ដោយ ៖ នួន ពុទ្ធា ( កម្ពុជា ជោគជ័យ )) CSN
ស្ទឹងត្រែង ៖ រថយន្តទំនើបម៉ាកលុចសីុស ( luxis ) ១គ្រឿងបានបើកដឹកគ្រឿងសក្ការៈ សំរាប់ទៅធ្វើបុណ្យហែលកឋិនទាន ត្រូវបានអ្នកបើកបរ ខ្វះការប្រុងប្រយ័ត្ន មកដល់ចំណុផ្លូវបំបែក
រាងអក្សតេ ក៏បួងចង្កូតមិនទាន់ ជ្រុលហួសផ្លូវធ្លាក់ប្រឡាយ បុកច្រាំងទៅមុខលែងរួច ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៦ និង៣៥នាទីព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុច លើផ្លូវជាតិលេខ៧ ស្ថិតនៅភូមិរាជានុកូល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅនឹងកន្លែងកើតហេតុ បានឪ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តទំនើបម៉ាកលុចសីុស១គ្រឿង ពណ៍ខ្មៅ ពាក់ស្លាក់លេខភ្នំពេញ 2Q 77 99 បើកបរក្នុងល្បឿនលឿន មានទិសដៅពីលិចទៅកើតចេញពីខេត្តព្រះវិហារ ដឹកគ្រឿងសក្ការៈ សំរាប់ធ្វើបុណ្យ ហែលកឋិននទាន នៅឯខេត្តក្រចេះ ដោយបើកបរខ្វះការប្រុងប្រយ័ត្នមកដល់ចំណុចកើតហេតុខាងលើនោះ ក៏មិនបានដឹងផ្លូវឪ្យបានច្បាស់ជាមុន ដោយមិនដែលធ្លាប់បានធ្វើដំណើរឆ្លងកាត់ផងនោះ ក៏នឹកស្មានតែផ្លូវទៅត្រង់ ក៏បានមកដល់ស្រាប់តែឃើញផ្លូវបែករាងដូចអក្សតេ បានបួងចង្កូតបត់ស្តាំមិនទាន់ ក៏ជ្រុលហួសផ្លូវធ្លាក់ប្រឡាយបុក នឹងច្រាំងបណ្តាលឪ្យរថយន្តផ្ទុះពោងនិងបែកកង់មុខខាងឆ្វេង ទៅមុខលែងរួច ចំណែករថយន្តរងការខូចខាតខ្ទិចមួយកំណាត់ក្បាលខាងមុខ រីឯក្មេងៗដែលជិះនៅក្នុងរថយន្តនោះ គ្រាន់តែរបួសរលត់ស្បែកបន្តិចបន្តូចតែប៉ុណ្ណោះ ។
ប្រភពបានបន្តថា ចំពោះតៃកុងរថយន្ត ដែលជាអ្នកបើកបរមានឈ្មោះ ហ្គិច ភេទប្រុស អាយុ៤៥ឆ្នាំ មិនមានរបួសនោះទេ ។
បច្ចុប្បន្ន រថយន្តដែលបង្កគ្រោះថ្នាក់ចរាចរណ៍ ដោយខ្លួនឯងខាងលើនោះ ឥឡូវនេះ ត្រូវបានម្ចាស់រថយន្ត ហៅរថយន្តស្ទូចមកស្ទូចយកទៅធ្វើការជួសជុល នៅឯទីរួមខេត្តស្ទឹងត្រែង។/



















