អ្នករកស៊ីអុសនឹងឈើនៅខេត្តពោធិ៍សាត់បង្ហើបថា ក្រៅពីបរិស្ថាននឹងមេព្រៃអង្គុយចាំយកលុយនៅមាន ឯកឧត្តមអេងគន្ធាគណ:ពង្រឹងខេត្តជាអ្នកគ្រប់ គ្រងអាជីវកម្មឡានយីឌុបដឹកអុសនឹងឈើ

ដោយ ៖ សហការី ( CSN )

ពោធិសាត់ ៖ មានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋរស់នៅតាមផ្លូវសាច់ពុះ ក្នុងភូមិសាស្ត្រទឹកដីឃុំលាច ស្រុកភ្នំក្រវាញ និងស្រុកក្រគរ ខេត្តពោធិ៍សាត់ បានឲ្យដឹងថា បច្ចុប្បន្ន មានសមត្តកិច្ចជំនាញបរិស្ថាន និងមេព្រៃអត់ធ្វើការ តាមតួនាទីភារកិច្ច របស់ខ្លួនទេ គឺពួកគេទាំងនោះ នាំគ្នាដេកចាំតែយកលុយ ពីអ្នកប្រព្រឹត្តបទល្មើសព្រៃឈើ ដែរដឹកចេញមកពីព្រៃតែប៉ុណ្ណោះ គឺផ្ទុយពីរាជរដ្ឋាភិបាលកំពុង ពង្រឹងច្បាប់ស្តីពីព្រៃឈើឡើងវិញ។

ជាក់ស្តែងកាលពីថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងមកថ្មីៗនេះ អ្នកយកព័ត៌មាន ឲ្យគេហទំព័រ ( CSN ) បានចុះទៅយកព័ត៌មាន នៅចំណុចស្ទឹងទី៣ តាមផ្លូវសាច់ពុះ ក្នុងភូមិសាស្ត្រខាងលើ បានឃើញសកម្មភាព ដឹកជញ្ជូនឈើ តាមត្រាក់ទ័រ និងគោយន្តបន្តកន្ទុយគ្នា ដោយគ្មានខ្លាចញញើត សមត្តកិច្ច ឬអាជ្ញាធរ អ្វីឡើយ ដោយការដឹកជញ្ជូន ផលអនុផល ព្រៃឈើ និងឈើគ្រប់ប្រភេទនេះ នៅតែបន្តធ្វើចរាចរ ជារៀងរាល់ថ្ងៃ គឺ ក្រុមឈ្មួញ មានការទំនាក់ទំនងល្អ នឹងបានឃុបឃិតជាមួយមន្ដ្រីបរិស្ថាន និងមេព្រៃ ដែលឈរជើង ប្រចាំការនៅតំបន់ព្រៃការពារ ដោយមន្ទីរបរិស្ថានខេត្តពោធិសាត់ តែម្ដង។ នៅពេលឈ្មួញទាំងនោះ ចេញផុតពីតំបន់ព្រៃការពារ របស់បរិស្ថាន ក្រុមឈ្មួញបានទំនាក់ទំនជាមួយសង្កាត់រដ្ឋបាលព្រៃឈើ និងពួកស៊ីអាយបន្តទៀត ដើម្បីដឹកឈើទាំងនោះ ឆ្ពុះទៅកាន់ស្រុកក្រគរ។

បើតាមសម្ដី អ្នករកស៊ីដឹកឈើ បានឲ្យដឹងពីហាងឆេងសម្រាប់បង់ ឲ្យទៅមន្ត្រីជំនាញទាំងនោះថា ឈើមួយរទេះគោ ត្រូវបង់ឲ្យមន្ត្រីបរិស្ថាន ពី៤ម៉ឹនរៀល ទៅ៥ ម៉ឺនរៀល។ បើគោយន្ដច្នៃ ១គ្រឿងត្រូវបង់៤  ម៉ឹនរៀល ។ចំណែករបបរបស់មេព្រៃ ទាំងផ្នែក និងសង្កាត់ក្នុង ១ គោយន្ដច្នៃ ៨ម៉ឹនរៀល ទៅ១០ម៉ឺនរៀល។ បើដឹករាល់ថ្ងៃត្រូវតែបង់ឲ្យពួកគេរាល់ថ្ងៃ ទើបបានសុខ។ គិតទៅម្យ៉ាងដែរ ចឹងបានគេចូលចិត្ត ធ្វើជាបរិស្ថាន នឹងធ្វើជាមេព្រៃ គឺមានគេយកលុយ ឲ្យស្រួលៗចិង មិនពិបាកទៅរកស៊ីអី ឲ្យតែមានតំណែង មានតួនាទី អាចធ្វើអ្នកមាននៅក្នុងសង្គមបានហើយ ស្អីទៅច្បាប់ប្រឆាំងអំពើពុករលួយ ឬមួយរលួយ រលាយអស់ទៅហើយ?។

បើតាមប្រភពពីឈ្មួញ រកស៊ីអុសស្ទ៊ែ និងអ្នករកស៊ីឈើមួយចំនួន បានឲ្យដឹងថា បើចង់ដឹងច្បាស់ ក្នុងរឿងរកស៊ីអុសស្ទ៊ែ និងរកស៊ីឈើគ្រប់ប្រភេទ ទៅសួរ ឯកឧត្តមអេង គន្ធា គណៈពង្រឹងខេត្តពោធិ៍សាត់ ព្រោះគាត់ជាអ្នកគ្រប់គ្រង់ អាជីវកម្មអុស និងរថយន្តយីឌុប ដឹកអុសស្ទ៊ែទាំងនេះ?។ ប្រសិនបើដូចអ្វី ដែរអ្នករស៊ីអុស នឹងឈើ ប្រាប់អ្នកយកព័ត៌មាន ឲ្យគេហទំព័៍រ ( CSN ) ចឹងមែននោះ គឺចប់ហើយ ឯកឧត្តមជាគណពង្រឹងមូលដ្ឋានក្លាយជាអ្នកបំផ្លាញមូលដ្ឋាន សន្លឹកឆ្នោតទេតើ!។

ក្នុងរឿងនេះ ប្រជាពលរដ្ឋ ក៍ដូចមតិមហាជន បានលើកឡើង នឹងដាក់សំនួរថា តើលោក ម៉ៅ ធនិន អភិបាល នៃ គណអភិបាលខេត្តពោធិ៍សាត់ ដែលជាមេបញ្ជាការឯកភាពខេត្ត មានអំណាចត្រួតត្រា ទាហ៊ាន ប៉ូលិសពេញដៃ មានបានដឹងរឿង លោក អេង គន្ធាគណៈពង្រឹងខេត្តពោធិ៍សាត់ ដូចការលើកឡើងពីអ្នករកស៊ី ថា មានការឃុបឃិត ប្រព្រឹត្តបទល្មើស រកស៊ីអុសស្ទ៊ែ បំផ្លិចបំផ្លាញ ធន់ធានធម្មជាតិព្រៃឈើ ដែរឬទេ? ឬមួយក៏ឌៀរតែខ្នូច ដូចតែគ្នា បុណ្យក៏ធឺឈើក៏កាប់ បានជាបណ្ដែតបណ្ដោយ ទុកឲ្យបទល្មើសព្រៃឈើ កើតមានព្រោងព្រាត ពេញខេត្តពោធិ៍សាត់យ៉ាងនេះ?។

សូមរំលឹកថា ជាប្រវត្តិសាស្ត្រមួយ មិនធ្លាប់មាន សម្តេច តេជោ ហ៊ុន សែន បានចុះមូលដ្ឋាន ដោយផ្ទាល់នៅគ្រប់រាជធានីខេត្ត ទាំង២៥ ជាលទ្ធផលឃើញថា នៅមានបញ្ហាជាច្រើន ដែលកំពុងប្រឈមមុខ ក្នុងការរកដំណោះស្រាយបន្ទាន់នេះ សបញ្ជាក់ថា ទាំងមន្ត្រីថ្នាក់ជាតិ និងមន្ត្រីថ្នាក់ក្រោមជាតិ ជាពិសេស អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចជំនាញ ដែលរួមមាន រដ្ឋមន្ត្រី ចៅហ្វាយរាជធានី ខេត្ត ចៅហ្វាយក្រុង ស្រុក ខណ្ឌ និងមេឃុំ ចៅសង្កាត់ មួយចំនួនអសមត្ថភាព អសកម្មការងារ ។

តែតាមការមើល និងវាយតម្លៃពីប្រជាពលរដ្ឋ បានសម្គាល់ និងបញ្ចេញទស្សនៈឲ្យដឹងថា ការដែលមន្ត្រីជំនាញ និងអជ្ញាធរលោកបាននិងកំពុងសម្ងំស្ងៀមសុខ ដោយមិនអនុវត្ត តាមការដាក់ចេញ ជាបន្តបន្ទាប់ ពីសម្តេចប្រមុខ គឺជាចេតនា ដែលស្តែងចេញ នៅការបំផ្លិចបំផ្លាញ ទឹកចិត្តជឿជាក់ របស់សម្តេចប្រមុខ និងក្តីត្រូវការ របស់ប្រជាពលរដ្ឋ យ៉ាងប្រាកដហើយ ពោលគឺកំពុងបំផ្លាញ ជារបៀបត្រីងៀតឈ្លៀតពង នៅពីក្រោយខ្នងយ៉ាងពិតប្រាកដ។

ជុំវិញការលើកឡើងខាងលើ មានប្រជាពលរដ្ឋ និងសហគមន៍ ជាច្រើន បានស្នើសុំកុំឲ្យ អស់លោក នៅតែបន្ត ធ្វើពើ ធ្វើមិនដឹង មិនលឺ មិនបានយកភ្នែកមើល និងយកត្រចៀកស្តាប់ចឹង ហើយកំបង្កបក្ខពួក បង្កើតសេនារីយ៉ូ ក្នុងគោលបំណង ដើម្បីស្វែងរកតែប្រយោជន៍លាភសក្ការ: សម្រាប់បុគ្គល និងបក្ខពួកខ្លួនមូយក្តាប់តូចនោះអី ប្រយោជន៍ទាំងអស់នោះ មិនបានឆ្លើយតបទៅនឹងសំណូមពរ និងតម្រូវការជាក់ស្តែង និងពិតប្រាកដ របស់ប្រជាពលរដ្ឋ នៅមូលដ្ឋាន តទៅទៀតនោះ! គួរណាអស់លោកៗ មេត្តាស្រណោះ អាសូរ ពីផលប្រយោជន៍រួម របស់ជាតិ និងប្រជាជន ដែលជាម្ចាស់វាសនា របស់អស់លោកផង!។

យ៉ាងណា ជុំវិញព័ត៌មានខាងលើនេះ អង្គភាពគេហទំព័រ ( CSN ) មិនអាចសុំការពន្យល់ ឬបំភ្លឺណាមួយ បាននៅឡើយទេ ពីមន្ត្រីពាក់ពន្ធខាងលើ ក៍ដូចឯឧត្តម អេង គន្ធា គណ:ពង្រឹងខេត្ត ផងដែរ ដោយគ្មានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង។ សូមបញ្ជាក់ អង្គភាពគេហទំព័រ CSN រងចាំការពន្យល់ ឬបកស្រាយបំភ្លឺណាមួយ ពីអស់លោកដែរគិតថា ការចេញផ្សាយនៅចំណុណាមួយខុសការពិ សូមទូរស័ព្ទ មកកាន់លេខ 078 55 11 12 / 097 777 6000 គ្រប់ម៉ោងធ្វើការ៕ សូមអគុណ

 

2016-11-12_11-02-41 2016-11-12_11-08-35 2016-11-12_11-05-53 img-20161019-wa0012 img-20160819-wa0137 img-20160926-wa0212

សូមជួយស៊ែរព័ត៌មាននេះផង: