លោកឆែសុធាប្រធានសាខាគយបន្ទាយមានជ័យ បើកដៃឲ្យលោកហ៊ុយសុជាតិប្រធានការិយាល័គយប៉ោយប៉ែត ប្រព្រឹត្តអំពើពុករលួយជំរិតយកលុយពីឈ្មួញតូចតាច ឃុបឃិយឲ្យឈ្មួញធំៗនាំទំនិញចូលបង់ពន្ធមិនគ្រប់

ចេញផ្សាយដោយ ៖ អង្គភាព CSN

ប៉ោយប៉ែត ៖ មកទល់ពេលនេះ គេកត់សម្គាល់ថា បទល្មើសគេចពន្ធ កើតមាន ស្ទើតែរៀងរាល់ថ្ងៃ ចេញចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត គេឃើញសកម្មភាព ឈ្មួញនាំទំនិញគេចពន្ធ បង្កប់តាមរថន្តធំៗ នឹងទំនិញបង់ពន្ធមិនគ្រប់ ចូលយ៉ាងគគ្រឹកគគ្រេង រាល់ថ្ងៃ ខណៈ
ដែលលោក ហ៊ុយ សុខជាតិ ប្រធានការរិយាល័យគយ នឹងរដ្ឋាករ ប៉ោយប៉ែត កំពុងប្រឹងស៊ីឡាក ប្រឹងអួតថា អង្គភាពខ្លួន កំពុងតែប្រមូលពន្ធ បានច្រើនយ៉ាងលើសលប់នោះ បែរជាបែកធ្លាយ ក្រោមការអួតអាង របស់ខ្លួននោះ យ៉ាងអាម៉ាស់ទៅវិញ។

តាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋអូសរទះ ដឹកទំនិញចេញចូលផ្សាថៃ ក៍ដូចឈ្មួញតូចតាចមួយចំនួន បាន ឲ្យ អង្គភាព CSN ដឹងថា អំពើពុករលួយ របស់មន្ត្រីជំនាញគយ និងរដ្ឋាករ ក្រោមការដឹកនាំររបស់ លោក ហ៊ុយ សុជាតិ មេគយប្រចាំ នៅច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត កំពុងគាបជំរិតយកលុយ ពីកម្មករអូសរទេះ ដឹកជញ្ជូនទំនិញបន្តិចបន្តួច ពីផ្សារថៃ ចូលទឹកដីខ្មែរ យ៉ាងអនាធិបតេយ្យ យកដាក់ហោប៉ៅចែកគ្នា យ៉ាងសប្បាយ រីកថ្លើម ទង្វើបែបនេះសុទ្ធសឹងតែក្រោមការដឹកនាំ នឹងបញ្ជារបស់លោក ហ៊ុយ សុជាតិ ប្រធានការិយាល័យគយនឹងបក្ខពួកមួយចំនួនតូច ដែរកំពុងនាំគ្នាបំផ្លាញ នូវប្រជាប្រិយភាព សម្ដេចតេជោ ហ៊ុន សែន ខំប្រឹងសព្វថ្ងៃនេះ ។

ប្រភពបានបន្តថា ដោយឡែក សម្រាប់ក្រុមមេឈ្មួញធំៗវិញ ដែលបាននាំទំនិញគេចពន្ធ ទំនិញខុសច្បាប់ផ្សេៗ នឹងទំនិញបង្កប់តាមរថយន្តធំៗ ចូលមកទឹកដីខ្មែរ បែរជាមន្ត្រីគយ មានការធូរលុង បើកដៃឲ្យពួកឈ្មួញធំៗទាំងនោះ នាំទំនិញបង់ពន្ធមិនគ្រប់ ចូលយ៉ាងរលូន ជាថ្នូទៅនឹងលាភសាក្ខារៈ សម្រាប់តែក្រុម មេគយ ហ៊ុយ សុជាតិ នឹងបក្ខពួកខ្លួនតែប៉ុណ្ណោះ ធ្វើឲ្យបាត់បង់ ចំណូចវិការដ្ឋ រាបសិបលានដុល្លា ក្នុង១ខែៗ ? ។

ជាក់ស្ដែង រាល់ទំនិញដឹកចូល តាមរថយន្តតូចធំ រៀងរាល់ថ្ងៃ តាមច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត គឺកំពុងកើតមាន យ៉ាងគគ្រឹកគគ្រេងនេះ ត្រូវបានប្រជាពលរដ្ឋ ក៍ដូចខាងក្រុមអាជ្ញាធរ ក្រុងប៉ោយប៉ែត ក៏ទទួលស្គាល់ផងដែរថា៖ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត គ្រប់គ្រង
ដោយលោក មេគយ ហ៊ុយ សុជាតិ ប្រចាំនៅទីនោះ បើនៅតែមាន ការឃុបឃិតជាមួយឈ្មួញ ឲ្យមានករណីបទល្មើស ទំនិញគេចពន្ធ នឹងទំនិញបង់ពន្ធមិនគ្រប់ បានកំពុងធ្វើឲ្យ បាត់ចំណូលពន្ធរដ្ឋ រាប់សឹបលានដុល្លារ ក្នុងមួយខែៗ ទៅលើដៃក្រុមឈ្មួញ នឹង ដៃមន្ត្រីគយ ក្រោមការដឹកនាំរបស់ មេគយ ច្រកអន្តរជាតិប៉ោយប៉ែត នោះឯងតែម្ដង។

ប្រភពដដែរបានបន្តទៀតថា៖ ទាំងនេះជាការដឹកនាំ យ៉ាងវិសមភាព របស់លោក មេគយ ហ៊ុយ សុជាតិ មុខលុយ ជាមួយក្រុមឈ្មួញ រកស៊ីទុច្ចរិត ក៏មិនដែលខ្វល់ ពីការរិះគន់ថា ប្រព្រឹត្តអំពើពុករលួយនោះឡើយ ទង្វើបែបនេះ មិនគួលោក ឆែ សុធា ប្រធានសាខាគយ ខេត្តបន្ទាយមានជ័យ នឹងលោក គុណ ញឹម អគ្គនាយកដ្ឋានគយ មើលរំលង នូវសកម្មភាពមិនប្រក្រតី របស់លោក ហ៊ុយ សុជាតិ មេគយ ច្រកអន្តរជាតិ ប៉ោយប៉ែត នឹងបក្ខពួកខ្លួន មួយចំនួននោះទេ។

ពាក់ព័ន្ធនឹងការ នាំទំនិញបង់ពន្ធមិនគ្រប់ នឹងទំនិញគេចផ្សេងៗ បានប្រព្រឹត្តទៅដោយរលូន ហើយការរកស៊ីរបស់ពួកឈ្មួញទុច្ចរិត ឃុបឃិតនិងមន្ត្រីគយបង់ពន្ធមិនគ្រប់នោះ គេសង្ស័យថា មិនមែនលោក ហ៊ុយ សុជាតិ ប្រធាការិយាល័យគយប៉ោយប៉ែត នឹងលោក ឆែ សុធា ប្រធានសាខាគយ ខេត្តបន្ទាយយមានជ័យ មិនដឹងនោះទេ? តែទំនងជាកន្ទេលធំបន្លំដេកតែម្តង តាមរយៈការធ្វើមិនដឹងមិនឮ និង មិនបង្ក្រាបតែម្តង ដោយ បើកភ្លើងខៀវឲ្យមន្ត្រីក្រោមឧវាទ ប្រព្រិត្តអំពើពុករលួយ ជាមួយក្រុមឈ្មួញ? ងាយស្រួលអោយពួកនោះ កើបយកលុយមកអោយខ្លួន ទប់តំណែងក្រាញអំណាច រៀងៗខ្លួននោះ?។

ជាងនេះទៅទៀត មតិសាធារណៈ បានលើកឡើងថា៖គេមិនរំពឹងថា ស្ថាប័នគយ ដែលជាការិយាល័យគយច្រក ប៉ោយប៉ែត អាចរកចំណូលថវិការជាតិចូលរដ្ឋ នឹងមានការយកចិត្តទុកដាក់ ឲ្យបានខ្ពស់តាមផែនការរដ្ឋ ដាក់ចុះយ៉ាងមានតម្លាភាពនោះទេ។ ហើយដើម្បីទប់ស្កាត់នូវបទល្មើសនានា អោយមានប្រសិទ្ធភាពនោះ គួតែថ្នាក់លើគយ លើកតំកើងស្មារតី បទបញ្ជាលេខ ០១.ប.ប ក៏ដូចជាការបង្កើនដាក់ការស៊ើបអង្កេត លើក្រុមគយក្នុងច្រកនេះ ជាបន្ទាន់ផង ដើម្បីបង្កើនការប្រមូលពន្ធ ឲ្យមានសមភាពក្នុងការប្រកួតប្រជែង ធ្វើអាជីវកម្ម ជាការលើកទឹកចិត្តដល់វិនិយោគគិន សុច្ចរិតផងដែរ។

ពាក់ពាន់នេះដែរ គួរតែអង្គភាព ប្រឆាំងអំពើពុករលួយ ក្រោមការដឹកនាំ របស់លោក ទេសរដ្ឋមន្ត្រី ឱម យិនទៀង មិនគួរនឹងមើលរំលង ពីសកម្មភាព របស់លោក មេគយ ហ៊ុយ សុជាតិ ប្រធានការិយាល័យគយនោះទេ។ ពាក់ព័ន្ធករណីខាងលើ អង្គភាព CSN មិនអាចស្វែងរកការបកស្រាយបំភ្លឺ ពីលោក ហ៊ុយ សុជាតិ ប្រធានការិយាល័យគយ ប៉ោយប៉ែត នឹងលោក ឆែ សុធា ប្រធានសាខាគយ ខេត្តបន្ទាយមានជ័យបានទេ អង្គភាពយើង រង់ចាំការបកស្រាយ នៅពេលក្រោយ ។ សូមបញ្ជាក់់ ជំវិញករណីខាងលើ បើគ្មានការបកស្រាយណាមួយ ពីលោកធែ សុធា នឹងលោក ហ៊ុយ សុជាតិ ប្រធាសាខាគយប៉ោយប៉ែតទេ អង្គភាពយើង នឹងតាមនដានរឿងនេះ ឲ្យកាន់តែច្បាស់ យកមកធ្វើការផ្សាយបន្តទៀត៕ ដោយអ្នក ប្រមាញ់ 097 777 6000

 

1483318369848 img-20161226-wa0133 img-20161218-wa0056

dav
dav

img-20170101-wa0035 img-20170101-wa0032
 

សូមជួយស៊ែរព័ត៌មាននេះផង: