ដោយ ៖ កូនមុំ ( កម្ពុជា ជោគជ័យ ) CSN
ខេត្តរតនះគិរី ៖ ករណីគ្រោះថ្នាក់ចរាចរណ៌ រវាងម៉ូតូនឹងម៉ូតូ បណ្ដាលឲ្យរងរបួស ធ្ងន់ស្រាលទាំងសង្ខាង កាលពីវេលាម៉ោង១ នឹង១៥នាទីរសៀល ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចភូមិ១ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។
ប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញម៉ូតូទាំង២គ្រឿង ជិះស្របគ្នា លុះមកដល់កន្លែងកើតហេតុ ម៉ូតូម៉ាកឆ្លាមជិះគ្នា៣នាក់ បានវ៉ាម៉ូតូ ម៉ាកសង់C125 សេរី 015 ដែរជិះគ្នា២នាក់ ហើយបានទាកើនឹងដៃចង្កូត បណ្ដាលឲ្យដួល ទាំង២ រងរបួសធ្ងន់១នាក់ នឹងរបួសស្រាល៤នាក់ ត្រូវបានរថយន្តសង្គ្រោះ ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ បង្អែកស្រុកកូនមុំផងដែរ។
រីឯម៉ូតូ ក្រោយពីសមត្ថកុច្ច ធ្វើការវាស់វែងរួច ត្រូវបានសមត្ថកិច្ចយកមករក្សាទុក នៅប៉ុស្ត៍នគរបាករដ្ឋបាលឃុំត្រពាំងក្រហម រង់ចាំដោះស្រាយពេលក្រោយ។/