ចេញផ្សាយដោយ៖ អង្គភាព « CSN » 097 777 6000
ឧត្តរមានជ័យ ៖ ខេត្តឧត្តមមានជ័យ គឺមានច្រកសំខាន់ៗ ចំនួនបី ០១.ច្រកទ្វារព្រុំដែនអន្តរជាតិ ជាំស្រងាំ នៅចំណុចលើភ្នំដងរែក ស្ថិតក្នុងស្រុកអន្លុងវែង ០២.ច្រកអូរស្មាច់ នៅចំណុចលើភ្នំដងរែកដូចគ្នា ស្ថិតក្នុងស្រុកសំរោង ០៣.ច្រកជប់គគី ស្ថិតក្នុងស្រុកបន្ទាយអំពិល តែក្នុងចំណោមច្រកទាំងបីនេះ គេសង្ករតឃើញច្រកអូរស្មាច់ គឺមានកំណែនភ្ញៀវទេសចរណ៍ ជាតិ នឹងអន្តរជាតិ ចេញចូលឆ្លងកាត់ ពីថៃមកកម្ពុជា ពីកម្ពុជាទៅថៃ ច្រើនជាងច្រកដទៃទៀត។
មិនតែប៉ុណ្ណោះ ក៍ត្រូវបានគេមើលឃើញផងដែលថា រាល់ទំនិញដឹកចេញចូល តាមរថយន្តតូចធំ ក៍មានសភាពយ៉ាងគគ្រិកគគ្រេងផងដែរ ព្រោះផ្លូវឡើងភ្នំទៅកាន់ច្រកនេះ មិនសូវជាចំណោទប៉ុន្មានទេ ធ្វើឲ្យអ្នករកស៊ី ឈ្មួញតូចធំទាំងអស់ សម្រុកទៅរកស៊ីនៅទីនេះ ងាយស្រួលដឹកឥវ៉ាន់ឡើងចុះ ហេតុនេះ ត្រូវបានគេមើលឃើញថា ច្រកអូរស្មាច់ គឺមានប្រភពចំណូ ខ្លាំងជាងគេ សម្រាប់ខេត្តឧត្តមានជ័យ ហើយវាក៏ជា ប្រភពចំណូលខុសច្បាប់ សម្រាប់មន្ត្រីតាមស្ថាប័ន ដែលឈរជើង នៅច្រកព្រុំដែននេះផងដែរ។
ជាក់ស្ដែងថ្មីៗនេះ ក៍ត្រូវបានប្រភពផ្ទៃក្នុង របស់មន្ត្រីឈជើងនៅទីនោះ ដែលសុំមិនបញ្ចេញឈ្មោះ បានទម្លាយឲ្យអង្គភាព « CSN » ដឹងថា៖ បច្ចុប្បន្ន មន្ត្រីចំនួន៣ស្ថាប័ន កំពុងមានភាពមិនទុកចិត្តគ្នា ដោយសាតែផលប្រយោជន៍ ចែកគ្នាដាក់ហោប៉ៅមិនស្មើ ព្រោះគេដឹងថា កាលពីខែមករា ឡានដឹកដំឡូងមី ចូលដីថៃ នៅក្នុង ជាង ២០០០គ្រឿង នឹង ខែកម្ភះ ក៍ជាង២០០០គ្រឿង ព្រោះកាលពី ដើមខែមីនា ឆ្នាំ២០១៧ លោក សាន្ដ ស៊ិនរី កូនចៅ លោក ផនគឹម កន បានមកកត់ចំនួនក្បាលឡាន ដឹកដំឡូង គឺឃើញមាន ជាង៤០០០គ្រឿង ធ្វើឲ្យលោក សាន្ដ ស៊ិនរី ហួសចិត្តឈឺក្បាល មិននឹកស្មានថា គេកុហកស៊ីដាច់បែបនេះសោះ។
ប្រភពខាងលើបានបន្តថា រាល់ឡានដឹកដំឡូង ដឹកឆ្លកាត់ច្រកនេះ ត្រូវបានមន្ត្រីប៉ុស្ដិ៍ ច្រកអូរស្មាច់ ចំនួន ០៣ស្ថាប័ន តម្រូវឲ្យបង់លុយ ចំនួន៣០០បាត ក្នុង១ឡាន ក្នុងនោះមាន ០១.ការិយាល័យគយនិងរដ្ឋាករ គ្រប់គ្រងដោយលោក គួន សុភាព ចំនួន១០០បាតក្នុង១ឡាន ០២. មន្ត្រីកាំកុងត្រូល គឺលោក ពេជ្រ ភារម្យ ចំនួន១០០បាត ក្នុង១ឡាន ០៣. ស្នាក់ការត្រួតពិនិត្យច្រកទ្វារ ត្រូវបង់ឲ្យលោក ផនគឹម កន មួយប៉ុស្ដិ៍ ១០០បាត ក្នុង១ឡាន ជាកំហិត តែទូរលេខនេះ ហាក់ដូចជា នៅមាន ភាពលាក់លៀម នឹងស៊ីដាច់គ្នា។
ពាក់ព័ន្ធកើតមានអំពើពុករលួយ នៅច្រកអូរស្មាច់ ក៍ត្រូវបានមន្ត្រីច្រកស្មាច់ បានឲ្យដឹងថា ឡានដំឡូងនេះ ជារបស់ក្រុមហ៊ុន « សុខា ហាយ » នៅក្នុង ខែកម្ភះ ឡានក្រុមហ៊ុននេះ បានដឹកដំឡូងចេញ ១៨០២គ្រឿង ចឹងបើលោក សាន្ដ ស៊ិនរី កូនចៅ លោក ផនគឹម កន បានមកកត់ចំនួនក្បាលឡាន ដឹកដំឡូង គឺឃើញមាន ជាង៤០០០គ្រឿង បើយកតួលេខនេះ មកគុណវាមិនត្រូវទេ ពីព្រោះអីមានក្រុមហ៊ុន « សុខា ហាយ » នាំក្បាលឡានដោយមាន លោក ឡុង សុគុន្ធ ស្នងការរង នគរបាលខេត្ត ឧត្ដរមានជ័យ គាត់តែងតែ យកឈ្មោះ អ្នកធំមកកាង ចឹងលោកឡុង សុគុន្ធ នេះ មិនបានបង់ប្រាក់ ថ្លៃបាយ ឲ្យប៉ុស្ដឺណាមួយបាន ០១បាតឡើយ?។
ពាក់ព័ន្ធរឿងនេះ លោក គួន សុភាព បានឲ្យដឹងថា រឿងនេះ គយខំបំពេញបែបបត់ ធ្វើឯកសារ ជួនឈ្មួញដឹកដំឡូង អ្នកណាឲ្យប្រាក់ថ្លៃបាយ ឫមិនឲ្យ លោកមិនថាអីទេ សំខាន់គឺសំរួល ដើម្បីប្រជាពលរដ្ឋលក់ដំឡូងបាន ថ្លៃ។ តែទោះយ៉ាងណា ក្នុងរឿងនេះ ខាងមន្ត្រីគយ ក៏បានទទួលស្គាល់ថា ក្រុមហ៊ុន « សុខា ហាយ » ដែលមានលោក ឡុង សាគុន្ធ ស្នងការរង ខេត្តឧត្តមានជ័យ ជាអ្នកកាង យ៉ាប់ជាងគេ « អារឿងលុយថ្លៃបាយនេះ »។
ពាក់ព័ន្ធការបង់ថ្លៃបាយ មានការលើសខ្លះ រវាងស្ថាប័ននិមួយៗ លោក ផន គឹមកន បានប្រាប់ឲ្យដឹងថា បើចង់ដឹងរឿងនេះ សួរទៅជំនាញគយទៅ បើគេឲ្យដឹងយ៉ាងណា ខ្ញុំក៏ចឹងដែរ។ ទាក់ទងនិងករណីលោក ឡុង សុគុន្ធស្នងការរង នគរបាលខេត្តឧត្តមានជ័យ រកស៊ីកាងឡាងដឹកដំឡូង ចូលដីថៃនេះ ពេលអង្គភាពយើង សាកសួរតាមទូរសព្ទ័ទៅលោក ពាក់ព័ន្ធការមិនបង់លុយថ្លៃបាយ ដល់ស្ថាប័នគយ កាំកុងត្រូល និងស្នាក់ការច្រក ត្រូវបានលោក ឡុង សុគុន្ធ ឆ្លើយយ៉ាងច្បាស់ថា៖ បើពូកអស់ហ្នឹង អត់បាយស៊ី នៅរកងាប់អី។
លោក ឡុង សាគុន បានបញ្ជាក់ថា លោកខំលុបបំបាត់អំពើពុករលួយ ដើម្បីទិញដំឡូង ប្រជាពលរដ្ឋបានថ្លៃលោក ជាគ្រាន់តែអ្នករត់ការឯកសារ បំពេញំបែបបទ ឲ្យក្រុមហ៊ុន យុវជន សុខា ហាយ បង់ពន្ធជូនរដ្ឋអស់ហើយមានគយ និងអន្តប្រវេសន៏ គេមិនទារប្រាក់ថ្លៃបាយទេ តែប៉ុស្ដឹកុងត្រូល និងច្រកទ្វារ បែជាទាប្រាក់ពីគាត់ ក្នុង
១ឡាន ២០០បាត លោកឲ្យ១ឡាន ៥០បាត តែគេមិនយក ដោយគេថា ខ្ញុំឡុង សុគុន្ធ ឲ្យតិចពេក ដល់ចឹង លោក ក៏មិនឲ្យតែម្ដងទៅទៅ។
លោកសុគុន្ធបន្តថា ក្រុមហ៊ុន សុខាហាយ ទិញដំឡូងថ្លៃជាងគេ ពីរបីខែមុន នៅឃុំលំទង ស្រុកអន្លង់វែង អ្នកយកដំឡូងមកលក់បានឆ្នោត ផ្សងសំណាង ត្រូវម៉ូតូ ៤ឫ៥គ្រឿង និងសម្ភារះប្រើប្រាស់ ជាច្រើនទៀត និងធ្វើផ្លូវជូនពលរដ្ឋ លោកមិនឲ្យប្រាក់ថ្លៃបាយ ពួកអស់ហ្នឹងទេ យកប្រាក់ជួយប្រជាពលរដ្ឋប្រសើជាង។ បើតាមការឲ្យដឹងពី លោក ឡុង សុគន្ធ ថា ច្រកអូរស្មាច់ មាន១២គ្រុមហ៊ុន ដែលដឹកជញ្ជូនដំឡូង ឆ្លងកាត់ច្រកនេះ។
សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការកែតម្រូបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់














