ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ រងការរិះគន់ ពីសំណាក់ប្រពលរដ្ឋ នឹងមន្ត្រីរាជការក្នុងខេត្ត ថាមានការបើកភ្លើងខៀវ ឲ្យឈ្មួញបូមខ្សាច់បំផ្លាញរម្មណីដ្ឋានកោះថាស នឹងទំនប់តំណាក់អំពិល

ចេញផ្សាយដោយ ៖ អង្គភាព CSN

ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋ រស់នៅខេត្តពោធិ៍សាត់ ជាច្រើន បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ខណៈឈ្មួញកំពុងសម្រុក ធ្វើអាជីវកម្មបូមខ្សាច់ យ៉ាងគគ្រិកគគ្រេង ដោយប្រើគ្រឿងចក្រជាច្រើន នឹងម៉ាស៊ីនបូមខ្សាច់ធំៗ ធ្វើឲ្យប៉ះពាល់ ដល់ចំណូរប្រចាំថ្ងៃរបស់ពួក
គាត់ ដែលបានមកពីភ្ញៀវទេសចរណ៍ មកលេងទីនេះ ជាពិសេសកំពុងគំរាមគំហែង នឹងបំផ្លាញតំបន់ រម្មណីដ្ឋាន កោះថាស និងសំណង់ធារាសាស្ត្រ ទំនប់ដំណាក់អំពិលខេត្តពោធិ៍សាត់នេះ យ៉ាងធ្ងន់ធ្ងរសង្ស័យមានការឃុបឃិត ពុករលួយជាប្រព័ន្ធ ពីសំណាក់សមត្ថកិច្ច ស្ថាប័នពាក់ព័ន្ធមួយចំនួន ពីថ្នាក់មូលដ្ឋាន រហូតដល់ថ្នាក់ខេត្តហើយ? ទើបអាជីវកម្ម បូមខ្សាច់នេះ ធ្វើសកម្មភាព បានរលូនបែបនេះ គ្នានការរំខានសោះ។

ប្រជាពលរដ្ឋ បានលើកឡើង នឹងរិះគន់បន្តទៀតថា?ការដែលធ្វើអាជីវកម្ម បូមខ្សាច់ខាងលើនេះ មិនត្រិមតែបំផ្លាញតំបន់ រម្មណីដ្ឋាន កោះថាស និងសំណង់ធារាសាស្ត្រ ទំនប់ដំណាក់អំពិលប៉ុណ្ណោះទេ គឺបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ទៅលើចំណូប្រចាំថ្ងៃរបស់ពួកគាត់ ដែលបានពីភ្ញៀវទេសចរណ៍ មកកម្សាន្តនៅទីនេះ តាមរយៈលក់នំ បាយសម្ល នឹងទនិញផ្សេងៗមួយចំនួន សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃផងដែរ ឥឡូវត្រូវរលាយអស់ហើយ ប្រជាពលរដ្ឋនៅតែក្រ អ្នកមានលុយមានអំណាង កាន់តែមានកប់ពពក? ។

ប្រជាពលរដ្ឋ រស់នៅតំបន់ក្បែៗនោះ នឹងមហាជនជាច្រើន បានធ្វើការរិះគន់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ យ៉ាងចាស់ដៃផងដែរថា? បើគ្មានការបើកភ្លើងខៀវ ពីចៅហ្វាយខេត្តទេនោះ ក៍ឈ្មួញធ្វើអាជីវកម្ម បូមខ្សាច់ទាំងនេះ ក៍មិនហានដែល? ហេតុនេះធ្វើឲ្យ មន្ត្រីស្ថាប័នពាក់ពាន់ក្រោមឱវាទ ឆ្លៀតឱកាស មិនបានគិតអ្វី ពីផលប្រយោជន៍សង្គម គិតតែនាំគ្នាពុករលួយជាប្រព័ន្ធ កើបប្រមូលលុយ ដាក់ហោប៉ៅ យ៉ាងគឃ្លើន? ធ្វើឲ្យប្រជាពលរដ្ឋ មានការយល់ច្រឡំ ទៅលើរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាអ្នកដឹងនាំទៅវិញ ធ្វើបែបនេះ ស្មើនឹងកំពុងនាំគ្នា ហែកបំផ្លាញសន្លឹកឆ្នោត គណបក្សប្រជាជនកម្ពុជាផងដែល។

ពាក់ព័ន្ធអាជីវកម្ម បូមខ្សាច់ខាងលើ ប្រជាពលរដ្ឋជាច្រើនបានលើកឡើងថា? អាជីវកម្មកខាងលើនេះ ជារបស់លោកស្រីជំទាវ ហ៊ុន ចាន់ធី ជាភរិយា ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ កំពុងមានការអភិវឌ្ឍន៍​ តំបន់រម្មណីដ្ឋាន កោះថាស និងសំណង់ធារាសាស្ត្រ ទំនប់ដំណាក់អំពិល ពីតំបន់រម្មណីដ្ឋាន ភ្ញៀវទេសចរណ៍ មកលេងកោះករ ឲ្យក្លាយមកជាតំបន់ ស្ងាត់ជ្រងំ ពុំមានភ្ញៀវទេសចរណ៍ ទៅទស្សនាកម្សាន្ត ដូចមុនទៀតទេ? មានតែឈ្មួញ នឹងមន្ត្រីស្ថាប័នជំនាញ ពាក់ព័នមួយចំនួន ត្រូវរ៉ូវគ្នា យកគ្រឿងចក្រ និងម៉ាស៊ីនបូមខ្សាច់ ទៅដាក់ធ្វើការបូមខ្សាស់ និងជីកដី ផ្ដាច់កោះថាសនោះទៅវិញ?។

តាមការលើកឡើង ពីលោកថៅកែការដ្ឋាន បូមខ្សាច់ នៅចំណុចខាងក្រោម ទំនប់ដំណាក់អំពិល បានប្រាប់អ្នកយកព័ត៌មាន ឲ្យដឹងថា? ក្រុមហ៊ុនរបស់លោក ធ្វើសព្វថ្ងៃនេះ ដូចស៊ីឈ្នួលបូមខ្សាច់ ឲ្យខាងខេត្តចិង ដោយក្នុង១ប៉ែលAX ( ស្មើមួយម៉ែត្រ ) ត្រូវបង់លុយឲ្យ
ទៅខេត្ត ចំនួន១ដុលា្លរ ស្មើនឹង ៤០០០រៀល ហើយក្នុង១ប៉ែល លក់បានតម្លៃត្រឹមតែ ៨០០០រៀល ប៉ុណ្ណោះ។ ហើយលុយដែលត្រូបង់ ឲ្យខេត្តសព្វថ្ងៃ គឺត្រូវតែបង់ឲ្យគ្រប់ចំនួន សូម្បី១ប៉ែល ក៍មិនអាចខ្វះបានដែរ មិនដឹងថា គេយកលុយនោះ ទៅបង់ចូលថវិការ ជាតិ ឬអត់នោះទេ បើអ្នកសារព័ត៌មាន ចង់ដឹងច្បាស់ ឬចង់សួរអីបន្ត សូមសួរទៅ លោកអភិបាលខេត្តទៅ។

ចំណែកលោក ហួត បញ្ញវុធ « ហៅម៉ៅ » ម្ចាស់អាជីវកម្ម បូមខ្សាច់ នៅការដ្ឋានកោះថាស បានប្រាប់អ្នកយកព័ត៌មាន តាមទូរស័ព្ទ ថាក្រុមហ៊ុនគាត់ ស៊ីឈ្នួលបូមខ្សាច់អោយលោកស្រីជំទាវ ហ៊ុន ចាន់ធី បើចង់ដឹង អោយច្បាស់ សូមទៅសួរ លោកជំទាវទៅ។

ពាក់ព័ន្ធការចោទប្រកាន់ខាងលើ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត ពោធិ៍សាត់ បានប្រាប់ CSN ការពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ នេះថា ការលើកឡើងពីមហាជន ថាភរិយារបស់លោក ពាក់ព័ន្ធក្នុងការធ្វើអាជីវកម្ម បូមខ្សាច់ខាងលើនេះ គឺរឿងមិនពិតទេ ភរិយាលោក ជាប្រធានសមាគមន៍ នៅតែភ្នំពេញ មានពេលណាមកធ្វើរឿងនឹង ហើយអ្នកសារព័ត៌មាន មុនពេលចេញផ្សាយមើលផង កំចេះតែចេញផ្សាយ ធ្វើឲ្យប៉ះពាល់កិត្តិយស អ្នកដែលមិនបានដឹងអី។

រីឯលោកស្រី ហ៊ុន ចាន់ធី បានប្រាប់ CSN កាលពីថ្ងៃទីទី០៥ ខែមេសា នេះថា ការដ្ឋានបូមខ្សាច់ខាងលើ ពិតជារបស់ លោកស្រី ជំទាវពិតមែន ហើយធ្វើនេះ គឺមានច្បាប់ ទើបអាចធ្វើបាន ហើយពាក់ព័ន្ធថា តំបន់រម្មណីដ្ឋាននោះ សួទៅជំនាញ ព្រោះខ្ញុំធ្វើទៅតាច្បាប់អនុញ្ញាត ហើយរឿងដែលថា ខ្ញុំជាភរិយាអភិបាលខេត្តនោះ គឺមិនពិត អត់មានជាប់សាច់ញាតិអ្វីទេ។

ពាក់ព័ន្ធការធ្វើអាជីវកម្ម បូមខាងលើ ប្រជាលរដ្ឋ ក៍ដូចមន្ត្រីរាជការ ខេត្តពោធិ៍សាត់មួយចំនួន មានការលើកឡើងថា មន្ទីរជំនាញ មិនគួចេញអាជ្ញាប័ណ្ណ ឲ្យមានការបូមខ្សាច់ នៅកន្លែង រម្មណីដ្ឋាន នោះទេ។ ករណីនេះ គេអាចសង្ស័យមន្ទីរជំនាញ មានការឃុបឃិតគ្នា ជាមួយឈ្មួញ ឈ្មោះ ជំទាវ ហ៊ុន ចាន់ធី ដោយបានចេញ អាជ្ញាប័ណ្ណ ឲ្យធ្វើការបូមខ្សាច់ បំផ្លាញ តំបន់រម្មណីដ្ឋាន ធម្មជាតិនេះទេ អាចឈានទៅរក ការវិនាសហិនហោច នៅខាងមុខមិនខាន។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ ទ្រុង ឯកឧត្តម លោកជំទាវ អស់លោក លោក
ស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការកែតម្រូបានតារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់

 

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author