ដោយ ៖ នួន ពុទ្ធា ( កម្ពុជា ជោគជ័យ ) CSN
ស្ទឹងត្រែង ៖ យ៉ាងហោចណាស់ បុរស៣នាក់បានស្លាប់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្ត
កូរ៉េចំណុះមួយតោនកន្លះ១គ្រឿង បើកបរក្នុងល្បឿនលឿន បុកម៉ូតូត្រីមសង១គ្រឿង បណ្ដាលឲ្យស្លាប់ភ្លាមៗ
នៅនឹងកន្លែងកើតហេតុ កាកពីវេលាម៉ោង៧ នឹង៣០នាទីយប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ តាមបណ្ដោយ
ជាតិ លេខ៩ ស្ថិតនៅចំណុចភូមិថាឡាបរិវ៉ាត់ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើងរថយន្តកូរ៉េ ម៉ាកហ៊ី
យ៉ាន់ដាយចំណុះមួយតោនកន្លះពណ៍ស ពាក់ស្លាកលេខភ្នំពេញ 2V 6148 បើកបរក្នុងទិសដៅ ពីត្បូងទៅ
ជើងបើកបរក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ដោយមានសភាពងងឹតខ្លាំង មើលមិន
សូវឃើញ ក៏បានទៅបុកជាមួយនឹងម៉ូតូ១គ្រឿង ម៉ាកសង់ សេរីឆ្នាំ២០០២ ពណ៌ខ្មៅ អត់មានស្លាកលេខ បើក
បញ្ច្រាស់ទិសដៅគ្នា ពីជើងទៅត្បូង ចេញពីភូមិស្រែឫស្សី ក្នុងគោលបំណងជិះទៅដើរលេង នៅភូមិកោះសំ
ពាយ រាំធុងបាស់ បានបណ្តាលឲ្យ អ្នកជិះម៉ូតូមានគ្នា ៣នាក់ បានស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ
ភ្លាមៗតែម្តង ។
ក្រោយពេលកើតហេតុ គេបានឃើញកម្លាំងសមត្ថកិច្ចបលិដ៉ូ ស្រុកថាឡាបរិវ៉ាត់ និងប៉ូលិសចរាចរណ៍ផ្លូវគោក
ខេត្ត បានចុះមកដល់កន្លែងកើតហេតុ នឹងធ្វើការវាស់វែង ព្រមទាំងបាញ់គំនូសផងដែរ បច្ចុប្បន្នរថយន្តបង្ក នឹង
ម៉ូតូត្រូវបានសមត្ថកិច្ច យកឡានមកស្ទូច យកទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ខេត្តស្ទឹងត្រែង។
ជនរងគ្រោះទាំង៣នាក់ បង្កឡើងដោយរថយន្ត បុកស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេហុ លោក សែម ស៊ីថា
អធិការស្រុកថា ឡាបរិវ៉ាត់ បានឲ្យដឹងថា ជនរងគ្រោះ ទី១ មានឈ្មោះ ឃុន ថេរ ភេទប្រុស អាយុ២០ឆ្នាំ ទី២
ឈ្មោះ ឃុន រ៉ាឈុន ភេទប្រុស អាយុ១៦ឆ្នាំ ទី៣ ឈ្មោះ ធាង សុខលីម ភេទប្រុស អាយុ២៤ឆ្នាំ អ្នកទាំងបីនេះ
រស់នៅក្នុងភូមិស្រែឫស្សី ឃុំស្រែឫស្សី ស្រុកថាឡាបរិវ៉ាត់ ជាមួយគ្នា ក្នុងចំណោមសពជនរងគ្រោះទាំង៣នាក់
ក្នុងនោះមានម្នាក់ ជាមន្ត្រីកងរាជអាវុធហត្ថ ទើតែចូបំរើការងារថ្មីៗផងដែរ ។
លោកបានបន្តទៀតថា ក្រោយពេលកើតហេតុ ម្ចាស់រថយន្តខាងលើនោះ បានរត់គេចខ្លួនបាត់ មិនបានស្គាល
អត្តសញ្ញាណទេ អ្នកជិះរួមដំណើរនៅលើរថយន្ត ទាំងអស់មានគ្នា៥នាក់ ទៅ៦នាក់ រងរបួសស្រាលទេ ហើយ
ឥឡូវនេះ សមត្ថកិច្ចកំពុងធ្វើការតាមដានស្រាវជ្រាវបន្តទៀត ដើម្បីតាមចាប់ម្ចាស់រថយន្ត យកមកធ្វើការសាក
សួរ នឹងកសាងសុំណុំរឿងបញ្ជូនទៅតុលាកា ចាត់ការទៅតាមនិតិវិធីច្បាប់។
បច្ចុប្បន្ន សពជនរងគ្រោះទាំង៣នាក់ ត្រូវបានឪពុកម្តាយ និងបងប្អូនដឹកយកមក ដាក់នៅក្នុងវត្តស្រែឫស្សី
ដើម្បីធ្វើបុណ្យទៅតាមប្រពៃណី ។/


















