ក្មេងស្រីអាយុ២២ឆ្នាំ ត្រូវបានជនសង្ស័យ មិនស្គាលអត្តសញ្ញាណ រឹតកសម្លាប់ក្នុងបន្ទប់

ចេញញផ្សាយដោយ ៖ អង្គភាព CSN

ភ្នំពេញ ៖ នារីក្រមុំម្នាក់ ត្រូវជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ចូលទៅក្នុងបន្ទប់ រឹតកសម្លាប់ ខណនារីរងគ្រោះ កំពុងដេកក្នុងបន្ទប់ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ ថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០១៧ នៅចំណុចផ្លូវបេតុង ផ្ទះលេខ៤៤៣ ស្ថិតក្នុងភូមិព្រែកជាងព្រហ្ម សង្កាត់វាស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប្រភពពីអ្នកជិតខាង បានឲ្យដឹងថា នារីរងគ្រោះ មានឈ្មោះ ពៅ សុភ័ក្ត្រ អាយុ២២ឆ្នាំ មុខរបរនៅផ្ទះ ត្រូវបានជនសង្ស័យ ដែរជាជនដៃដល់ យកខ្សែភ្លើងរឹតក បណ្ដាលឲ្យស្លាប់ក្នុងបន្ទប់ ត្រូវបានគេសង្ស័យថា ជាករណីប្លន់សម្លាប់ យកទ្រព្យសម្បត្តិ ដែរជាគ្រឿង
អលង្ការ និងទូរស័ព្ទដៃ

ប្រភពខាងលើ បានបន្តឲ្យដឹងថា អំពើឃាតកម្មនេះ មានការភ្ញាក់ផ្អើល ដោយសារតែក្មេងស្រីតូចម្នាក់ ដែលជាប្អូនស្រីរបស់នារីរងគ្រោះ បានស្រែកយំយ៉ាងខ្លាំង។ នៅពេលកើតហេតុនេះ ខណៈឪពុកម្តាយរបស់នាង បានចេញទៅធ្វើការបាត់។

ក្រោយពេលកើតហេតុ គេសង្កេតឃើញ អាជ្ញាធរ និងសមត្ថកិច្ចជំនាញ បានចុះទៅសួរនាំ ធ្វើកំណត់ហេតុដើម្បីស្រាវជ្រាវ តាមចាប់ខ្លួនជនដៃដល់ មកផ្ដន្ទាទោសទៅតាមច្បាប់ផងដែរ៕

 

BlurImage(10-2-2017_4-30-26) IMG_20170210_162753 IMG_20170210_162819

សូមជួយស៊ែរព័ត៌មាននេះផង: