ដោយ ៖ រស់ សុភា ( កម្ពុជា ជោគជ័យ ) នឹងគេហទំព័រ ( CSN )
ខេត្តមណ្ឌលគិរី ៖ ក្រោយពីមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅខេត្តមណ្ឌលគិរី កាលពីថ្ងៃទី០៦ ខែតុលា ម្សិល
មិញនេះ ពលរដ្ឋបាននាំគ្នាទៅចោមរោមមើល នឹងមានការសោកស្ដាយ រូបសំណាក ( អ្នកតាស្រសភ្នំដោះក្រមុំ )
ដែរបងប្អូនអ្នកស្រុក តែងតែមានជំនើទៅដុតធូកធ្វើការបុណ្យស្រន់ សុំសេចក្សីសុខនោះ ត្រូវបានជនមិនស្គាល់
អត្តសញ្ញាណ បានវាយបំបាក់ក ធ្លាក់ក្បាលមកក្រោម ធ្វើឲ្យពលរដ្ឋក្នុងខេត្តមណ្ឌលគិរី មិនសប្វាយចិត្តផងដែរ។
យោងតាមរបាយការណ៍ របស់ស្នងការដ្ឋាននគរបាល ខេត្តមណ្ឌលគិរី កាលពីវេលាម៉ោង១១ នឹង៣០នាទី ថ្ងៃ
ទី០៧ ខែតុលា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា មុខសញ្ញាដែរបានធ្វើសកម្មភាព វាយបំបាក់ក ( អ្នកតាស្រស ភ្នំ
ដោះក្រមុំ ) ក្រោយពីមានការភ្ញាក់ផ្អើល កម្លាំងសមត្ថកិច្ច បានស្រាវជ្រាវ នឹងឈានទៅឃាត់ខ្លួនជនសង្ស័យ
ម្នាក់ ឈ្មោះ ផន ឌឿន អាយុ៣៨ឆ្នាំ មានទីលំនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌ
គិរី ដែរជា ( អតីតជាគ្រូបង្រផន បច្ចុប្បន្នជាមនុស្សវិកលចរិត ) ព្រមទាំងបានឆ្លើយសារភាពថា ខ្លួនគេពិតជា
បានវាយ ទៅលើរូប ( អ្នកតាស្រស ដោះក្រមុំ ) ឲ្យបាក់ពិតប្រាកត់មែន កាលពីវេលាម៉ោង៦ ល្ងេច ថ្ងៃទី០៦
ខែតុលា ឆ្នាំ២០១៦ ម្សិលមិញនេះ ។
ទោះយ៉ាងណា ចំពោះមូលហេតុពិតប្រាកដ ដែលបុរសវិកលចរិត បានអះអាងថា ខ្លួនជាអ្នកវាយបំបាក់រូបសំ
ណាក ( អ្នកតាស្រស ដោះក្រមុំ ) នៅមិនទាន់ដឹងនៅឡើយទេ បច្ចុប្បន្នសមត្ថកិច្ច ធ្វើការឃាត់ខ្លួនជនសង្ស័យ
ជាមនុស្សវិកលចរិតនោះ នៅស្នងការដ្ឋាននគបាលខេត្តមណ្ឌលគិរី ដើម្បីសួរនាំបន្ថែមទៀត ។/




















