លោក ស ថាវី អភិបាលខេត្តឧត្តមានជ័យ បើកដៃឲ្យថៃ បង្កើតល្បែងភ្នាល់បាញ់កាំជ្រូច ល្បីកក្រើកស្រុកអន្លង់វែង មិនគិតផលប៉ះពាល់សុខភាពប្រជាពលរដ្ឋ

ចេញផ្សាយដោយ៖ អង្គភាព CSN

ឧត្តមសនជ័យ ៖ មានសេចក្ដីរាយការណ៍ ពីឃុំត្រពាំងព្រីយ៍ ស្រុកអន្លង់វែង បានឲ្យដឹងថា បច្ចុប្បន្នមានល្បែងស៊ីសងគ្រប់ប្រភេទ យ៉ាងអនាធិបតេយ្យ ស្ទើគ្រប់ទីកន្លែង ក្នុងស្រុកអង្លង់វែង ខេត្តឧត្តមានជ័យ មិនតែប៉ុណ្ណោះ បច្ចុប្បន្ន លោក ស ថាវី ចៅហ្វាយខេត្តឧត្តមានជ័យ បានអនុញ្ញាត ឲ្យកើតមាន នូវល្បែងស៊ីសងមួយប្រភេទទៀត គឹល្បែងបាញ់ កាំជ្រូចម៉ីស៊ីល ពង្វក់ខួរក្បាល ទាំងខ្មែរ-ថៃ ចូលលេងយ៉ាងគគ្រឹកគគ្រេង។

ប្រភពរាយការណ៍ បានបញ្ជាក់ឲ្យដឹងថា ទីតាំងល្បែងបាញ់កាំជ្រូចម៉ីស៊ីល ខាងលើនេះ ស្ថិតនៅក្នុងភូមិអូរថ្ម ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ភាគច្រើន គេលេងនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ក្រោមការរៀបចំ របស់ក្រុមហ៊ុន អភិវឌ្ឍន៍ផ្សារ នៅមាត់ច្រក អន្តរជាតិជាំសាងាំ។

ពាក់ព័ន្ធករណី ល្បែងភ្នាលបាញ់កាំជ្រូចម៉ីស៊ី ខាងលើនេះ ប្រជាពលរដ្ឋ បានសម្តែង នូវការមិនពេញចិត្តយ៉ាងខ្លាំង ដោយពួកគាត់ បានរអ៊ូរទាំថា ការបាញ់ជ្រូច ភ្នាក់ដាក់លុយ រាប់សិបលាននេះ គឺកំពុងបំផ្លាញសុខភាពរបស់ពួកគាត់ ដោយផ្សែងរំសេវ នឹងសំបកកាំជ្រូច ដែលបាញ់បង្ហោះ ទៅលើមេឃ រួចធ្លាក់ចុះមកវិញ តាមវាលស្រែ តាមព្រៃ នឹងធ្លាក់ចូលក្នុងភូមិ បានលូលពាងទឹក នឹងចូលផ្ទួះ បណ្ដាលឲ្យធំក្លិនឆ្ងៀម ឈួលពុលទាំងមនុស្សទាំងសត្វផងដែល។

ប្រភពពីអ្នកចូលទៅលេង ល្បែងខាងលើ បានឲ្យ CSN ដឹងថា កាំជ្រូចនេះ គេធ្វើអំពីបំពង់ទីបជ័រ នឹងបំពង់ឬស្សី ដែលមានប្រវែង ចាប់ពី៦ម៉ែត្ត ទៅ៩ម៉ែត្រ ហើយនៅពេលគេបាញ់បង្ងោះម្ដងៗ មានកំពស់ចាប់ពី ១ពន់ម៉ែត្រ ទៅ២ពាន់ម៉ែត្រ រីឯអ្នកចូលលេង ល្បែងភ្នាល់កាំជ្រូចខាងលើ នឹងអ្នកដែលចូលទៅមើល ការភ្នាល់កាំជ្រូច ត្រូវបានគេលក់សំបុត្រ មួយតំលៃ ៥រយបាត (ជិនស្មើរនឹង ៦ម៉ឺនរៀល)។

យោងតាមប្រភពព័ត៌មាន ពីពលរដ្ឋថៃ បានអោយដឹងថា នៅស្រុកថៃ ត្រូវបានគេហាមប្រាម ដោយច្បាប់ មិនអនុញ្ញាតិ អោយលេងល្បែង ភ្នាល់បាញ់កាំជ្រូចនេះទេ ស្រាប់តែ មកឃើញកើតមាន នៅស្រុកខ្មែរ នៅលើទឹកដី ខេត្តឧត្តមានជ័យនេះវិញ មិនដឹងថា លោក ស ថាវី អភិបាលខេត្ត ឧត្តរមានជ័យរូបនេះ បានទទួលលាភសក្ការៈពីថៅកែបង្កើតល្បែងនេះ បានប៉ុន្មានពាន? ប៉ុន្មានម៉ឺន? ដុល្លារទេ? បានជាមានការ បើកយ៉ាងចំហរ នូវល្បែងដ៍ចម្លែក ដែលស្រុកគេមិនអនុញ្ញាតិ អោយលេងនេះទៅវិញ។

សូមបញ្ជាក់ផងដែលថា នៅកន្លែង ការលេងល្បែងខាងលើនេះ គេបានសរសេរ លើបដាថា សូមស្វាគមន៍ «អបអរសាទរ ពិធីបើកលេងអុជកាំជ្រូច ជាល្បែងភ្នាល់ស៊ីសង ផ្តាច់មុខ ជាអចិន្តៃ្រយ៍ នៅភូមិអូរថ្ម ឃុំត្រពាំងព្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ថ្ងៃទី២៦ ខែគុម្ភៈ ឆ្នាំ២០១៧» ហើយគេបានដាក់តាំង មានរូបព្រះឆាយាល័ក្ខ របស់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅទីនោះផងដែល។

ប្រជាពលរដ្ឋខ្មែរជាច្រើន បានដាក់សំនួរ នឹងមានការងឿងឆ្ងល់យ៉ាងខ្លាំងថា ហេតុអ្វីបានជាលោក ស ថាវី អភិបាលខេត្តរូបនេះ បើកដៃ ឲ្យក្រុមបើកបនល្បែងចម្លែកនេះ យករូបព្រះឆាយាល័ក្ខ ព្រះមហាក្សត្រ ទៅធ្វើជាខែល ក្នុងការបើកបនល្បែងស៊ីសងបែបនេះ?។

ពលរដ្ឋនៅស្រុកអន្លង់វែង សំណូមពរទៅដល់ សម្តេច តេជោ ហ៊ុន សែន នឹង ឧបកនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មេត្តាជួយអន្តរាគមន៍ ទៅលោកអភិបាលខេត្ត ស ថាវី ដើម្បីបញ្ឈប់ ការបើកបនល្បែងភ្នាល់បាញ់កាំជ្រូចម៉ីស៊ីល ដែលការលេងល្បែងនេះ វាផ្ទុយពីគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ដែលរដ្ឋាភិបាលដាក់ចេញ។

ពាក់ព័ន្ធលើកឡើងពីប្រភពខាងលើ លោក ស ថាវី មិនអាចទំនាក់ទំនងបានទេថ្ងៃនេះ ដោយទូរស័ព្ទរបស់លោកជាប់រវល់ អង្គភាពយើងរង់ចាំ បកស្រាយបំភ្លឺនៅពេលក្រោយ រាល់ម៉ោងធ្វើការ។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ អង្គភាពយើង ទទួលនូវការរិះគន់ ពីសំណាក់អស់លោក រាល់ម៉ោងធ្វើការ អាចទំនាក់ទំនងមកកាន់ការិយាល័យ តាមរយៈទូរស័ព្ទលេខ 097 777 6000 ៕ ដោយអ្នកប្រមាញ់

 

1490334549721

សូមជួយស៊ែរព័ត៌មាននេះផង: