លោកកើបកត់មេខណ្ឌរដ្ឋបាលព្រៃឈើរតនគិរីនឹងគូកន មិនខ្វល់ពីបទបញ្ជាសម្ដេចតេជោហ៊ុនសែន

ដោយ រស់ សុភា ( កម្ពុជា ជោគជ័យ ) CSN

ខេត្តរតនះគីរី ៖ មានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋបានឲ្យដឹងថា ក្នុងអំឡុងជឹត១ខែកន្លងមកនេះ មកទល់បច្ចុប្បន្ន ដោយមានការធូរលុង ពីលោកអភិបាលខេត្ត ក៍ដូច លោក កែប កត់ មេខណ្ឌរដ្ឋបាលព្រៃឈើ គេបានសង្កេតឃើញ មានសកម្មភាព ធ្វើជុំនួញឈើប្រណឹត នឹងដឹកជញ្ជួនឈើ ប្រណិតយ៉ាងអាណាធិបតេយ្យ ចេញពីស្រុក មួយចំនួន មានដូចជា ស្រុកលំផាត់ ស្រុកកូនមុំ ស្រុកវើនសៃ ស្រុកអូជុំ ស្រុកតាវែង ស្រុកអណ្ដូងមាស ស្រុកអូយ៉ាដាវ ។ល។ តាមបណ្ដោយផ្លូវជាតិលេខ៧៨អា ឆ្ពោះទៅច្រកទ្វារអន្តរជាតិ អូយ៉ាដាវ ចេញទៅប្រទេសវៀតណាម។

ប្រភពរាយការណ៍ខាងលើ បានបន្តឲ្យដឹងថា ឈ្មួញទាំងនោះពួកគេ បានប្រើរថយន្ដសាំយ៉ុង រថយន្តតូយ៉ូតាមួយបាំងកន្លះ នឹងរថយន្ដ ហុីយឹនដាយ២ នឹងតោន៥តោន ដឹកចេញពីក្រុងបានលុង តាមបណ្ដោយផ្លូវលេខជាតិ ៧៨អា ឆ្ពោះទៅច្រកទ្វាអត្តរជាតិ អូយ៉ាដាវចេញទៅប្រទេសវៀតណាម ទាំងយប់ទាំងថ្ងៃ យ៉ាងរលូន ដោយគ្មានស្ថាប័នពាក់ព័ន្ធ នឹងជំនាញរំខានពួកគេឡើយ។

តាមប្រភពពីមន្ត្រីីសមត្ថកិច្ចមួយរូប ដែរសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ការដឹកជញ្ជូនឈើ នឹងធ្វើជុំនួញឈើប្រណិត បានដោយរលូនបែបនេះ ពួកគេអាងខ្លួនមានលុយ មានអំណាច នឹងមានអ្នកធំ មួយចំនួន នៅក្នុងក្រុងបានលុង នឹងខេត្តរតនគិរី នៅពីក្រោយខ្នងនឹង
កាងឲ្យពួកគេផងដែរ ហើយឈ្មួញដែរកំពុងតែល្បី ខាងជំនួញឈើ នៅពេលបច្ចុប្បន្ននេះ មានឈ្មោះ វៃ ឈ្មោះ ទូច ឈ្មោះ នូ ឈ្មោះ ចែ អុី ឈ្មោះ ចែ អូកឈ្មោះ អ្នក់ ចន្ធី ឈ្មោះ អ្នក់ ស្រីល័ក្ខ ឈ្មោះ អ្នក់ ស្រីមី ឈ្មោះ អ្នក់ រត្ន័ នឹងប្រពន្ធលោក អ៊ៀង ស្រីមុច ។ល។ ពួកគេទាំងនោះ កំពុងដើរប្រមូទិញ នឹងធ្វើសកម្មភាព ដឹកជញ្ជួនឈើ យ៉ាងអាធិបតេយ្យ ។

ពាក់ព័ន្ធការកក្រើកឡើងវិញ រាល់បទល្មើសឈើ នៅខេត្តរតនគិរី មតិមហាជនបានលើកឡើង នឹងរិះគន់ទៅលើលោក កើប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើ ថាបាននឹងកំពុងត្រូវប៉ាន់ យ៉ាងខ្លាំងពីឈ្មួញទាំងនោះរាប់ម៉ឺនដុល្លា ក្នុង១ខែៗ ថ្នូនឹងការបើកភ្លើងខៀវ ឲ្យមន្ត្រីដែរជានាយសង្កាត់ នៅក្រោមឧវាទរបស់ខ្លួន តាមស្រុកនិមួយៗ ឲ្យមានការឃុបឃិត បើកដៃឲ្យឈ្មួញ ធ្វើការដឹកជញ្ជូនឈើប្រណិត ធ្វើជំនួញឆ្លងដែន ទៅប្រទេសវៀតណាម ទាំងយប់ទាំងថ្ងៃ មិនអនុវត្តន៍នៅតាមតួនាទី បែជាឃុបឃិត ដើម្បីប្រយោជន៍ នឹងលាភសក្ការៈប្រមូលលុយដាក់ហោប៉ៅ គឺប្រឆាំងទៅនឹង អនុសាសន៍ របេស់សម្ដេចតេជោ ហ៊ុន សែន ដែរបានដាក់បទបញ្ជា ឲ្យបញ្ឈប់ជាបន្ទាន់ រាល់ការកាប់បំផ្លាញព្រៃឈើ នឹងធ្វើជំនួញឈើឆ្លងដែន ទៅប្រទេសជិតខាង។

ដោយឡែកប្រភពរាយការណ៍ មួយទៀតបានឲ្យដឹងថាកាលពីយប់មិញនេះ ម៉ោង២ នឹង៤៨នាទីទៀបភ្លឺ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ រថយន្តយីឌុប១គ្រឿង ដឹកឈើប្រណិត លោតឆ័ត្រតាមបណ្ដោយផ្លូវជាតិ៧៨ ក្នុងសដ្រុកអូរយ៉ាង បំរុងឆ្លងដែនទៅវៀតណាម ត្រូវបានកម្លាំងការិយាល័យ ប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ច បង្ក្រាប អូសយកមករក្សាទុក នៅស្នងការដ្ឋាននគបាលខេត្តដើម្បីចាត់ការបន្ត តាមផ្លូវច្បាប់។

ប្រភពផ្សេងទៀត បានបញ្ជាក់ខ្សឹប ប្រាប់ឲ្យដឹងថា រថយន្តដឹកបទល្មើស ឈើប្រណឹតខាងលើ គេតែងតែឃើញ មានការដឹងជញ្ជូនឈើ ទៅកាន់ប្រទេសវៀតណាម តាមច្រកទ្វារអន្តរជាតិ ( អូរយ៉ាដាវ~លេថាញ់)។យ៉ាងរលូន ជាយូមកហើយ ទើបតែពេលនេះតែសង្ស័យមានការខ្វែងគំនិត ដោយស៊ីស៊ុះ មិនត្រូវរ៉ូវគ្នា ទើបមានការបង្ក្រាប ព្រោះថា បទល្មើសឈើ នៅខេត្តរតនគិរីក្រោយពីមានការស្ងប់ស្ងាត់ មួយរយៈខ្លីមក ឃើញថាមានការផុសផុលឡើងវិញ ព្រោះការប្រព្រឹត្តទៅនៃក្រុមជនល្មើស និងអជ្ញាធរ និងកងកម្លាំង មានការត្រូវ រ៉ូវគ្នាស៊ីតាមជំនាញរៀងៗខ្លួន។

រាល់ការចេញផ្សាយខាងលើ អង្គភាព គេហទំព័រ CSN នៅមិនអាចសុំការការពន្យល់ បកស្រាយបំភ្លឺ ពីលោក កើប កត់ មេខណ្ឌរដ្ឋបាលព្រៃឈើបានទេ ដោយខលទៅ ទូរស័ព្ទ លោកជាប់រវល់រហូត អង្គភាពយើងចេញផ្សាយនេះ យោងទៅតាមប្រភព នឹងឯកសាជាក់ស្ដែងមួយចំនួន អង្គភាពយើងរងចាំការពន្យល់បកស្រាយ ពីអស់លោក រាល់ម៉ោងធ្វើការជារៀងរាល់ថ្ងៃ សូមទំនាក់ទំនង ទូរស័ព្ទ លេខ078 55 11 12 / 097 777 6000 ៕ សូមអគុណ

 

img_2016-11-20_09-42-05 img_2016-11-20_09-49-17 img-20161120-wa0032 img-20161120-wa0033 img-20161120-wa0030

សូមជួយស៊ែរព័ត៌មាននេះផង: