អស្ចារ្យមែនលោក ឈាន ពិសិដ្ឋ មិនត្រឹមតែចង់ប្រហាប៉ូលិសដូចគ្នាទេ ថែមទាំងប្រមាថដល់ក្រសួងមហាផ្ទៃ ដោយបាញ់ស័ក្តិទំលាក់មកដីទៀតផង

ចេញផ្សាយដោយ ៖ អង្គភាព CSN

បន្ទាយមានជ័យ ៖ មានសេចក្ដីរាយកាណ៍ ពីក្រុងប៉ោយប៉ែត នាព្រឹកនាថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៧ ម្សិលមិញនេះ បានឲ្យដឹងថា នាយរងប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ម្នាក់ គឺលោកវរសេនីយ៍ត្រី ឈាន ពិសិដ្ឋ បានប្រើអាវុធខ្លលី បាញ់ប្រហា ១គ្រាប់ ទៅលើលោក វរសេនីយ៍ត្រី សេម មករា ប៉ូលិសរួមការងារ ក្នុងអង្គភាពជាមួយគ្នា ទាំងតែកំហឹងខឹង ដូចមនុស្ស កម្រោលចូល។

សេចក្ដីរាយការណ៍បានបន្តឲ្យដឹងថា មន្ដ្រីប៉ូលិសដែលរងគ្រោះ ក្នុងឈុតឆាក «ប៉ូលីសខ្មែរ បាញ់ប្រហារ ប៉ូលីសខ្មែរ» ក្រោមកំហឹង របស់លោកវរសេនីយ៍ត្រី ឈាន ពិសិដ្ឋ ជានាយរងប៉ុស្ដិ៍ នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត ដែលតែងតែប្រើឥទ្ធិពល ធ្វើព្យុះធ្វើភ្លៀង នៅក្រុងប៉ោយប៉ែត តាមអំពើចិត្តនោះ ឥឡូវបានោ្ទំរឿងក្នុងអង្គភាព ដោយបាញ់ប្រហា ទៅលើលោក លោកវរសេនីយ៍ត្រី សេម មករា ជានាយផ្នែករដ្ឋបាល បណ្ដាលឲ្យរងរបួសស្រាល នៅស្មាខាងឆ្វេង និងស័ក្ដិ បានដាច់ធ្លាក់ពីលើស្មា មកលើកម្រាលឥដ្ឋ ផងដែល។

តាមសម្ដី មន្ត្រីប៉ុស្ដិ៍នគរបាល ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺលោកអនុសេនីយ៍ទោ នៅ លីដា ជាមន្ដ្រីផ្នែករដ្ឋបាល បានប៉ះពាក្យសម្ដីគ្នា ជាមួយលោកអនុសេនីយ៍ឯក កឹម កែវរក្សា ជាមន្ដ្រីប្រថាប់ត្រា តាំងពីថ្ងៃទី០៧ ខែមេសា រហូតដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៧ មកម៉្លេះ ដោយលោក កឹម កែវរក្សា បានប្រើពាក្យសម្ដីប្រមាថ ច្រើនដងទៅលើលោក នៅ លីដា មុន លុះដល់ថ្ងៃកើតហេតុ លោកវរសេនីយ៍ត្រី សេម មករា ជានាយផ្នែករដ្ឋបាល ក៏បានបញ្ជាឲ្យលោក អនុសេនីយ៍ឯក កឹម កែវរក្សា និងលោក អនុសេនីយ៍ទោ នៅ លីដា មកអង្គភាពដើម្បីសួរនាំ និងសម្របសម្រួលគ្នា ក្នុងរង្វង់ការងារឡើងវិញ ។

ប្រភពខាងលើ បានបន្តឲ្យដឹងទៀតថា ក្រោយមក លោកវរសេនីយ៍ត្រី ឈាន ពិសិដ្ឋ បានបើករថយន្ដ រួមជាមួយលោក អនុសេនីយ៍ឯក កឹម កែវរក្សា ចូលក្នុងអង្គភាព និងដើរសំដៅទៅបន្ទប់រដ្ឋបាល រួចក៏ដកកាំភ្លើង ខ្លីពីចង្កេះរបស់ខ្លួន អាមេបញ្ចូលគ្រាប់ភ្ជង់ និងជេរប្រមាថ ទៅលើលោក វរសេនីយ៍ត្រី សេម មករា តែម្ដង ។

នាពេលនោះ លោកវរសេនីយ៍ត្រី សេម មករា មិនបានធ្វើការ តបតអ្វីឡើយ ដោយការដកកាំភ្លើង ភ្ជង់ប្រមាថអាយុជីវិតនេះ លោក សេម មករា បានចូលទៅបន្ទប់លោកនាយប៉ុស្ដិ៍ ដើម្បីរាយការណ៍ អំពីរឿងហេតុ ពេលរាយការណ៍ចប់ លោកវរសេនីយ៍ត្រី សេម មករា បានត្រឡប់មកបន្ទប់រដ្ឋបាលវិញ នាម៉ោង០៨ និង៤៥នាទីព្រឹក ស្រាប់តែត្រូវលោកវរសេនីយ៍ត្រី ឈាន ពិសិដ្ឋ បាញ់ពីក្រោយខ្នងចំនួន១គ្រាប់ បណ្ដាលឲ្យរងរបួសស្រាល នៅត្រង់ស្មាខាងឆ្វេង និងដាច់ស័ក្ដិធ្លាក់ពីស្មា ដល់កម្រាលឥដ្ឋ ។

តាមរបាយការណ៍ របស់ប៉ុស្តិ៍នគរបាល ច្រកទ្វារព្រុំដែនអន្តរជាតិ ប៉ោយប៉ែត បានឲ្យដឹងថា ក្រោយពេលកើតហេតុភ្លាមៗ គឺអាវុធ១ដើម ម៉ាកប៉េអាកុល លេខ 4-7997 បង់ចំនួន១មាន០៧គ្រាប់ សម្បកគ្រាប់១ និងក្បាលគ្រាប់១ ដែលបាញ់រួច ត្រូវបានខាងអង្គភាពដកហូត ពីលោកវរសេនីយ៍ត្រី ឈាន ពិសិដ្ឋ និងស័ក្ដិ ព្រមទាំងស្លាកស្នាមរបួស លើស្មាខាងឆ្វេងរបស់លោកវរសេនីយ៍ត្រី សេម មករា ត្រូវបានរក្សាទុកជាវត្ថុតាង ខណៈជនដៃដល់ គឺលោកវរសេនីយ៍ត្រី ឈាន ពិសិដ្ឋ មិនត្រូវបានចាប់ឃាត់ខ្លួន ក្នុងបទល្មើសជាក់ស្ដែងអ្វីទេ ។

មជ្ឈដ្ឋានមន្ដ្រីរាជការ និងប្រជាពលរដ្ឋជាច្រើន បានធ្វើរិះគន់ថា អំពើបាញ់បោះ របស់លោកវរសេនីយ៍ត្រី ឈាន ពិសិដ្ឋ ដែលខ្លួនក្នុងនាម ជានាយរងប៉ុស្ដិ៍ នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត ថាទ្វើបែបនេះ មិនត្រឹមមើលងាយ នឹងប្រមាថ អាយុជីវិត លោវរសេនីយ៍ត្រី សេម មករា ជាជនរងគ្រោះប៉ុណ្ណោះទេ គឺបានប្រមាថ ទៅលើក្រសួងមហាផ្ទៃថែមទៀត «ដោយបាញ់ចំស័ក្ដិ របស់លោកវរសេនីយ៍ត្រី សេម មករា ដែលក្រសួងមហាផ្ទៃ ប្រគល់ឲ្យ រហូតដល់ដាច់ធ្លាក់ពីលើស្មា» និងមិនស័ក្ដិសម ជាមន្ដ្រីនគរបាលជាតិ បន្តិចណាឡើយ ទោះបីមានទំនាក់ទំនង ជាមួយអ្នកមានអំណាច កាងធ្វើជាខ្នងបង្អែកក៏ដោយ ទង្វើបែបនេះ មិនត្រូវឲ្យរួចខ្លួនឡើយ៕ ដោយអ្នកប្រមាញ់

 

សូមជួយស៊ែរព័ត៌មាននេះផង: