ក្រុមហ៊ុនសារិទ្ធមានជ័យរបស់លោកឧកញ៉ាជីមសុខ ដឹកជ្រូកត្រចៀកក្រហមពីប្រទេសថៃចូលមកកម្ពុជា បំពានលើច្បាប់កំណត់ត្រូវបានឲ្យដឹកត្រឡប់ ទៅកន្លែងដើមវិញ

ដោយ ៖ សហការី ( CSN )

 

ភ្នំពេញ ៖ មានសេចក្តីរាយការណ៍ ពីក្រុមន្ត្រីបសុពេទ្យ ដែកំពុងប្រតិបត្តិការនៅទីនោះ បានឲ្យដឹងថា សត្វជ្រូក

ប៉ុន្មាន ជាង២០០ក្បាល ត្រូវបានឈ្មួញដឹកឆ្លងដែន ចេញពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា តាមច្រកឡែម

( ហៅថាច្រកអន្តរជាតិដូង ) ខេត្តបាត់ដំបង ដោយក្រុមហ៊ុន សុខ ( សារិទ្ធ មានជ័យ ) របស់លោក ឧកញ៉ា

ជីម សុខ ល្បីខាងធ្វើជំនួញសត្វឆ្លងដែន ដឹកយកទៅធ្វើអាជីវកម្ម កាប់សាច់លក់នៅរាជធានីភ្នំពេញ។

 

ជាក់ស្តែងកាលពីព្រឹកថ្ងទី០៨ ខែតុលា ឆ្នាំ២០១៦ ម្សិលមិញនេះ ជ្រូកត្រចៀកក្រហមជាង២១០ក្បាល ត្រូវបានតែងតាំងជា

គេសង្ស័យថាមានសារជាតិថ្នាំ គីមីដែលចិញ្ចឹមនៅប្រទេសថៃ ត្រូវបានក្រុមហ៊ុនខាងលើ ធ្វើការដឹកឆ្លងដែន

ចូលមកប្រទេសកម្ពុជា ហើយក៍ត្រូវបានមន្ត្រីបសុពេទ្យរាជធានី ឆ្មក់ស្ទាក់ចាប់បាន កាលពីវេលាម៉ោង៥ និង

២០នាទីព្រឹក នៅចំណុចមុខវត្តអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

 

លោក សៀង បូរិន ប្រធានមន្ទីរកសិកម្មរាជធានីភ្នំពេញ បានឱ្យអ្នកយកព័ត៌មានយើងដឹងថា ការបង្ក្រាបនេះ

មានកិច្ចសហការ ចំនួន៣អង្គភាព គឺទី១ អគ្គនាយកដ្ឋានក្រសួង ទី២ មន្ត្រីបសុពេទ្យខេត្តកណ្តាល និងទី៣

មន្ត្រីបសុពេទ្យ រាជធានីភ្នំពេញ រួមនឹងមន្ត្រីបសុពេទ្យខណ្ឌ សែនសុខផងដែរ ។

 

លោកបានបញ្ជាក់ឲ្យដឹងថា ក្រោយពីជំនាញធ្វើការត្រួតពិនិត្យ ឃើញថាក្រុមហ៊ុននេះ មានលិខិតអនុញ្ញាតឲ្យ

ធ្វើអាជីវកម្ម តែដឹកខុសគោលដៅ គឺក្នុងឯកសារ តម្រូវឲ្យដឹកទៅកាន់ខេត្តស្វាយរៀង ប៉ុន្តែ បណ្តាញរបស់

លោក បានរកឃើញថា បានដឹកមកដាក់នៅក្នុងទីតាំងសិប្បកម្មមួយកន្លែង ក្នុងរាជធានីហើយ និងខុសយាន

យន្តដឹកជញ្ជូន ព្រមទាំងខុសចំនួនសត្វជ្រូក កំណត់ត្រូវដឹកចំនួន២០០ក្បាល តែដឹកលើសស រហូតទៅដល់

ចំនួន១០ក្បាល ។ ក្រោយពីពិនិត្យរួច សមត្ថកិច្ចចម្រុះ បានឲ្យដឹកសត្វជ្រូកទាំងនេះ ទៅកន្លែងដើម ដើម្បីឲ្យ

ខាងជំនាញពេទ្យសត្វ ធ្វើការត្រួតពិនិត្យឡើងវិញផងដែរ ។

 

រីឯលោក យ៉ាន់ ពៅ ប្រធានការិយាល័យបសុពេទ្យ រាជធានីភ្នំពេញ បានឲ្យដឹងថា ភាគី ខាងតំណាងម្ចាស់ជ្រូក

បាន និងកំពុងរត់ការទៅថ្នាក់លើផងដែរ ប៉ុន្តែលោកបានទទួលបញ្ជាមកថា សត្វជ្រូកទាំងនេះ នឹងត្រូវបញ្ជូនឲ្យ

វិលត្រឡប់ទៅចំណុចដើមវិញ ដើម្បីត្រួតពិនិត្យសុខភាពសត្វជ្រូកនេះ ឡើងវិញមុនដឹកឆ្លងចូលមក ក្នុងរាជ

ធានីភ្នំពេញ៕

 

2016-10-09_07-10-58 2016-10-09_07-12-08 2016-10-09_07-11-26

សូមជួយស៊ែរព័ត៌មាននេះផង: