ស្លាប់ទៀតហើយ ដោយសាស្នាដៃ តៃកុងឡានស្ទើភ្លើង បើកវ៉ាលើស្ពាន ជ្រុលមកព្រលះ ម៉ូតូពេញទំហឹង

ចេញផ្សាយដោយ ៖ អង្គភាព CSN

ខេត្តកណ្តាល ៖ យ៉ាងហោចណាស់ ស្លាប់ម្នាក់ នឹងរបួសស្រាលម្នាក់ នៅនឹងកន្លែងកើតហេតុ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ កាលពីលេវាម៉ោង០៥ នឹង៣៥នាទីព្រឹក ថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៧ នៅចន្លោះគីឡូម៉ែត្រ ៥៩-៦០ ចំណុចលើស្ពានអ្នកលឿង ក្នុងភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ បុរស២នាក់ បានជិះម៉ូតូម៉ាកហុងដា សេ១២៥ សេរី២០១០ ពណ៌ខ្មៅ ១គ្រឿង ពាក់ស្លាកលេខ តាកែវ 1B.7402 បើកបរក្នុងទិសដៅពី អ្នកលឿងទៅភ្នំពេញ មកដល់ចំណុចកើតហេតុ ខាងលើ ស្រាប់តែមានរថយន្ត១គ្រឿង មិនស្គាល់ម៉ាក បើកបរក្នុងទិសដៅ ពីភ្នំពេញទៅអ្នកលឿង បានវ៉ារថយន្ត១គ្រឿងទៀត មកបុកជនរងគ្រោះ កំពុងជិះម៉ូតូ បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ រីឯរថយន្តបង្ក បើករត់គេចបាត់ស្រមោល។

សមត្ថកិច្ច មូលដ្ឋានបានឲ្យដឹងថា ហេតុការណ៍នេះ បណ្ដាលមកពី រថយន្តបើកវ៉ាជែងគ្នា ក្នុងស្ថានភាពគ្រោះថ្នាក់ បណ្តាលឲ្យបុកអ្នកជិះម៉ូតូ ស្លាប់០១នាក់នៅកន្លែងកើតហេតុ មានឈ្មោះ សូ ពុធ ភេទប្រុសអាយុ២២ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិ កំហែងរាជ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង «ស្លាប់នៅកន្លែងកើតហេត» នឹងទី២ ឈ្មោះ ជៀវ ណាន់ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិ ឃុំ ជាមួយគ្នា ជាអ្នកបើកបរម៉ូតូ រងរបួសស្រាល។

ក្រោយពីសមត្ថកិច្ច ពិនិត្យនឹងធ្វើការវាសើវែងរួច សពជនរងគ្រោះ បានប្រគល់ ឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ ចំពោះជនបើករថយន្តបង្ក កម្លាំងជំនាញ បានកំពុងបន្តស្រាវជ្រាវរក ដើម្បីយកមកកសាងសំណុំរឿងបន្ត ចាត់ការតាមនីតិវីធីច្បាប់ ចរសចរណ៍ជើងគោកផងដែរ។/

 

IMG-20170320-WA0028 IMG-20170320-WA0026

សូមជួយស៊ែរព័ត៌មាននេះផង: