មេឃុំនឹងលោកអភិបាលស្រុកកោះញែកអសមត្ថភាពធ្វើផ្លូវ ទុកឲ្យពលរដ្ឋនឹងព្រះសង្ឃអង្គាសលុយគ្នាធ្វើទៅវិញ

ដោយ ៖ រស់ សុភា ( កម្ពុជា ជោគជ័យ ) CSN

 

មណ្ឌលគិរី ៖ ផ្លូវលំមួយខ្សែ ចាប់ពីភូមិទី១ ដល់ភូមិទី៨ ឋិតនៅក្នុង ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌល

គិរី រងការខូចខាតស្ទើទាំងស្រុង ធ្វើឲ្យពលរដ្ឋមានការលំបាកក្នុងការធ្វើដំណើ នឹងធ្វើចរាចរណ៍ ដោះដូរទំនិញ

ទៅមក ជាពិសេសនោះ គឺសិស្សសាលា មានការលំបាកធ្វើដំណើ ទៅសាលារៀនទៀតផង។

 

បច្ចុប្បន្នផ្លូវមួយខ្សែរនេះ ដោយមានការលំបាកពេក ប្រជាពលរដ្ឋប្រមាណ ជិត២០០០គ្រួរសារ នឹងព្រះសង្ឃ

នឹងគណ:កម្មការ អាចារ្យវត្ត នៅក្នុងឃុំស្រែសង្គម ខេត្តមណ្ឌលគិរី បានដើរអង្គាសប្រាក់ តាមគ្រួសារ នឹងសប្បុ

រសជននានា ដើម្បីយកទៅជួសជុល កំណាត់ផ្លូវមួយខ្សែរ ដែរមានប្រវែង ១៥០០ម៉ែត្រ ស្ថិតនៅក្នុងភូមិ ឃុំខាង

លើ ដើម្បីងាយស្រួលក្នុងការធ្វើដំណើ ក្នុងរដូវវស្សានេះ។

 

ប្រជាពលរដ្ឋរស់ក្នុងតំបន់ខាងលើនេះ បានបង្ហើបប្រាប់ នឹងរិះគន់ទៅលើអាជ្ញាធរមូលដ្ឋាន ថ្នាក់ឃុំ នឹងថ្នាក់

ស្រុក ថាអស់លោកអាជ្ញាធរ ក្នុងស្រុកកោះញែកទាំងមូល គ្មានការអភិវឌ្ឍន៍ ភូមិ ឃុំ សូម្បីតែផ្លូចមួយខ្សែរ ប្រ

វែង១៥០០ម៉ែត្រ រងការខូចពិបាកក្នុងការធ្វើដំណើរ ជាយូឆ្នាំមកហើយ ក៍អស់លោកទាំងនោះមើលមិនឃើញ

ដែរ ត្រងណាធ្វើឲ្យប្រជាពលរដ្ឋ ជឿទុកចិត្តបានទៀតនោះ ។

 

ប្រភពប្រជាពលរដ្ឋខាងលើ បានបន្តទៀតថា ផ្លូវមួយខ្សែរនេះ បើទ្រាំនៅតែរងចាំ ការអភិវឌ្ឍន៍ របស់ថ្នាក់ឃុំ

នឹងថ្នាក់ស្រុកតទៅទៀត មិនដឹងជាថ្ងៃណា បានផ្លូវស្រួលធ្វើដំណើទេ គឺមានតែពួកគាត់អង្គាសប្រាកគ្នា់ ក្នុង

១គ្រួសារ ៥០០០រៀល ឬក៍១០០០០រៀល ដើម្បីសម្រួលកំណាត់ផ្លូវមួយខ្សែរនេះ ។/

 

2016-09-05_11.14.34 2016-09-05_10.59.18 2016-09-05_11.01.26 2016-09-05_11.04.51

សូមជួយស៊ែរព័ត៌មាននេះផង: