ដោយ ៖ នួន ពុទ្ធា ( CSN )
ស្ទឹងត្រែង ៖ មានសេចក្ដីរាយការណ៍បានឲ្យដឹងថា បទល្មើសនេសាទ នៅតែកើតមានគ្រប់ទីកន្លែង នៅក្នុង
រដូវបិទនេសាទនេះ ជាក់ស្ដែងកាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំព្រះរំកិល
នឹងកម្លាំងទាហ៊ាន អូរតាឡាក់ វរ:សេនាតូចលេខ ៤២៣ បានសហការចុះបង្ក្រាបបទល្មើសនេសាទ ខុសច្បាប់
ប្រើប្រាស ឧបករណ៍ប្រភេទស្បៃ ជាដៃខ្នាតយក្ស ដាក់ទទឹងកាត់អូរត្រូ នៅចំណុចអន្លង់ខ្យង ខាងលើស្ពានអូរ
តាឡាក់ ជាប់ព្រុំប្រទល់ ភូមិសំអាង នឹងឃុំព្រះរំកិល ស្រុកថាឡាបរិវាត់ ខេត្រស្ទឹងត្រែង ខណ:មន្ត្រីជំនាញជល
ផលមិនខ្វល់ពីបទល្មើសទាំងនេះ។
ក្នុងការចុះបង្ក្រាបខាងលើ លោក ហម ណាវី មេប៉ុស្តិ៍ព្រះរំកិល បានឲ្យដឹងថា ពេលចុះមកដល់ទីកន្លែងបទ
ល្មើសនៅចំណុចខាងលើនោះ លោកបានសូមកម្លាំងសហការណ៍ ជាមួយទាហាននៅអូរតាឡាស់វរៈសេនា
តូចលេខ៤២៣ ក៏បានឃើញឧបករណ៍ប្រើប្រាស់ខុសច្បាប់ ជាលក្ខណៈទ្រុងទ្រាយធំហើយក៏បានដកហូត
យកវត្ថុតាងរួមមានដូចជា ដាយស្បៃអួនខ្នាតយក្សចំនួន២ មានមុខកាត់ប្រវែង៦ ទៅ៧ ម៉ែត្រ និងមាន
បណ្តោយប្រវែង៥០ម៉ែត្រ ម៉ាស៊ីនទូក១គ្រឿង រួមនឹងមានសំភារៈ ខ្សែពួទុកសំរាប់ចងដាយមួយចំនួនទៀត ។
លោកបានបន្តថា ក្រោយមក លោកក៏បានខលទៅស្នើរសុំ សហការណ៍ជាមួយកម្លាំងជលផល ខេត្តស្ទឹងត្រែង
ដើម្បីរៀបចំធ្វើកំណត់ហេតុ ប្រគល់ជូននូវ វត្ថុតាងខាងលើនោះ ទៅឲ្យខាងជំនាញរដ្ឋបាលជលផល យកទៅ
កន្លែង ចាត់ការតាមនិតិវិធីច្បាប់ ។
លោកបានបញ្ជាក់ថា ក្រោយពីខាងកម្លាំងរបស់លោក បានចុះទៅដល់ទីកន្លែង ដែលប្រព្រឹត្តបទល្មើស ជល
ផលខុសច្បាប់ ខាងលើនោះ ជនល្មើសហាក់បីដូចជាបានដឹងខ្លួនមុន ក៏បានប្រមូលយកសំភារៈនេសាទជល
ផលមួយចំនួនរត់គេចបាតអស់ខ្លះទៅហើយ ។
លោក ទុំ នីរ៉ូ នាយខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង បានប្រាប់ឲ្យដឹងថា ដោយសារតែលោក អត់មាន
កម្លាំង មន្ត្រីរបស់លោកមិនគ្រប់គ្រាន់ នៅក្នុងខេត្ត លោកក៏បានឲ្យខាងកម្លាំង ឆ្មាំទន្លេអន្លង់ត្រីផ្សោត នៅចំ
ណុចអូរឈើទាល មកសហការណ៍ជាមួយសមត្ថកិច្ចប៉ូលិសប៉ុស្តិ័ ឃុំព្រះរំកិល ដើម្បីទទួលយកវត្ថុតាងទាំង
នោះ ព្រោះអីនេះក៏ជាកម្លាំងមួយដែរ ដែរជាផ្នែកកម្លាំងរបស់មន្ទីរ រដ្ឋបាលជលផលខេត្ត ជាអ្នកគ្រប់គ្រង ។
លោកបានបន្តថា កាលពី២អាទិត្យមុននេះ លោកបានចុះទៅដេកនៅទីកន្លែង ចំណុចខាងលើនោះ បានចំនួន
១យប់ដែរ ហើយក៏បានចុះធ្វើការបង្ក្រាបបទល្មើសនេសាទ ចាប់បានដាយចំនួន៥ទៅ៦ មាត់ផងដែរ ក្នុងនោះ
លោកថា ការចុះបង្ក្រាបបទល្មើសជលផលខុសច្បាប់នេះ គឺមានការលំបាកខ្លាំងណាស់ ដូចជាវែកចកអណ្តែត
នៅលើផ្ទៃទឹក ពេលចុះបង្ក្រាបស្ងាត់១រយ: ក្រោយពីបង្ក្រាបបានបួន ដប់ថ្ងៃក្រោយមក បទល្មើសនោះកើតមាន
ឡើងវិញដដែរ។
លោកបានបញ្ជាក់ឲ្យដឹងថា ពេលចុះបង្ក្រាបនៅលើកក្រោយៗទៀត លោកលែងធ្វើនូវរបៀប ដូចមុនហើយ
លោកនឹងចុះទៅធ្វើការជាមួយនឹងទាហានផ្ទាល់ សូមឲ្យទាហានជាអ្នកការពារ នៅទីកន្លែងនោះតែម្តង បើមិន
ធ្វើអញ្ចឹងទេ គឺមិនមានប្រសិទ្ធភាពឡើយ លោកថារីករាយណាស់ សូមឲ្យអ្នកសារព័ត៌មានយើង ជួយផ្តល់ព័ត៌
មានរាល់បទល្មើសជលផលមកឲ្យបានដឹងផង ការធ្វើការងារវាតែងតែមានចន្លោះប្រហោងខ្លះហើយ ។/



















