លោកវីដាយកឈ្មោះជាឧកញ៉ារកស៊ីឈើជ្រកក្រោមស្លាក ក្រុមហ៊ុនយូនីហ្គ្រីនប្រមូលទិញឈើខាងក្រៅចូលក្រុមហ៊ុន ដឹកទៅយួនដោយមានការឃុបឃិតពីនាយផ្នែកដល់នាយខណ្ឌ

ដោយ រស់ សុភា ចេញផ្សាយដោយ ៖ អង្គភាព CSN

ខេត្តមណ្ឌលគិរី ៖ ប្រភពពីសមត្ថកិច្ចតូចតាច នៅក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងថា៖ មួយរយ:នេះ ការជំនួញឈើប្រណិត ឆ្លងដែនទៅវៀតណាម មានការកំរើកឡើងវិញយ៉ាងខ្លាំង ជាពិសេសនោះ គេសង្កេតឃើញ នឹងគេស្គាល់យ៉ាយច្បាស់ថា ជាឈ្មោះ វីដា ប្រើអំណាច ជាឧកញ៉ា ជ្រកក្រោមស្លាក ក្រុមហ៊ុន យ៉ូនីហ្គ្រីន បំផ្លាញព្រៃឈើ ពីខេត្តស្ទឺងត្រែង មកខេត្តមណ្ឌលគិរី ក្នុងនោះផងដែរ ក៍គេស្គាល់ ឈ្មោះ ផាន់ ណា ជាមេការ ហើយត្រូវជាប្អូនថ្លៃ របស់ ឧកញ៉ា វីដា ជាអ្នកមើលការខុសត្រូវ ក្នុងការដើរប្រមូលទិញឈើ ពីខាងក្រៅចូលក្រុមហ៊ុន ហើយក៍ជាអ្នករត់ការ រៀបចំ ឲ្យសមត្ថកិច្ច ពាក់ព័ន្ធក្នុងក្នុងស្រុក នឹងខេត្ត នឹងតាមផ្លូវផងដែរ?។

មកទល់ពេលនេះ គេនៅមិនទាន់ដឹងច្បាស់ទេថា ក្រុមហ៊ុន យ៉ូនីហ្គ្រីន ដែរមានឧកញ៉ា វិដា ជាឈ្មួញឈើ នឹងជាខ្មូត បំផ្លាញព្រៃឈើ ជាយូឆ្នាំមកហើយនេះ មានច្បាប់ធ្វើអាជីវកម្ម ឬយ៉ាងណានោះទេ ព្រោះគេសង្កេតឃើញថា រាល់ធ្វើសកម្មភាព ដឹកជញ្ជូញម្ដងៗ ហាក់ដួចជាខុសប្រក្រតី មានការដឹកជញ្ជួនឈើចល័ត ចេញពីរទីតាំងមួយ ទៅទីតាំងមួយ មានកាលាក់បាំង លាក់លៀមច្រើន ទើបធ្វើការដឹកជញ្ជួនចេញបន្ត ពីរចំណុះ ភូមិ រយ៉ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ឆ្លងកាត់ទៅខេត្តផ្សេងៗ ជាច្រើនទៀត មានដូចជា ខេត្តក្រចេះ កំពង់ចាម ព្រៃវែង ស្វាយវៀង ហើយឆ្ពោះទៅប្រទេស វៀតណាមតែម្ដង ដោយគ្មានសមត្ថកិច្ច ឬស្ថាប័នពាក់ព័ន្ធណា មករំខានឡើយ។

ប្រភពពីរប្រជាពលរដ្ឋ នឹងមន្ត្រីរាជការ រស់នៅតំបន់ក្បែក្រុមហ៊ុននោះ ក៏ដួចពលក្នុងខេត្តមណ្ឌលគិរី ទាំងមូល បាននាំគ្នា ងឿងឆ្ងល់ យ៉ាងខ្លាំងថា៖ បើក្រុមហ៊ុនយ៉ូនីហ្គ្រីន មួយនេះ មានច្បាប់ត្រឹមត្រូវ មានប៉េសេ ចេញពីនាយផ្នែក ឬនាយខណ្ឌ រដ្ឋបាលព្រៃឈើ កំណត់ចំនួនឈើច្បាស់លាស់ នឹងកំណត់គោលដៅត្រឹមត្រូវ ចុះហេតុអ្វី? បានជាក្នុងការដឹកជញ្ជួនឈើ របស់ក្រុមហ៊ុន មួយនេះ ធ្វើការដឹកជញ្ជួន តែពេលយប់ ចាប់ពីម៉ោង១២ ឬម៉ោង១យប់ ទៅយ៉ាងរលូន គ្មានការពិនិត្យ ឬការរំខានពីជំនាញរដ្ឋបាលព្រៃឈើ ដូចជានាយផ្នែក នឹងនាយខណ្ឌឡើយ ទង្វើបែបនេះ គួតែលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទ ចាត់មន្ត្រីចុះអង្កេតជាបន្ទាន់ ទៅលើករណី មិនប្រក្រតីខាងលើ ដើម្បីកំឲ្យមន្រ្តីទាំងនោះ កន្ទេលធំ បន្លំដេកតទៅទៀត។

ប្រភពខាងលើបានបន្ដទៀតថា៖ ការប្រមូលទិញឈើ ពីខាងក្រៅរបស់ក្រុមឈ្មួញ ស្និតជាមួញលោកឧកញ៉ា វីដា ចូលក្រុមហ៊ុន ហើយធ្វើការដឹងជញ្ជួនឈើ ឆ្លងពីខេត្តមួយ ទៅខេត្តមួយ ហើយឆ្ពោះ ចេញទៅប្រទេស វៀតណាមនេះ គេជឿជាក់ថា លោក ឈួន សិរីវឌ្ឍ នាយផ្នែករដ្ឋបាលព្រៃឈើស្រុកកោះញែក ជាពិសេស លោក វង្ស សុខសេរី នាយខណ្ឌរដ្ឋបាល ព្រៃឈើខេត្តមណ្ឌលគិរី តើដឹងដែរឬទេ ឬមួយដឹង តែធ្វើមិនដឹង ធ្វើមិនឭ ធ្វើមើលមិនឃើញ មិនហ៊ានរំខាន? ព្រោះខ្លាចបាត់ផលប្រយោជន៍ ដែរខ្លួនកំពុងសប្បាយរីយថ្លើម ជាមួយឈ្មួញ កើបលុយប្រមូលដាក់ហោប៉ៅ ធ្វើមានបាន? ផ្គើនទៅនឹងអនុសាសន៍ របស់សម្ដេចតេជោ ហ៊ុន សែន ដែរបានដាកបទ់បញ្ជា ឲ្យប៉ូលីស ប៉េអឹម បរិស្ថាន ជាពិសេស គឺរដ្ឋបាលព្រៃ
ឈើ ធ្វើការទប់ស្កាត់ នឹងបង្ក្រាបជាបន្ទាន់ ទាំងក្រុមហ៊ុនមានច្បាប់ ទាំងក្រុមហ៊ុនគ្មានច្បាប់ តែផ្ទុយទៅវិញ បទបញ្ជារបស់សម្ដេច ត្រូវបានមន្ត្រីជំនាញទាំងនោះ ចាត់ទុកជាការលេងសើចទៅវិញ និយាយរួមគឺគ្មានប្រសិទ្ធភាព។

ពាក់ព័ន្ធករណីខាងលើ អង្គភាព CSN មិនអាចស្វែងរកការបកស្រាយបំភ្លឺ ពីលោកនាយផ្នែករដ្ឋបាលព្រៃឈើ ស្រុកកោះញែកបានទេ ដោយឡែកលោកនាយខណ្ឌ រដ្ឋបាលព្រៃឈើខេត្ត លោក វង្ស សុខ សេរី បានឲ្យដឹងតាមទូរស័ព្ទ កាលពីវេលាម៉ោង១១ នឹង៥នាទី ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦នេះថា ការដឹកជញ្ជូនឈើ របស់លោកឧកញ៉ា វីដា គឺមានច្បាប់ប៉េសេ ត្រឹមត្រូវ រីឯលោកឧញ៉ា វីដា ដាក់ក្រុមមេការ ឲ្យដើរប្រមូលទិញឈើ ពីខាងក្រៅចូលក្រុមហ៊ុន លោកថាអត់បានដឹងទេ ចាំលោកបញ្ជា ឲ្យមន្ត្រីរបស់លោកចុះត្រួតពិនិត្យមើល ។/ ដោយអ្នក ប្រមាញ់ 097 777 6000

 

2016-12-21_12-44-12 2016-12-21_12-17-20 2016-12-21_12-16-08 2016-12-21_12-49-45 2016-12-21_12-48-22 img_20161221_122729

សូមជួយស៊ែរព័ត៌មាននេះផង: