ភ្នំពេញ ៖ គួឲ្យអាណិត ទៅដល់ក្រុមគ្រួសារអ្នកអ្នកមីង សន ស្រស់ ស្នាក់នៅភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន
ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានរៀបរាប់ទាំងទឹកភ្នែក នឹងសុំឲ្យគេហទំព័រ ( CSN ) យើងជួយផ្សាយ ដើម្បី
ស្វែងរកកូនស្រី ឈ្មោះ ខឹម ណារុង អាយុ២០ឆ្នាំ ដែរបានបាត់ពីផ្ទះ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ ម្សិល
មិញនេះ ។
អ្នកមីងសន ស្រស់ បានរៀបរាប់ឲ្យដឹងទៀតថា នៅល្ងេចថ្ងៃទី២០ ខែកញ្ញា កូនរបស់គាត់បានចេញពីផ្ទះ ដោយ
ប្រាប់ម្ដាយថា ទៅផ្សារទិញអីញាំ នៅម្ដុំភូមិត្នោតជ្រុំ៤ បាត់ជាច្រើនម៉ោង មិនឃើញកូនត្រឡប់មកវិញ ហើត
ទូរស័ព្ទក៍ទាក់ទងមិនចូល បាត់ដំណឹងសូន។
លុះមកដល់ថ្ងៃទី២១ នៅតែមិនឃើញនាងមកផ្ទះ ក៍មានការជ្រួលច្របល់ កាន់តែខ្លាំង ហើយសុំឲ្យជួយធ្វើការ
ផ្សព្វផ្សាយ ដើម្បីជូនដំដឹង ទីដល់បងប្អូនប្រជាពលរដ្ឋទូទាំង ប្រទេសកម្ពុជា ជួយផ្ដល់ដំណឹង ប្រសិនបានប្រ
ទះឃើញប្អូនស្រី ដូចនៅក្នុងរូបថតនេះ សូមមេត្តាជួយផ្ដល់ដំណឹង ឬទំនាក់ទំនងតាមរយ: ទូរស័ព្ទលេខ ទាំង
ពីរខ្សែ 086 201 244 / នឹង 069 58 65 24 ដល់ក្រុមគ្រួសារគាត់ផង ដើម្បីឲ្យពួកគាត់
បានជួបជុំក្រុមគ្រួសារវិញ ៕ សូមអគុណ














