ដោយ ៖ គង់ ករុណា ( កម្ពុជា ជោគជ័យ ) CSN
ខេត្តបាត់ដំបង ៖ មតិមហាជនជាច្រើន បានរាយការណ៍នឹងធ្វើការរិះគន់ ទៅលើលោកអភិបាលស្រុកកំរៀង នឹងលោកអធិការនគរបាលស្រុក ព្រមទាំងមេបញ្ជាការ កងរាជអាវុធហត្ថស្រុក ផងដែរថា អាជ្ញាធរ នឹងសមត្ថកិច្ច នាំគ្នាសម្ងំដេកមិនព្រមធ្វើការ បង្ក្រាបទៅលើទីតាំងការស៊ូណូ ១កន្លែងស្ថិតនៅតាមបណ្ដោយផ្លូវ ចូលច្រកទ្វារអន្តរជាតិដូង ដែរកំពុង
បើកយ៉ាងអនាធិបតេយ្យ ពង្វក់ខួរក្បាលខ្មែរ ទាំងចាស់ ទាំងក្មេង ភ្លេចអស់ការងារ នឹងការសិក្សាផងដែរ ។
ប្រភពព័ត៌មាន ពីពលរដ្ឋ រស់នៅតំបន់នោះ ក៍ដូចពលរដ្ឋ ដែរចេញចូលឆ្លងកាត់ទីនោះ ទៅទិញឥវ៉ាន់នៅផ្សារថៃ បានឲ្យដឹងថា ទីតាំងល្បែងខាងលើនេះ បច្ចុប្បន្នមានភាពអនាធិបតេយ្យនឹងរញ៉េរញ៉ៃខ្លាំងណាស់ ពេលខ្លះមានកើតអំពើហឹង្សា នៅទីនោះទៀតផង ជាពិសេសនោះ គឺល្បែងហ្គេមបាញ់ត្រី នៅក្នុងនោះតែម្ដង ធ្វើឲ្យកូនៗរបស់ពួកគាត់ នាំគ្នាទៅលេងភ្លេចអស់ការសិក្សា នឹងនាំឲ្យកូនៗរបស់ពួកគាត់ ក្លាយទៅជាក្មេងមិនល្អ
ធ្វើឲ្យសង្គមស្អប់ខ្ពើមទៀតផង។
តាមប្រភពមន្ត្រីបម្រើការ នៅច្រកអន្តរជាតិដូង ដែរសុំមិនបញ្ចេញឈ្មោះ បានឲ្យ អ្នកយកព័ត៌មាន ( CSN ) ដឹងថា ទីតាំងល្បែងខាងលើនេះ ជារបស់លោក ថៅកែ១រូបដែរចូលចិត្តឲ្យគេហៅខ្លួនថា ឧកញ៉ា តែតាមការពិតមិនមែនជាឧកញ៉ាអីនោះទេ គ្រាន់តែគេមានលុយ នឹងមានខ្នងបង្អែកពីក្រោយធំ ធ្វើឲ្យអាជ្ញាធរ ឬ សមត្ថកិច្ច នៅទីនេះមិនហ៊ានទៅក្បែទីនោះ ហើយម្យាងទៀតនោះ សង្ស័យលោក អភិបាល
ស្រុក អាចជាប់ពាក់ព័ន្ធ មានភាគហ៊ុននៅក្នុង ការស៊ីណូអនាធិបតេយ្យនេះដែរ បានជាបិទបាំងរឿងនេះ មានការស្ងាត់ស្ងៀមល្អ មកទល់បច្ចុប្បន្ននេះ។
ទោះយ៉ាងណា ការរិះគន់ពីមតិមហាជនខាងលើ អង្គភាព CSN មិនទាន់មានការបំភ្លឺ ពីថៅកែកាស៊ីណូ ឬ ពីលោកអភិបាលស្រុកកំរៀង នៅឡើយទេ ដោយគ្មានលេខធ្វើការទំនាក់ទំនង។ សូមបញ្ជាក់ផងដែរថា រាល់ការចេញផ្សាយ អង្គភាព CSN យើងតែងតែប្រមូលគ្រប់ព័ត៌មាន ពីប្រភពជំវិញទីតាំង មកធ្វើការចេញផ្សាយ បើអស់លោក លោកស្រី លោកឧកញ៉ា ឯកឧត្តម មិនអាចទទួលយកបាន នៅចំណុចណាមួយ ក្នុងការចេញផ្សាយនេះ អាចខលធ្វើការទំនាក់ទំនង មកអង្គភាពយើងខ្ញុំ តាមរយ: ទូរស័ព្ទលេខ 078 55 11 12 / 097 777 600 /069 23 24 96 អង្គភាពយើងខ្ញុំទទួលស្វាគមន៍ ដោយរីករាយ ។ សូមអគុណ















