លោកឧត្តមសេនីយ៍គន់គីមអញ្ជើញជួបសំណេះសំណាល សួរសុខទុកដល់ក្រុមគ្រួសារអតិតយុទុ្ធជននឹងជនពិការ នៅស្រុកស្វាយអន្ទរខេត្តព្រៃវែង

ដោយ ៖ សហការី ( CSN )

 

ខេត្តព្រៃវែង ៖ ក្រុមគ្រួសារអតីតយុទ្ធជនបាត់បង់សម្ថភាព នឹងជនពិការមកពីស្រុកចំនួន៦ នឹងក្រុង១ នៅក្នុង

ខេត្តព្រៃវែង មានទឹកមុចយ៉ាងសប្បាយរីករាយ ជួបជុំគ្នាក្នុងពិធីសំណេះសំណាល នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ

២០១៦នេះ ក្រោមអធិបត្តី លោកឧត្តមសេនីយ៍ គន់ គីម នាយបញ្ជាការ កងយុទ្ធពលខេមរៈភូមិន្ទ អគ្គលេខា

ធិការ សមាគមអតីតយុយុទ្ធជនកម្ពុជា ពិធីសំណេះសំណាលនេះ ធ្វើឡើងនៅសាលាស្រុកស្វាយអន្ទរ

ខេត្តព្រៃវែង។

 

ក្នុងពិធីនេះ មានការអមដំណើរជាមួយលោក យុន ឈុន្នី អគ្គស្នងការរង នគរបាលជាតិ ព្រមទាំងអភិបាល

អភិបាលរងរង ក្រសួងមន្ទីរជុំវិញខេត្តព្រៃវែង និងលោកភិបាលស្រុកទាំង៦ នឹងមានការចូលរួមពីក្រុមគ្រួសារ

អតីតយុទ្ធជនបាត់បង់សម្ថភាព នឹងជនពិការមានចំនួន៦ស្រុក នឹងក្រុង១ សរុបមាន១០៩០គ្រួសារ សរុបវត្ត

មានចូលរួមពិធីនេះស្មើទាំងអស់ ចំនួន១២១៤នាក់។

 

ហើយជាមួយគ្នានេះ គ្រួសារយុទ្ធជន ក្នុង១គ្រួសារ ទទួលបានថវិការ៥០០០០រៀល ដែលជាអំណោយដ៏ថ្លៃថ្លា

របស់លោកឧត្តមសេនីយ៍  គន់ គឹម។

 

លោក ឧត្តមសេនីយ៍ បានសំណេះណាលទៅកាន់ ដល់គ្រួសារអតីតយុទ្ធជន ដោយទឹកមុខយ៉ាងញញឺមហើយ

មានការផ្តាំផ្ញើរដល់មន្ត្រីថ្នាក់ក្រោម ឲ្យចេះចុះជួយដល់គ្រួសារ ដែលមានទុក្ខលំបាក់អ្វីក៏ដោយ៕

 

2016-10-11_16-05-00-1 img-20161011-wa0020 img-20161011-wa0019

សូមជួយស៊ែរព័ត៌មាននេះផង: