុនពេលកើតហេតុ ជន
រងគ្រោះជាអនិកជនខ្មែរអាមេរិកកាំង ឈ្មោះ សេក សាវឿន ភេទប្រស អាយុ៣៤ឆ្នាំ មុខរបរសាក់រូប ( ស្នាក់
នៅក្នុងប្រទេសកម្ពុជា រយ:ពេល៤ឆ្នាំហើយ ) បានរួមតុផឹកស៊ី នៅ ( ហាងហែរប៊ីដ្រាហ្គន ) ជាមួយជនសង្ស័យ
ឈ្មោះ វង ភេទប្រុស អាយុប្រហែល៣១ឆ្នាំ ស្នាក់នៅផ្ទះជួលខាងត្បូងស្នងការខេត្ត ស្ថិតក្នុងភូមិរំចេក៤
សង្កាត់រតន: ក្រុងបាត់ដំបង។
តាមការឲ្យដឹងពីសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យត្រូវបានសមត្ថកិច្ច កំណត់មុខសញ្ញាបានហើយ កំពុង
តាមប្រម៉ាញ់ រកតាមបេនរថយន្ត នឹងផ្ទះរបស់ជនសង្ស័យ ដើម្បីចាប់ខ្លួនជនសង្ស័យ មកសាកសួរ នឹងក៍សាង
សុំណុំរឿងបញ្ជូញទៅតុលាការ ដាក់ទោសទៅតាមនិតិវិធីច្បាប់។


















