ចេឍញផ្សាយដោយ ៖ អង្គភាព CSN
ខេត្តបាត់ដំបង ៖ មានការនិយាយតៗគ្នា ពីប្រជាពលរដ្ឋ ក៍ដូចមន្ត្រីរាជការ នឹងមន្ត្រីរដ្ឋាកទឹកតូចតាច ក្នុងខេត្តបាត់ដំបង បាននិយាយជជែកគ្នា នឹងបើកកកាយ ជាសាធារណ: ជាបន្តបន្ទាប់ នៅតាមតុកាហ្វេ នឹងតាមហាងគុយទាវថា អំពើពុករលួយ នៅអង្គភាព រដ្ឋាកទឹក ខេត្តបាត់ដំបង គ្រប់គ្រងដោយលោក តូូច ឈួន សៅរិទ្ធ ជាប្រធាន កាន់តែរីករាលដាល កាន់តែខ្លាំងឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃហើយ ពុំមានអ្នកណាហ៊ានតវ៉ាឡើយ។
យោងតាមប្រភព បានឲ្យដឹងថា ភាពមិនប្រក្រតី និងអំពើពុករលួយ នៅអង្គភាព រដ្ឋាកទឹកខេត្តបាត់ដំបង ក្រោមការដឹកនាំ របស់លោក តូច ឈួន សៅរិទ្ធ ក្នុងរយៈពេល ជាង១០ឆ្នាំមកនេះ គឺមានទំហំធំធេងណាស់ ដែលធ្វើអោយ បាត់បង់ថវិកាជាតិ ក្នុងឆ្នាំៗរាប់រយលានរៀល ប៉ុន្តែសកម្មភាពនេះ មិនត្រូវបាន ក្រុមអធិការកិច្ច និងក្រុមសវនកម្ម រកឃើញទេ ដោយសារលោក ប្រធាន គាត់ពូកែរៀបចំ របាយការណ៍ ចំណូលនិង ចំណាយកុហក ថ្នាក់លើ មានជំនាញខ្ពស់ និងសហការផ្ទៃក្នុង ចែកគ្នាស៊ី បានល្អ។
ប្រភពពីមន្ត្រីរាជការ បានឲ្យដឹងថា៖ ពាក់ព័ន្ធនូវអំពើពុករលួយនេះ តាំងពីលោក សំ បូរផូ ឡើងជាប្រធានមន្ទីរ ឧស្សារហកម្ម និងសិប្បកម្ម ខេត្តបាត់ដំបង គឺរូបគាត់បានបណ្ដោយអោយលោក តូច ឈួន សៅរិទ្ធ បង្កព្យុះភ្លៀង កាន់តែខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃ ប្រហែលលោក សំ បូរផូ ក៏ត្រូវបានលោក តូច ឈួន សៅរិទ្ធ ផ្ដល់ផលប្រយោជន៍ឲ្យខ្លះៗដែរ ដើម្បីឲ្យគាត់សម្ងំស្ងៀម បូករូមរាល់ចំណូល ចំណាយរបស់ រដ្ឋាករស្វ័យត ផងធ្វើអោយ លោកសំ បូរផូ យកលេស មិនដឹងមិនឮដើម្បី សុខសាន្ត តែម្ដង។
ប្រភពបានបន្តឲ្យដឹងថា សកម្មភាពប្រព្រឹត្ត អំពើពុក រលួយ របស់លោកប្រធាន រដ្ឋាកទឹក តូច ឈួន សៅរិទ្ធ កន្លងមកគឺ មានការចូលរួម ពីលោកអនុប្រធាន អ៊ុត ក្លឹង និងប្រធាន គណនេយ្យ គឺលោក សេង ធាង រួមនិងមន្ត្រី សំខាន ២រូបផ្សេងទៀត។ ហើយរបៀបនៃការ ប្រព្រឹត្ត អំពើពុក រលួយ របស់ លោកប្រធាន និងបក្ខពួក នាពេលកន្លងមក គឺតាមរយៈការ កេងបន្លំ ចំណូលថ្លៃ ទឹកដែលមួយខែៗ ពួកគេកិបកេង បានមិនតិចជាង៣០លានរៀលទេ។ ក្រៅពីនោះពួក គេបានកិបកេង ថវិកាចំណាយ លើការកសាង ថែទាំជួសជុល និងតបណ្ដាញទឹកថ្មី រួមនិងការ កេងបន្លំការចំណាយ ផ្នែករដ្ឋបាល ប្រាក់បេសកកម្ម របស់មន្ត្រី ក្នុង១ឆ្នាំបាត់ប្រាក់ រាប់រយលាន រៀលថែមទៀត។
ប្រភពដដែរ បន្តទៀតថា ប្រាក់ដែល គេកិបកេងបាន គឺលោកប្រធាន តូច ឈួន សៅរិទ្ធ បានចែកឲ្យលោកអនុប្រធាន អ៊ុត ក្លឹង មួយចំនួនធំនិង ទៅលោកប្រធាន គណនេយ្យ សេង ធាង មួយផ្នែកតូច រួមនិងមន្ត្រី ជាបក្ខពួក មួយផ្នែកតូចទៀត សរុបទាំងអស់ គឺប្រមាណ ជាង២០ភាគរយ នៃប្រាក់ពុករលួយ។ ចំពោះមន្ត្រី ដែលជាបក្ខពួក លោកប្រធាន តូច ឈួនសៅរិទ្ធ គឺមិនមាននណាម្នាក់ ហ៊ាប្រឆាំងតវា រឿងចំណែកផលប្រយោជន៍ អំពើពុករលួយឡើយ ទោះលោកប្រធាន ស៊ីច្រើនជាង ដោយសារ ពួកគេយល់ថា លោកប្រធានមនុស្ស ចេះចែករំលែក ណាមួយលោកប្រធាន ក៏យកទៅបែង ចែកជូនថ្នាក់លើខ្លះៗដែរ។
ដូច្នេះទើបបាន លោក តូច ឈួនសៅរិទ្ធ មានវាសនា ធ្វើជាប្រធានអង្គភាព រដ្ឋាកទឹកខេត្តបាត់ដំបង បានយូអង្វែង រហូត១១ឆ្នាំមកនេះ ប៉ុន្តែ សម្រាប់មន្ត្រីមួយចំនួនជាពិសេស មន្ត្រីតូចតាច គឺពួកគាត់មិន បានទទួល ផលប្រយោជន៍ អ្វីក្រៅតែពីប្រាក់ខែ ហើយខំធ្វើការប្រៀប បាននិងខ្ញុំបំរើ ឲ្យលោក តូច ឈួន សៅរិទ្ធ និងបក្ខពួក ក៍មិនហ៊ានរអ៊ូរទាំដែរ។ ចំណែករាល់ ការងារ ដែលមានប្រយោជន៍ធំៗ គឺលោក តូច ឈួនសៅរិទ្ធ ផ្ដល់ឲ្យតែមនុស្សជំនិត ខ្លួនជាពិសេស លោអនុប្រធានអ៊ុត ក្លឹង និងលោក សេង គាង រួមនិង មន្ត្រីជំនិតខ្លះទៀត។
រហូតដល់ពេលនេះ ដោយសារ អំពើពុករលួយ បានធ្វើឲ្យ លោក តូច ឈួនសៅរិទ្ធ ក្លាយជាអ្នកមានទ្រព្យ ដ៏ស្ដុកស្ដម មិនចាញ់ឈ្មួញ ល្បីៗ នៅក្នុងខេត្តបាត់ដំបង ប៉ុន្មានឡើយ។ ករណីនេះ មិនគួរ ឯកឧតម្ត ចម ប្រសិទ្ធ រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម និងសិប្បកម្ម មើលរំលងទេ ជាពិសេស ប្រជាពលរដ្ឋ សង្ឃឹមនឹងជៀលជាក់ថា ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ និងក្រសួងស្ថាប័នពាក់ព័ន្ធ គួរបើកការស្រាវជ្រាវ ករណីនេះឲ្យបានស៊ីជម្រៅ និងរកឲ្យឃើញ ការពិតជាមិនខាន។
ពាក់ព័ន្ធករណីខាលើ អង្គភាព CSN មិនអាចស្វែងរកការបកស្រាយ បំភ្លឺពីអង្គភាព រដ្ឋាកទឹក ខេត្តបាត់ដំបង និងមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តបាត់ដំបង នៅឡើយទេ ដោយមិនមាន លេខទូរស័ព្ទ ទំនាក់ទំនង អង្គភាពយើង រង់ចាំការបកស្រាយបំភ្លឺ នៅពេលក្រោយ រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់ 097 777 6000