ចេញផ្សាយដោយ ៖ អង្គភាព CSN
ខេត្តព្រះសីហនុ ៖ មកទល់ពេលនេះ នៅតែមានការលើកឡើង ពីមន្ត្រីគយចាស់ៗ ឈជើងនៅកំពង់ផែ អន្តរជាតិក្រុងព្រះសីហនុ បានឲ្យដឹងថា? លោក យ៉ឹក យូ អតីតប្រធានសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ ដែលបានផ្លាស់ប្ដូរ មកកាន់ជាប្រធាន សាខាគយ និងរដ្ឋាករ កំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ ជំនួសលោក គិន លី ដែរបានចូលនិវត្តន៍។ ក៍ដោយសាមានការបែកធ្លាយ ភាពមិនប្រក្រតីមួយចំនួន នៃការដឹកនាំ របស់អង្គភាពគយ តាំងពីនៅជាប្រធាន សាខាគយ និងរដ្ឋាករ ខេត្តព្រះសីហន ។
ប្រភពខាងលើបានបន្តថា? លោក យ៉ឹក យូ អតីតប្រធាន សាខាគយ ខេត្តព្រះសីហនុ ដែលធ្លាប់មានរឿងអាស្រូវ យ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងការធ្វើឲ្យបាត់ចំណូលពន្ធ មិនត្រូវបានដាក់ពិន័យ បែរជាត្រូវបាន ថ្នាក់លើគយ តែងតាំង ជាប្រធានសាខាគយ និងរដ្ឋាករ កំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុទៅវិញ សង្ស័យលោក យ៉ឹក យូ អតីតប្រធានសាខាគយ នឹងរដ្ឋករខេត្តព្រះសីហនុ ប្រើទឹកលុយជះ យ៉ាងសន្ធិកសន្ធាប់ ដើម្បីតូយកតំណែង ជាប្រធានសាខាគយនឹងរដ្ឋករ កំពង់ផែអន្តរជាតិ ក្រុព្រះសីហនុនេះ នឹងសង្ស័យលោក យ៉ឹក យូ ជាខ្សែ ឬក៍ជាមនុស្សស្និត ជាមួយលោក អគ្គនាយកគយ គុណ ញឹម ផងក៍មិនដឹង ទើបលោក យ៉េន យូ មានឱកាស បានមកកាន់តំណែង កន្លែងខ្លាញ់បែបនេះ។
ដូច្នេះការដែល លោក យ៉ឹក យូ មកកាន់ជាប្រធានសាខាគយ និងរដ្ឋាករ កំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ គេនៅតែសង្កេតឃើញ លោក យ៉ឹក យូ យករូបមន្តចាស់ មកប្រើប្រាស់ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន នឹងខំកើបប្រមូលលុយស្រង់ដើមវិញ ដោយចាត់តាំងមនុស្សស្និទ្ធ ក្រោមឱវាទរបស់ខ្លួន ក្នុងការដើរប្រមូលលុយពីឈ្មួញនាំទំនិញចូល តាមកុងតឺន័រ ក្នុង១គ្រឿង ត្រូវបង់ចំនួន « ២០ដុល្លារ » ហើយក្នុង១ថ្ងៃៗ រាប់រយគ្រឿង មិនតែប៉ុណ្ណោះ លោក យ៉ឹក យូ មានការឃុបឃិត បើកដៃឲ្យឈ្មួញធំៗ នាំទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ទំនិញបង្កប់ ចូលមកយ៉ាងពេញបន្ទុក មិនខ្វល់ពីការកំណែទម្រុង អ្វីទាំងអស់។
ប្រភពដដែលបានបន្តទៀតថា? ដោយសារតែមានការបើកភ្លើងខៀវ របស់លោក យ៉ឹក យូ ទំនិញនាំចូល ត្រូវបង់ពន្ធខ្ពស់ ត្រូវមកបង់ពន្ធជាប្រភេទ ទំនិញចម្រុះ និងគ្រឿងបន្លាស់ ហើយបង់ត្រឹមតែ៣០ភាគរយ ទៅ៤០ ភាគរយ ដែលនាំឲ្យរដ្ឋ ត្រូវបាត់បង់ចំណូលពន្ធ រាប់សិបម៉ឺនដុល្លារ ក្នុងមួយខែៗ តែប្រាក់ទាំងនោះ ត្រូវបានធ្លាក់ចូលហោប៉ៅ លោក យ៉ឹក យូ និងបក្ខពួករបស់ខ្លួនមួយចំនួនតែប៉ុណ្ណោះ។
ពាក់ព័ន្ធការលើកឡើងខាងលើ អង្គភាព CSN មិនអាចសុំកាបំភ្លឺ ពីលោក យ៉ឹក យូ ប្រធានសាខាគយនឹងរដ្ឋាករ កំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ បានទេថ្ងៃនេះ ដោយគ្មានលេខទូរស័ព្ទ ទំនាក់ទំនង អង្គភាពយើងរង់ចាំ ការបកស្រាយ នៅពេលក្រោយ រាល់ម៉ោងធ្វើការ។
សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ ទ្រុង ឯកឧត្តម លោកជំទាវ អស់លោក លោក
ស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការកែតម្រូវបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់



















