ប្រភពច្បាស់ការពីសមត្ថកិច្ច បានអោយដឹងថា ជនជាតិយួន ដែលប្រើដំបងឆក់ ធ្វើទារុណកម្ម ទៅលើកុមារ នៅស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី ត្រូវសមត្ថកិច្ចកម្ពុជាសហការ ជាមួយសមត្ថកិច្ចវៀតណាម ចាប់ខ្លួនបានហើយ នៅទីក្រុងហូជីមិញ នៅថ្ងៃនេះ បន្ទាប់ពីជនសង្ស័យរូបនេះ រត់គេចខ្លួនទៅទីនោះ បានមួយថ្ងៃ។
ប្រភពខាងលើបន្តឲស្យដឹងថា នៅពេលនេះ សមត្ថកិច្ចកំពុង បំពេញបែបបទ ដើម្បីនាំខ្លួនមកកម្ពុជាយើងវិញ ដើម្បីផ្ដន្ទាទោសទៅតាមច្បាប់ ។
ប្រភពបានបន្តថា ចំពោះកុមាររងគ្រោះកំពុងរស់នៅជាមួយក្រុមគ្រួសារ ក្រោមការជួយជ្រោមជ្រែងមើល ថែទាំពីអង្គការ CPU ។ ចំពោះព័ត៌មានថា កុមាររងគ្រោះស្លាប់ ជាព័ត៌មានមិនពិត ។/


















