លោកជំទាវឧបនាយករដ្ឋមន្ត្រីម៉ឺនសំអនប្រធានសមា គមនារីកម្ពុជាជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ នៃមន្ទីរកិច្ចការនារីខេត្តមណ្ឌលគិរី

ដោយ ៖ រស់ សុភា ( កម្ពុជា ជោគជ័យ ) CSN

 

 

មណ្ឌលគីរី ៖ ក្នុងដំណើរទស្សនកិច្ច អមដំណើរ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី

នៃព្រះរាជាណាចក្រកម្ពុជា មកត្រួតពិនិត្យនូវវឌ្ឍនភាព នៃការអនុវត្តយុទ្ធសាស្ត្រចតុកោណ ដំណាក់កាល

ទី៣ និងដោះស្រាយបញ្ហា ប្រឈមនៅទូទាំង ២៥ រាជធានី ខេត្ត ក្រុង កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦

លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក៏បាន

ឆ្លៀតឱកាស ដ៏មានតម្លៃជួប សំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរកិច្ចការនារី និងសមា

គមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តមណ្ឌលគីរី ក្នុងនោះ ក៏មាននារីមកពីឃុំ សង្កាត់ ចូលរួមផងដែរ ។

 

នាឱកាសនោះផងដែរ លោកជំទាវ ក៏បានពាំនាំផ្តាំផ្ញើរ នូវការសួរទុក្ខ ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និង

សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់បងប្អូនជានារីទាំងអស់ នៅទូទាំងខេត្ត និងបានថ្លែងនូវការ

កោតសរសើរ ចំពោះការខិតខំរបស់បងប្អូនស្ត្រី ក៏ដូចជាមន្ត្រីរាជការ ជានារីរបស់ខេត្តមណ្ឌលគិរី ទាំងអស់ដែល

បានប្រឹងប្រែងក្នុងរយៈពេលកន្លងមក ។

 

លោកជំទាវបន្តទៀតថា ការងាររបស់ស្ត្រី និងការងាររបស់គណៈចលនាមហាជននេះ គឺមានតាំងពីថ្ងៃរំដោះ

៧មករា ឆ្នាំ១៩៧៩មកម្ល៉េះ ហើយការបង្កើតនេះគឺ ដើម្បីងាយស្រួល ក្នុងការគ្រប់គ្រង និងការទំនាក់ទំនង គ្នា

ទៅវិញទៅមក ។

 

បន្ទាប់មកលោកជំទាវ ក៏បានលើកឡើងអំពីការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការអនុវត្ត នូវគោល

នយោបាយ ឈ្នះ ឈ្នះ ដែលបានប្រែក្លាយប្រទេស ពីមានសង្គ្រាមរាំរ៉ៃ មកជាប្រទេស ដែលមានការរីកចម្រើន

និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ហើយបានធ្វើឱ្យប្រជាជាតិយើង ទទួលបានសុខសន្តិភាព ពេញលេញ នៅទូ

ទាំងប្រទេស ជាពិសេស ជោគជ័យ ជាប្រវត្តិសាស្ត្រ ដែលសម្រេចបានជូនជាតិ និងប្រជាជន មានដូចជា

ហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម សំណង់អគារតូចធំ ទាំងនៅទីក្រុង

និងនៅជនបទ ។

 

បន្ទាប់មកទៀត លោកជំទាវឧបនាយករដ្ឋមន្ត្រី មែន សំអន បានជម្រុញដល់បងប្អូនស្ត្រីទាំងអស់ ឱ្យចូលរួម

ថែរក្សាសន្តិភាព ស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម ឱ្យបានរឹងមាំយូរអង្វែង ដើម្បីសេចក្តីសុខ របស់

ប្រជាជាតិយើង។

 

ជាទីបញ្ចប់ លោកជំទាវ បានផ្តាំផ្ញើឱ្យបងប្អូនតំណាងស្ត្រី ត្រូវនាំគ្នាទៅចុះឈ្មោះបោះឆ្នោត អោយបានគ្រប់គ្នា

ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ ដើម្បីមានសិទ្ធិបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលនិងប្រព្រឹត្តិ

ទៅនៅឆ្នាំ២០១៧ – ២០១៨ ខាងមុខនេះ លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ជូនកាដូរបងប្អូនស្ត្រី ក្នុង

ខេត្តមណ្ឌលគីរី ក្នុងនោះម្នាក់ ទទួលបានសារុង១ និងថវិការ ចំនួន ៥ម៉ឺនរៀល ផងដែល៕

 

img-20160915-wa0009-1 img-20160915-wa0008-1 img-20160915-wa0007-1

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author