អ្នកស្រី ស៊ូ ម៉ារីណា ( ហៅ ពៅ ) ន្រពន្ធលោក រស់ ភឿន ស្នងការរងខេត្តព្រៃវែង ល្បីខាងរត់ការឈើទៅស្រុកយួន

ចេញផ្សាយដោយ ៖ អង្គភាព CSN

ខេត្តព្រៃវែង ៖ ប្រភពបែកធ្លាយចេញពីមន្ត្រីតូចតាចនៃស្នងការដ្ឋាងនគរបាលខេត្តព្រៃវែង បានខ្សិបឲ្យដឹងថា មកទល់នឹងពេលនេះ មានរយ:ពេលជាង២សប្ដាហ៍មកហើយ សកម្មភាពដឹកឈើប្រណិតខុសច្បាប់ ទៅស្រុកយួន តាមច្រក ( ម៉ឺនជ័យ ) ប្រកបដោយរលូន ក្រោមការសម្របសម្រួល ពីអ្នកស្រី ស៊ូ ម៉ារីណា ( ហៅ ពៅ ) ជាភរិយាលោក រស់ ភឿន ស្នងការរង ខេត្តព្រៃវែង ទទួលបន្ទុក អាវុធជាតិផ្ទុះ និងអគ្គិភ័យ បានចេញមុខដោយផ្ទាល់ ក្នុងការរត់ការ ឲ្យមានដឹកជញ្ជូនឈើទៅយួន។

ប្រភពបានបន្តថា ក្នុងការដឹងជញ្ជូនឈើនោះ ឈ្មួញបានប្រើរថយន្តយីឌុប និងរថយន្តឃ្លុបបិទជិត ធ្វើជាមធ្យោបាយដឹកជញ្ជូនឈើ មានដូចជា ប្រភេទឈើ ធ្នង់ គគីរ , សុក្រំ ,និងឈើរាជកុល ( ម្រេច ) ។ឈើទាំងនោះ បានដឹកចេញមក ពីតំបន់បាតអាង នៅឯស្រុកសេ សាន ខេត្តស្ទឹងត្រែង និងមួយចំនួនទៀត ប្រមូលទិញពីខេត្តកំពង់ស្ពឺ , ពោធិ៍សាត់ ដែលឈ្មួញបានជួលកម្មករឲ្យកាប់ នៅតំបន់ភ្នំ ឱរ៉ាល់ និងភ្នំក្រវាញ ។

ប្រភពដដែរ បានបញ្ជាក់ឲ្យដឹងថា ឈើដែលពួកគេ ដឹកមកពីបាតអាង គឺមានច្បាប់ប៉េសេ ពីរដ្ឋបាលព្រៃឈើ ពាក់កណ្ដាក ឈើអនាធិបតេយ្យ ពាក់កណ្ដាល ដោយឡែក ឈើដែលដឹកចេញពីខេត្តកំពង់ស្ពឺ និងខេត្តពោធិ៍សាត់ គ្មានលិខិតអនុញ្ញាត ពីរដ្ឋបាលព្រៃឈើនោះទេ គឺឈើកាប់ដាវទាំងស្រុង ដូច្នេះ ក្រុមឈ្មូញ បានប្រើរូបភាពដឹកឈើមាន ប៉េសេ ជាការស្ពិនភ្នែកមហាជន ហើយថា យកមកដាក់ នៅខេត្តព្រៃវែង ជិតព្រំដែន ដើម្បីចែកចាយក្នុងស្រុក ក៍ប៉ុន្តែ ឈើទាំងនោះ ត្រូវបានពួកគេកាច់ចង្កេះ ឆ្លងដែនទៅវៀតណាម តាមច្រក ម៉ឺនជ័យ ខេត្តព្រៃវែង យ៉ាងរលូន បន្ទាប់ពីអ្នក ស្រី ស៊ូ ម៉ារីណា ( ហៅ ពៅ ) ភរិយាលោក ស្នងការរង រស់ ភឿន បានចេញមុខរត់ការ ។

ប្រភពដែរបានអះអាងថា ជាមនុស្សស្និទ្ធ របស់អ្នកស្រី ស៊ូ ម៉ារីណា បានលួចបង្ហើបថា ក្នុងរថយន្តមួយគ្រឿងដែលដឹកឈើ ចេញពីដេប៉ូកាច់ចង្កេះ ទៅវៀតណាម តាមច្រក ម៉ឺនជ័យនេះ គ្រាន់តែអាជ្ញាធរសមត្ថកិច្ច និងជំនាញ ក្នុងខេត្តព្រៃវែង អ្នកស្រីស៊ូ ម៉ារីណា ( ហៅពៅ ) បានចំណាយ ប្រាក់រត់ការអស់ ជាង ៨០០០ដុល្លារ ។

មតិមហាជនបានលើកឡើងថា ដោយមានអំពើពុករលួយ កើតឡើងជាលក្ខណៈប្រព័ន្ធបែបនេះហើយ ទើបការធ្វើចរាចរណ៍ឈើខុសច្បាប់ ពីក្នុងទឹកដីខ្មែរទៅវៀតណាម តាមច្រក ម៉ឺនជ័យ កាន់តែមានទ្រង់ទ្រាយធំ ហើយឈើមួយចំនួនធំ ត្រូវបានគេដឹងថា ជាឈើ របស់ឧកញ៉ា លី ឈុនអ៊ូ ( ហៅអ៊ូ ) ជាមុខសញ្ញាឈ្មួញប្រព្រឹត្តបទល្មើសព្រៃឈើ មិនចេះរាងចាល ទោះបុគ្គលរូបនេះ ធ្លាប់សមត្ថកិច្ចបង្ក្រាប ក្នុងបទល្មើសដឹកជញ្ជូនឈើគ្រញូង ជាក់ស្តែង ជាញឹកញាប់នោះ ក៍ដោយ ។

ប្រភពប្រជាពលរដ្ឋ ក៍ដូចមន្ត្រីសាលាខេត្ត ព្រៃវែងមួយចំនួន ក៍បានលើកឡើងផងដែរថា អ្នកស្រី ស៊ូ ម៉ារីណា (ហៅ ពៅ ) ភរិយាលោកស្នងការរង រស់ ភឿន មួយរយៈកន្លងទៅអ្នកស្រីបានធ្វើកិច្ចការនេះ ជោគជ័យ សម្រាប់មុខរបររត់ការនាំឈើ ពីស្រុកខ្មែរទៅវៀតណាម តាមច្រកចក្រី ក្នុងមធ្យោបាយ ដឹកជញ្ជូនឈើ ឈ្មួញប្រើសុទ្ធតែរថយន្តយីឌុប ផ្ទុកលើសទម្ងន់ ល្មើសច្បាប់ និងបំផ្លាញផ្លូវជាតិ បណ្តាលឲ្យស្រុត ប្រេះស្រាំ ជាច្រើនកន្លែង ក្នុងខេត្ត ព្រៃវែង ។

ពាក់ព័ន្ធករណីខាងលើ មតិប្រជាពលរដ្ឋជាច្រើន បានរិះគន់ថា បទល្មើសព្រៃឈើ គ្មានពលរដ្ឋតូចតាច ជាអ្នកប្រព្រឹត្តនោះទេ ភាគច្រើនកើតចេញពី ឧកញ៉ាៗ នឹងមន្ត្រីជាន់ខ្ពស់មួយចំនួន ព្រមទាំងសមត្ថកិច្ចមានអំណាច ដែលមានទទួនាទីជាអ្នកបង្ក្រាប បទល្មើសព្រៃឈើ បែជាឃុបឃិត នឹងបើកដៃឲ្យឈ្មួញ ធ្វើតាមអំពើចិត្ត មិនបង្ក្រាបថ្នូទៅនឹង ផលប្រយោជន៍ទៅវិញ។

ពាក់ព័ន្ធករណីខាងលើនេះ អង្គភាព CSN មិនអាចស្វែងរកការបំភ្លឺ ពីលោក រស់ ភឿន ស្នងការរងនគរបាលខេត្តព្រៃវែង នឹងអ្នកស្រី ស៊ូ ម៉ារីណា (ហៅ ពៅ )នឹងលោក ស្រេង ជា ស្នងការ នគរបាលខេត្ត ព្រមទាំងលោក ជា សុមេធី អភិបាល នៃគណៈអភិបាល ខេត្ត
ព្រៃវែង បានទេថ្ងៃនេះ មិនមានលេខទូរស័ព្្ទ ធ្វើការទំនាក់ទំនង អង្គភាពយើងរង់ចាំការបំភ្លឺឺនៅពេលក្រោយ រាល់ម៉ោងធ្វើការ ៕ដោយអ្នកប្រមាញ់ 097 777 600០

 

1488597123496 IMG_20170304_090046

សូមជួយស៊ែរព័ត៌មាននេះផង: