កិច្ចប្រជុំពិភាក្សារវាងភាគីកម្ពុជានឹងភាគីថៃពីបញ្ហាបិទ មិនឲ្យកសិផលផ្លែស្វាយកែវរមៀតនឹងផ្លែមៀនរបស់ខ្មែរ ចូលទៅប្រទេសថៃត្រូវបានបរាជ័យ​

ដោយ ៖ ករុណា ( កម្ពុជា ជោគជ័យ ) CSN

 

ខេត្តប៉ៃលិន ៖ ក្រោយពីភាគីថៃ បិទផលិតផលខ្មែរ ចំនួន២ប្រភេទ មិនឲ្យនាំចូលក្នុងប្រទេសរបស់ខ្លួន ក្នុង

នោះមានផ្លែស្វាយកែវរមៀត នឹងផ្លែមៀនរបស់ប្រជាកសិករ ក្នុងខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ

២០១៦ សមត្ថកិច្ច និងមន្ត្រីអង្គភាពពាក់ព័ន្ធ នៅខេត្តប៉ៃលិន ដឹកនាំដោយលោក ទុំ ណូ ប្រធានសាខាគយ

និងរដ្ឋាករ ខេត្តប៉ៃលិន បានអញ្ជើញទៅខេត្តច័ន្ទបុរី ប្រទេសថៃ ដើម្បីចូលរួមកិច្ចប្រជុំ ពិភាក្សាជាមួយភាគីថៃ

ដឹកនាំដោយលោក ប្រធានសាខាគយ និងរដ្ឋាករខេត្តច័ន្ទបុរី និងប្រធានអង្គភាព ពិនិត្យគុណភាព អនាម័យ

ប្រចាំ ៣ខេត្ត ក្នុងប្រទេសថៃ ទៅលើវិធានបទ ដោះស្រាយបញ្ហា ដែលភាគីថៃ បានហាមឃាត់ មិនឱ្យកម្ពុជា

នាំកសិផល ស្វាយកែវរមៀត និងផ្លែមាន នាំចូលទៅប្រទេសថៃកន្លងមកនេះ។

 

ក្នុងកិច្ចប្រជុំពិភាក្សានោះ បានអូសបន្លាយជាច្រើនម៉ោង កាលពីព្រឹកថ្ងៃ១៤នោះ ត្រូវបានប្រធានដឹកនាំគណៈ

ប្រតិភូខាងកម្ពុជា ប្រាប់ឱ្យដឹងថា កិច្ចប្រជុំនោះ ទទួលបរាជ័យ ដោយសារភាគីថៃ គេនៅតែបន្តបដិសេដិសេធ

មិនឱ្យនាំចូល ប្រភេទកសិផល ទាំង២ប្រភេទ របស់កសិករខ្មែរ ទៅកាន់ប្រទេសថៃនោះទេ។ ដោយភាគីថៃ គេ

សំអាងថា ផ្លែស្វាយកែវរមៀត និងផ្លែមាន របស់កសិករខ្មែរ មានផ្ទុកមេរោគ ៣ប្រភេទ។

 

ក្នុងកិច្ចប្រជុំនោះ ភាគិថៃគេក៏ស្នើសុំ មកភាគីកម្ពុជាថា បើសិនជាចង់នាំចូល ប្រភេទផលិតផល កសិផលទាំង

២ប្រភេទ ចូលក្នុងប្រទេសថៃ សុំឱ្យភាគីកម្ពុជា ធ្វើឡើងក្នុងកិច្ចប្រជុំ រវាងរដ្ឋាភិបាល និងរដ្ឋាភិបាល ពីព្រោះ

បញ្ហានេះ ហួសដែនសមត្ថកិច្ច របស់ភាគីថៃ ដែលជាថ្នាក់ខេត្តហើយ។ មិនតែប៉ុណ្ណោះ ថៃក៏ជម្រុញឱ្យកម្ពុជា

យើង មានការវិចខ្ចប់ ឱ្យបានត្រឹមត្រូវ និងមានការបញ្ជាក់គុណភាព អនាម័យ ពីអង្គភាពត្រួតពិនិត្យគុណភាព

អនាម័យ របស់ភាគីកម្ពុជា នោះផងដែរ ។

 

ពាក់ព័ន្ធនិងការហាមឃាត់របស់ភាគីថៃ មិនឱ្យនាំចូលកសិផល ផ្លែស្វាយកែវរមៀត និងផ្លែមៀន ត្រូវបានមន្ត្រី

កម្ពុជា ចូលរួមប្រជុំបានប្រាប់ឱ្យដឹងថា នេះជាលេសសម្រាប់ ការបង្អាប់បន្ថោក ផលិតផល កសិផលខ្មែរ ពីភាគី

ថៃប៉ុណ្ណោះ ក្នុងគោលបំណង មានប្រៀបលើការធ្វើពាណិជ្ជកម្ម។

 

ប្រភពព័ត៌មានដដែល បានឲ្យដឹងទៀតថា អង្គភាពត្រួតពិនិត្យគុណភាព អនាម័យ របស់ថៃ នៅពេលគេយក

ផ្លែស្វាយ និងផ្លែមៀន របស់ផលិតផល កសិផលខ្មែរ យកទៅត្រួតពិនិត្យ គឺគេមិនបានយកផ្លែស្វាយ និងផ្លែ

មៀន ល្អទៅពិនិត្យនោះឡើយ ដោយគេបែរជ្រើសរើស យកផ្លែស្វាយ និងផ្លែមៀន ដែលស្អុយរើបោះចោល

យកមកត្រួតពិនិត្យគុណភាព រឿងអីមិនឲ្យឃើញមេរោគ បើការពិនិត្យទៅលើរែ ផ្លែខូចស្អុយនោះ ដោយភាគី

ថៃ គេអនុវត្តខុស និងការពិនិត្យគុណភាពផលិតផល ពោធ ដំឡូង គឺមិនមានបញ្ហាអ្វីនោះទេ ភាគីថៃអនុញ្ញាត

ឲ្យនាំចូល ៕

 

2016-09-15_20-54-08 2016-09-15_20-37-53-1 2016-09-15_20-36-18-1 2016-09-15_20-35-39-1

សូមជួយស៊ែរព័ត៌មាននេះផង: