ញាក់សាច់រថយន្ត២គ្រឿងព្រលះគ្នាពេញទំហឹង

ដោយ ៖ នួន ពុទ្ធា ស៊ី អេស អ៊ិន ( CSN )

 

ស្ទឹងត្រែង ៖ ករណីគ្រោះថ្នាក់ចរាចេណ៍ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នឹងសមត្ថកិច្ចទាំងយប់ ខណ:

រថយន្តនឹងរថយន្តប៊ព្រលះគ្នា កាលពីថ្ថៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវជាតិលេខ៧ ជាប់

គល់ស្ពានសេកុង ស្ថិតក្នុងភូមិស្រែពោធិ៍ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង។

 

ប្រភពសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺបង្កឡើងដោយរថយន្ត

ម៉ាកកូរ៉េធន់តូចមួយគ្រឿង ដឹកគ្រឿងសំណង់ ដែរមានស្លាកយឺហោ ( ពន្លឺអង្គរ ) ពណ៍ស្លាទំ ពាក់ស្លាកលេខ

តាកែវ 3A.6263 បើកបរក្នុងល្បឿនយ៉ាងលឿន ជ្រុលមកបុក រថយន្ត១គ្រឿងទៀត ម៉ាកសាំងយ៉ុង១៥កៅអី

ពណ៍សរ ពាក់ស្លាកលេខ ភ្នំពេញ 2AG.8035 ក្នុងទិសដៅបញ្ច្រាសទិសគ្នា ចំពីមុខបណ្ដាលឲ្យរថយន្ត ទាំង

ពីរងការខូចខាតផ្នែកខាងមុខស្ទើទាំងស្រុង តែសំណាងល្អ អ្នកបើកបរទាំងសង្ខាង គ្រាន់តែរបួសស្រាល

ប៉ុណ្ណោះ។

 

ក្រោយកើតុហេតុ គេបានឃើញសមត្ថកិច្ច បានចុះមកដល់កន្លែងកើតហេតុ ធ្វើការពិនិត្យនឹងវាស់វែង រួចក៍បាន

យករថយន្តចេញពីកន្លែងកើតហេតុ ដើម្បីកំឲ្យស្ទះចរាចេណ៍ ផងដែរ។ បច្ចុប្បន្ន‌រថយន្តទាំងពីរគ្រឿង ក្រោយ

ពីការវាស់វែងរួចរាល់ សមត្ថកិច្ចបានយករថយន្តស្ទូច ដឹកយកទៅរក្សាទុក នៅឯស្នងការរដ្ឋាននគរបាលខេត្ត

ស្ទឹងត្រែង រងចាំម្ចាស់រថយន្តទាំងពីរ ចូលមកដោះស្រាយគ្នា ទៅតាមនិតិវិធីច្បាប់។/

 

img-20160913-wa0008 img-20160913-wa0007 img-20160913-wa0009

សូមជួយស៊ែរព័ត៌មាននេះផង: