សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ជាជនសង្ស័យ ក្នុងករណីរឹតកសម្លាប់ កូនស្រីក្រមុំមន្ត្រីរដ្ឋសភា

ចេញញផ្សាយដោយ ៖ អង្គភាព CSN

ភ្នំពេញ ៖ កូនស្រីក្រមុំ របស់មន្ត្រីរដ្ឋសភាម្នាក់ ត្រូវជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានចូលទៅក្នុងបន្ទប់ រឹតកសម្លាប់ ខណនារីរងគ្រោះ កំពុងដេកក្នុងបន្ទប់កាលពីថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០១៧ នៅចំណុចផ្លូវបេតុង ផ្ទះលេខ៤៤៣ ស្ថិតក្នុងភូមិព្រែកជាងព្រហ្ម សង្កាត់វាស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ភ្លាមៗនោះ អាជ្ញាធរ និងសមត្ថកិច្ចជំនាញ បានចុះទៅសួរនាំ នឹងធ្វើកំណត់ហេតុ ស្រាវជ្រាវរកមុខសញ្ញា ក៍បានឈាន ទៅដល់ការឃាត់ខ្លួន បុរសម្នាក់ ឈ្មោះ ពៅ វទ្ធី អាយុ២៤ឆ្នាំ ដែលជាជនសង្ស័យ ត្រូជាពូបង្កើត របស់នារីស្ត្រីរងគ្រោះ តាមការសណ្ឋាន របស់សមត្ថកិច្ច ជំហានដំបូង ជាតរណីប្លន់សម្លាប់យកលុយ។ ព័ត៌មានលំអិត នឹងចេញផ្សាយនៅពេលក្រោយ៕

 

IMG_20170211_074332 IMG_20170211_074048 IMG_20170211_074149

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author