ដោយ ៖ គង់ ករុណា ( កម្ពុជា ជោគជ័យ ) CSN
ប្រទេសថៃ ៖ មានសេចក្ដីរាយការណ៍ បានឲ្យដឹងថា លោក ជា ឧបទេវរិទ្ធ ជានាយរងនគរបាលប៉ុស្តិ៍ អូរអន្លក់ វិរះការពារព្រំដែនគោក ៨១៩ ស្ថិតក្នុងឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ត្រូវបានទាហានកងរយ លេខ522 ថៃ ឈុតខ្មៅ បានចាប់ឃាត់ខ្លួនលោក កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ នៅក្នុងទឹកដីថៃ ពាក់ព័ន្ធគ្រឿងញៀន។
ក្នុងរបាយការណ៌បញ្ញាក់ថា ទាហានកងរយលេខ522ឈុតខ្មៅថៃដែលមានទីតាំងនៅទល់មុខ និងប៉ុស្តិអូអន្លក់ក្រោយពីបានចាប់ខ្លួនម្នាក់រួចមក ដោយឆែកឃើញថ្នាំញៀនប្រភេទក្រប់ចំនួន149ក្រាប ដោយជនជាតិថៃម្នាក់នោះ បានឆ្លើយថា បានយកថ្នាំញៀននេះ ពីក្នុងកែបម៉ូតូ របស់ ឈ្មោះ ជា ឧបទេវរឹទ្ធ ដែលបញ្ឈរចតទុកនៅមុខផ្សារសួនស៊ុំ ស្ថិតក្នុងសួនស៊ុំ ឃុំសុតន់ ស្រុក សយដាវខេត្តចាន់បូរី ប្រទេសថៃ។
ខណ្ណះពេលនោះ ឈ្មោះ ជា ឧបទេវរឹទ្ធ ចេញពីក្នុងផ្សារសួនស៊ុំ ក៌ត្រូវ ទាហានកងរយឈុតខ្មៅ ចាប់ខ្លួនតែម្តង ដោយចោទពីបទធ្វើចរាចរណ៌ សារធាតគ្រឿងញៀន ឆ្លងដែន។
សូមបញ្ចាក់ផងដែរថា ជនជាតិថៃម្នាក់ ដែលទាហានថៃចាប់ឃាត់ខ្លួន ព្រមទាំងមានវត្ថុតាងជាប់ខ្លួនផងនោះ ថៃដោះលែង ទៅវិញ ហើយក៌មកចាប់លោក ជា ឧបទេវរឹទ្ធ តែម្តង ដែលគ្មានវត្ថុតាងនៅនិងខ្លួន បច្ចុប្បន្នទាហានថៃ កំពុងឃុំខ្លួនស្រាវជ្រាវជុំវិញបញ្ហានេះ។/





















