លោក យឹម សុវណ្ណ បានប្រមានថា នឹងដកសមាជិកប្រឹក្សា ឃុំ/សង្កាត់ណា ដែលទទួលបានតួនាទីហើយ មិនបង់លុយ

ដោយសហការី

ភ្នំពេញ ៖ នៅទីស្នាក់ការកណ្តាល គណបក្សសង្រ្គោះជាតិ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧នេះ មានរៀបចំពិធីផ្សព្វផ្សាយគោល នយោបាយអាទិភាព ៥ចំណុច របស់គណបក្សសង្រ្គោះជាតិ ដល់បេក្ខជន ក្រុមប្រឹក្សាសង្កាត់ របស់គណបក្ស មកពី១០៥ សង្កាត់ នៃរាជធានីភ្នំពេញ។

នៅក្នុងពិធីជួបជុំ ជាមួយសមាជិក ក្រុមប្រឹក្សាឃុំ/សង្កាត់ នៅទីស្នាក់ការកណ្តាល គណបក្សសង្រ្គោះជាតិ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧នេះ លោក យឹម សុវណ្ណ ប្រធានគណៈកម្មាធិការប្រតិបត្តិ និងជាអ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានព្រមានថា នឹងដកសមាជិកប្រឹក្សា ឃុំ/សង្កាត់ណា ដែលទទួល បានតួនាទីហើយ មិនបង់លុយចូលបក្ស។

លោក យឹម សុវណ្ណ បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំជឿថា ថ្នាក់ដឹកនាំ ឃុំ/សង្កាត់ នៅរាជធានីភ្នំពេញ នឹងចាប់ដៃគ្នាធ្វើការ គោរពសេចក្តីសម្រេច របស់បក្ស ក្រុមបក្ស…ឲ្យបានត្រឹមត្រូវ ធ្វើសកម្មភាពបង់ថវិកា រាល់ភ្នាក់ងារនេះជាកាតព្វកិច្ចយើងត្រូវធ្វើបន្ត ហើយសូមកំបានតួនាទី បានកៅអីហើយ ស្អីក៍មិនធ្វើ លុយក៍មិនបង់ ភ្នាក់ងារក៍រកមិនបាន ពួកយើងខ្ញុំរក្សាសិទ្ធិ នៅក្នុងការពិនិត្យមើល បេក្ខភាពទាំងអស់នោះឡើងវិញ»។

លោក យឹម សុវណ្ណ បានថ្លែងយ៉ាងដូច្នេះថា៖ «នៅរាជធានីភ្នំពេញនេះ ការរៀបចំបេក្ខជន គឺមានការលំបាកខ្លាំងមែនទែន ខ្ញុំទទួលស្គាល់ ខុសពីខេត្តដទៃ ពីព្រោះពីខេត្តមួតទៅខេត្តមួយ មានស្ថានភាពប្រវត្តិ ខុសៗគ្នា អញ្ចឹងហើយបានជា នៅរាជធានីភ្នំពេញ មានការលំបាកបន្តិច»។

លើសពីនោះលោក យឹម សុវណ្ណ បានទទួលស្គាល់ថា គណបក្សប្រឆាំង បានជួបផលវិបាក ក្នុងការរៀបចំបេក្ខជន សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ នៅមូលដ្ឋានរាជធានីភ្នំពេញ៕

 

IMG_20170315_060959 IMG_20170315_060908 IMG_20170315_060938

សូមជួយស៊ែរព័ត៌មាននេះផង: