រថយន្តប៉ាកុងដឹកឈើខុសច្បាប់២គ្រឿង ឧកញ៉ា វិដា នឹងមនុស្ស៥នាក់ ត្រូវបានគេដោះលែងស្ងាត់ៗ សង្ស័យត្រូវរ៉ូវគ្នាថ្នូនឹងផលប្រយោជន៍

ខេត្តមណ្ឌលគិរី ៖ មានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ ប្រជាសហគមន៍ការពារព្រៃឈើ នឹងមន្ត្រីរាជការក្នុងខេត្ត មួយចំនួន បានឲ្យដឹងថា រថយន្តប៉ាកុងចំនួន២គ្រឿង នឹងមនុស្ស៥នាក់ ក្រោយពីលោក ឡុង ហុកម៉េង ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត បញ្ជា ឲ្យលោក វរសេនីយ៍ទោ យិន ចន្ទី នៃវរៈព្រុំដែន១០៣ ដឹកនាំ
កម្លាំង ធ្វើការបង្ក្រាប កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ កន្លងមកនេះ ត្រូវបានគេត្រូវរ៉ូវគ្នា ធ្វើការដោះលែងវិញហើយ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ នេះ បង្ក្រាបគ្រាន់តែធ្វើឲ្យល្អមើលតែប៉ុណ្ណោះ។

ប្រជាពលរដ្ឋ ក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី បានបន្តឲ្យដឹងថា បច្ចុប្បន្នបទល្មើសកាប់ឈើ និងដឹកជញ្ជូនឈើខុសច្បាប់ ពីព្រៃសហគមន៍ និងព្រៃការពារ ចូលទៅឃ្លាំង ក្រុមហ៊ុន យូនីហ្គ្រីន នៅចំណុចជើងភ្នំក្រោលកើតឡើងយ៉ាងពេញបន្ទុក ដោយឈ្មួញខិលខូចយកលេស អាជ្ញាប័ណ្ណក្រុមហ៊ុន មកបិទបាំង។

ទន្ទឹមនឹងនេះ ប្រជាសហគមន៍ ការពារព្រៃឈើ ក្នុងស្រុកកោះញែក បានលើកឡើងថា៖ ពួកគេពុំមានជំនឿ ទៅលើសមត្ថកិច្ចជំនាញ នឹងមន្ត្រីតុលាការខេត្តមណ្ឌលគិរី ក្នុងការបង្ក្រាប បទល្មើសព្រៃឈើ ជាបន្តបន្ទាប់ កន្លងទៅនេះឡើយ ព្រោះថាជាក់ស្ដែង ដូចករណីបង្ក្រាប រថយន្តប៉ាកុងដឹកឈើចំនួន២គ្រឿង នឹងមនុស្ស៥នាក់ កាលពីថ្ងៃទី០១ ខែមករា កន្លងមកនេះ ក្រោយពីបង្ក្រាប មិនបានប៉ុន្មានថ្ងៃផង ត្រូវបានដោះលែងវិញ បានត្រឹមតែធ្វើឲ្យល្អមើល មិនដឹងថា៖ លោកព្រះរាជអាជ្ញា នឹងលោក នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ត្រូវថ្នាំសណ្ដំ របស់ឧកញ៉ា តុប វីដា ឬយ៉ាងណាទេ? បានជាដោះលែង យ៉ាងប្រញាប់ប្រញាលបែបនេះ ទុកឲ្យឧកញ៉ា តុប វិដា ដែរគេស្គាល់យ៉ាងច្បាស់ ជាឈ្មួញដ៍មហិមា នៅតែអាចធ្វើអ្វីៗ តាមអំពើចិត្ត ក្នុងខេត្តមណ្ឌលគិរីដដែរ។ ទង្វើនឹងសកម្មភាពបែបនេះ ប្រជាសហគមន៍ ការពាព្រៃឈើ បានលើកឡើងថា គួរតែលោកទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ចាត់មន្ត្រីចុះអង្កេត ក្នុងរឿងនេះជាបន្ទាន់ ដើម្បីកំឲ្យកន្ទេធំបន្លំដេកតទៅទៀត។

ប្រជាសហគមន៍ ការពារព្រៃឈើ ក្នុងស្រុកកោះញែក បានបន្តឲ្យដឹងថា សព្វថ្ងៃប្រភេទឈើល្អៗ ដូចជា សុក្រំ គគីរ ផ្ចឹក ធ្នង់ និងស្រឡៅជាដើម ស្ទើរគ្មានសេសសល់ក្នុងព្រៃ តទៅទៀតទេ ព្រោះគ្មានការបង្ក្រាប ទុកឲ្យក្រុមហ៊ុន យូនីហ្គ្រីន បំពានកាប់ឈើក្រៅបរិវេណ ដីសម្បទាន ហើយដឹកជញ្ជូនចូលក្នុងឃ្លាំង ក្រុមហ៊ុន
យ៉ាងរលូន។

ប្រភពពីប្រជាសហគមន៍ ការពារព្រៃឈើស្រុកកោះញែក បានបន្តថា៖ គេសង្កេតឃើញ ឈើដឹកចេញពីស្រុកកោះញែក បន្តចេញទៅលក់នៅស្រុកយួន យ៉ាងគគ្រិកគគ្រេង ក្នុងរយៈពេលប៉ុន្មានខែ ចុងឆ្នាំ២០១៦ និងដើមឆ្នាំ២០១៧ នេះ សង្ស័យ លោកចៅហ្វាយខេត្តមណ្ឌលគិរី នឹងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត មានការ
ឃុបឃិត ជាមួយមេឈ្មួញ ឧកញ៉ា តុប វីដា ទើបធ្វើមិនដឹងមិនឮ ធ្វើមើលមិនឃើញ បណ្ដោយ ឲ្យឧកញ៉ា ដ៍មហិមាម្នាកើនេះ ដឹកឈើទាំងយប់ទាំងថ្ងៃ ផ្ទុកលើសទម្ងន់ បំផ្លាញផ្លូវ សាធារណៈទាំងក្នុងខេត្ត នឹងជនបទធ្វើឲ្យពលរដ្ឋ លំបាកក្នុងការធ្វើដំណើរ ទោះយ៉ាងណា លោកប្រធានមន្ទីរ សាធារណៈការ នឹងដឹកជញ្ជូនខេត្ត នឹងចៅហ្វាយខេត្តមណ្ឌលគិរី មិនខ្វល់ពីការរិះគន់ ពីមតិមហាជនឡើយ។

ពាក់ព័ន្ធករណីដោះលែងរថយន្តដឹកឈើ នឹងមនុស្ស៥នាក់ខាងលើ អង្គភាព CSN មិនអាចស្វែងរក ការបកស្រាយបំភ្លឺ ពី លោក វង្ស សុក សិរី នាយ ខណ្ឌ រដ្ឋបាល ព្រៃឈើ មណ្ឌលគិរីបានទេ នៅថ្ងៃទី១៧ ខែមករា នេះ ដោយទូរស័ព្ទ របស់លោក មិនអាចធ្វើកាទំនាក់ទំនងបាន ដោយឡែកលោក ឡុង ហុកម៉េង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅពេលអង្គភាព CSN យើងធ្វើការទំនាក់ទំនងតាមទូរស័ព្ទ នៅថ្ងៃទី១៧ ដើម្បីសាកសួរ ក្នុងការដោះលែង រថយន្តដឹកឈើ លោកមិនអាចបកស្រាយបានទេ ដោយលោក ឲ្យទំនាក់ទំនងទៅអ្នកនាំពាក្យរបស់លោក។ សូមបញ្ជាក់អង្គភាពយើងមិនទំនាក់ទំនងអ្នកនាំពាក្យ លោកព្រេះរាជអាជ្ញាបានទេ គ្មានលេខទំនាក់ទំនង អង្គភាពយើងរង់ចាំការបកស្រាយបំភ្លឺ នៅពេលក្រោយ៕ ដោយអ្នកប្រមាញ់ 097 777 6000

 

1484722399896 IMG_20170107_071707 IMG_20170118_134011

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author