ជនសង្ស័យជួញដូររក្សាទុកសារធាតុញៀនម្នាក់ នឹងវត្ថុតាងសមត្ថកិច្ចបញ្ជូនទៅតុលាការ

ដោយ ៖ កុសល ( កម្ពុជា ជោគជ័យ ) CSN

 

ខេត្តបាត់ដំបង ៖ អនុវត្តតាមផែនការ និងដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់ លោកឧត្តមសេនីយ៍ទោ ស

ថេត ស្នងការននគរបាល ខេត្តបាត់ដំបង និងស្នើសុំ គោលការណ៍ឯកភាព យោបល់ ពីលោក នួន សាន ព្រះ

រាជ្ញាអមសាលាដំបូង ខេត្តបាត់ដំបង ក្នុងយុទ្ធនាការប្រឆាំងបទល្មើសឧក្រិដ្ឋ។

 

លោកវរសេនីយ៏ត្រី សុខ និមល នាយរងការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល

ខេត្ត ដឹកនាំកម្លាំងជំនាញ រួមសហការជាមួយកម្លាំងជំនាញ ប្រឆាំងបទល្មើសគ្រឿងញៀន ចុះប្រតិបត្តិការ

បង្ក្រាបករណីជួញដូរ នឹងរក្សាទុកនូវសារធាតុញៀនខុសច្បាប់ មួយករណី ក្នុងបទល្មើសជាក់ស្ដែង។

 

ករណីបង្ក្រាបខាងលើនេះ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង៥ នឹង៣៥នាទីល្ងេច នៅចំណុចភូមិ

អូរតាគាំ១ សង្កាត់ទួលតាឯក ក្រុង និងខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ អៀម ផាន់និត

ភេទប្រុស អាយុ ២២ឆ្នាំ មុខរបររត់ម៉ូតូឌុបនៅពេលយប់ នឹងជាបុខសញ្ញាជួញដូរគ្រឿងញៀនផងដែរ ក្រោយពី

សមត្ថកិច្ចឃាត់ខ្លួន ដកហូតបានវត្ថុតាង រួមមាន គ្រឿងញៀន ប្រភេទ ( មេតំហ្វេតាមិន ) (ICE)ចំនួន១កូនថង់

ទម្ងន់៣៩.៥៨ក្រាម និងកាបូបដាក់លុយចំនួន១ ម៉ូតូកុប៩០ ពណ៌ទឹកបិច គ្មានស្លាកលេខ១គ្រឿង ទូរសព្ទដៃ

ចំនួន១ ។ ប្រភពពីបរជាពលរដ្ឋបានឲ្យដឹងថា ជនសង្ស័យនេះ តែងតែចែកចាយគ្រឿងញៀន នៅក្បែរអធិការ

ដ្ឋាននគរបាល ក្រុងបាត់ដំបងសិងតែរាល់យប់។

 

លោកវរសេនីយ៍ត្រី ស៊ាន សុណាល់ បានបញ្ជាក់ថា ជនសង្ស័យគ្រឿងញៀន ខាងលើរួមនិងវត្ថុតាងថ្នាំញៀន

ត្រូវបានកម្លាំងការិយាល័យជំនាញ កសាងសំណុំរឿង ចាប់បញ្ជូនទៅតុលាការ ដើម្បីយកទៅចាត់ការ តាមផ្លូវ

ច្បាប់ ៕

 

2016-09-16_05-24-33

សូមជួយស៊ែរព័ត៌មាននេះផង: