អ្នកស្រាវជ្រាវមួយក្រុម​បាន​តម្លើង​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ Android L លើ iPhone 5s ដោយ​ជោគជ័យ

កាលពីប៉ុន្មានឆ្នាំមុន យើងអាចតម្លើង​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ Android លើ​ទូរស័ព្ទ iPhone ស៊េរី​ចាស់ៗ​ដូច​ជា iPhone 2G, iPhone 3G បាន ដែល​នេះ​គឺ​ជា​ជម្រើស​ដ៏​ល្អ​មួយ អាច​អោយ​យើង​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ iOS ក៏​បាន និង Android ក៏​បាន។ អស់​រយៈពេល​ជា​យូរ​មក​ហើយ ដែល​យើង​មិន​ទាន់​ឃើញ​មាន​អ្នក​សិក្សា​ស្រាវ​ជ្រាវ​ណា អាច​រុញ​បញ្ចូល​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ Android ទៅ​ក្នុង​ទូរស័ព្ទ iPhone បាន​នៅ​ឡើយ​ទេ ព្រោះ​អី​ម៉ាស៊ីន​របស់ iPhone បង្កើត​ឡើង​សម្រាប់ iOS តែ​ប៉ុណ្ណោះ ដែល​វា​មាន​ភាព​សាំញ៉ាំ និង​សុវត្ថិភាពខ្ពស់។

ថ្មីៗនេះ អ្នកក្រុមអ្នកសិក្សាស្រាវជ្រាវ Software មក​ពី​សកល​វិទ្យាល័យ Michigan មួយ​បាន​បង្ហោះ​វីដេអូ​មួយ បង្ហាញ​អំពី​ភាព​ជោគ​ជ័យ​របស់​គេ ក្នុង​ការ​រុញ​បញ្ចូល​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ Android L ដែល​ជា​ជំនាន់​ចុង​ក្រោយ​បង្អស់ ទៅ​ក្នុង​ទូរស័ព្ទ iPhone 5s។ តាម​រយៈ​ការ​តេស្ត​សាក​ល្បង​ខាង​លើ យើង​សង្កេត​ឃើញ​ថា​វា​មិន​អាច​ដំណើរ​ការ​បាន​ល្អ​នោះ​ទេ ពោល​វា​មាន​ភាព​រអាក់​រអួល​ច្រើន នេះក៏​ដោយសារ​តែ ម៉ាស៊ីន (Hardware) របស់​វា​មិន​អាច​ទ្រាំ​ទ្រ​បាន​ឡើយ។ រាល់​ឯកសារ​នានា​ដែល​ស្ថិត​នៅ​លើ​ទូរស័ព្ទ​នេះ គឺ​មិន​បាន​រក្សា​ទុក​ក្នុង​ម៉ាស៊ីន​នោះ​ទេ ពោល​គេ​ត្រូវ​ទាញ​វា​ចេញ​ពី​កុំព្យូទ័រ​តាម​រយៈ Wireless វិញ នេះ​ក៏​ដោយសារ​តែ​ម៉ាស៊ីន iPhone 5s មិន​អនុញ្ញាត្តិ​អោយ Android L ផ្ទុក​ឯកសារ​បាន។

             ក្រុមអ្នកស្រាវជ្រាវទាំងនេះ មិនបាន​បញ្ជាក់​អោយ​យើង​ដឹង​ច្បាស់​នៅ​ឡើយ​ទេ​ពី​របៀប​តម្លើង Android L លើ iPhone 5s នេះ ហើយ​ក្រុម​នេះ​ក៏​ប្រហែល​ជា​នឹងមិន​បង្ហើប​ពី​វិធី​អោយ​ដឹង​ជា​សាធារណៈ​ផង​ ដែរ។ មូលហេតុ​នោះ​គឺ​ថា វា​មិន​អាច​ដំណើរ​ការ​បាន​ប្រក្រតី​ទេ ពោល​វា​មាន​ភាព​រអាក់​រអួល​ច្រើន ហើយ​រាល់​ឯឝសារ​ទាំង​អស់​មិន​មែន​រក្សា​ក្នុង​ទូរស័ព្ទ​ឡើយ ពោល​គឺ​ត្រូវ​រក្សា​ក្នុង​កុំព្យូទ័រ ហើយ​ទាញ​ប្រើ​តាម​រយៈ​បណ្តាញ​វិញ (Server)។

ប្រសិនបើជា iPhone អាចដំណើរការ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ Android បាន និង​ដោយ​រលូន ប្រាកដ​ជា​ល្អ​ជាក់​ជា​មិន​ខាន ព្រោះ​អី​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍​ទាំង​ពីរ​នេះ​សុទ្ធ​តែ​មាន​លក្ខណៈ​ ពិសេស​រៀងៗខ្លួន។

ចុចមើលវីដេអូនៃការធ្វើតេស្ត

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author