ចេញផ្សាយដោយ ៖ អង្គភាព « CSN » 097 777 6000
បទល្មើស ឧក្រិដ្ឋកម្ម ព្រៃឈើ នៅកម្ពុជា ត្រូវបានគេរាយការណ៍ ឲ្យដឹងថា ឈើលេខ១ នឹងលេខ២ មិនទាន់កែច្នៃ ត្រូវបានឈ្មួញសម្រុក ដឹកជញ្ជូនទៅកាន់ប្រទេសវៀតណាម សាជាថ្មីទៀតហើយ ក្រោមឥទ្ធិពលអំណាច របស់ឧកញ៉ាម្នាក់ ជានាយកក្រុមហ៊ុន « DTC » នឹងជាអនុប្រធានកិត្តិយស សាខាកាកបាទក្រហម កម្ពុជា ខេត្តមណ្ឌលគិរី និងជាជំនួយការផ្ទាល់សម្តេច កិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម កម្ពុជា បន្ទាប់ពីរាជរដ្ឋាភិបាល កម្ពុជាមានសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ដាក់ចេញវិធានការបង្ក្រាប កាលពីដើមឆ្នាំ២០១៦កន្លងមក ។
ឈ្មួញដែលមានការពាក់ព័ន្ធ នឹងសកម្មភាព នាំចេញឈើទៅកាន់ ប្រទេសវៀតណាម សាជាថ្មីយ៉ាងរលូននោះ គឺគេស្គាល់យ៉ាងច្បាស់ គឺលោកឧកញ៉ា អ៊ឹង ស៊ីតាតវិរៈ « ហៅ ឧកញ៉ា លក្ខណ៍ » ជានាយកក្រុមហ៊ុន « DTC » នឹងជាអនុប្រធាន កិត្តិយស សាខាកាកបាទ
ក្រហម កម្ពុជា ខេត្តមណ្ឌលគិរី និងជាជំនួយការផ្ទាល់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម កម្ពុជា ផងដែរ។
ប្រភពព័ត៌មាន ពីមន្រ្តីសាលាខេត្តមណ្ឌលគិរីម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា លោកឧកញ៉ា អ៊ឹង ស៊ីតាតវិរៈ « ហៅឧកញ៉ា លក្ខណ៍ » ជាឈ្មួញដែលមានការពាក់ព័ន្ធ ជាមួយនឹងក្រុមហ៊ុន ដេញថ្លៃបាន នូវឈើដែលជាផល នៃបទល្មើសព្រៃឈើ ដែលឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកង
យោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជាប្រធាន គណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ បង្ក្រាបបាននាពេលកន្លងមក ដូចជាក្រុមហ៊ុន ប៊ិញហ្វឿក របស់វៀតណាម ជាដើម ។
ប្រភពខាងលើបានបន្តទៀតថា កាលពីចុងឆ្នាំ២០១៦កន្លងទៅ ឈើជាច្រើន ត្រូវបានគេដឹកជញ្ជូនចេញ ពីទីតាំងក្រុមហ៊ុន ” ប៊ិញហ្វឿក » ( Benh Hoeuk ) របស់វៀតណាម តាមរថយន្តយីឌុប ឆ្ពោះទៅកាន់ទីតាំងកែច្នៃឈើ របស់ក្រុមហ៊ុន ( Lim Royal Joint Stock Company Limited ) ឋិតនៅឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អនុញ្ញាត ឲ្យបង្កើតរោងម៉ាស៊ីនកែច្នៃឈើ និងផលិតគ្រឿងសង្ហារឹម លើទីតាំងដីទំហំ ៨ហិកតា ខណៈ ទីតាំងនេះ មិនមានសកម្មភាព កែច្នៃឈើ សម្រាប់នាំ
ចេញនៅឡើយ។
ប្រជាពលរដ្ឋ ក៍ដូចមន្ត្រីរាជការមួយចំនួន ក៍មិនខុសពីមជ្ឈដ្ឋាន អ្នកតាមដាន រាល់សកម្មភាព បទល្មើសឧក្រិដ្ឋកម្មព្រៃឈើ នៅកម្ពុជាផងដែល បានសម្តែងនូវការហួសចិត្ត យ៉ាងខ្លាំង នៅពេលដែលឈើ ជាផលនៃបទល្មើស ព្រៃឈើ និងមិនឆ្លងកាត់ ការកែច្នៃជាមុនសម្រាប់នាំចេញ បែរជាត្រូវបាន លោកឧកញ៉ា អ៊ឹង ស៊ីតាតវិរៈ « ហៅ ឧកញ៉ា លក្ខណ៍ » អាចមានលទ្ធភាពដឹកជញ្ជូន នាំចេញយ៉ាងរលូន ទៅកាន់ប្រទេសយួនទៅវិញ ដែលជាហេតុផលមួយ ធ្វើឲ្យគេសង្ស័យថា មានបង្កប់នូវ អំពើពុករលួយ ជាប្រព័ន្ធ ។
ទោះយ៉ាងណា អង្គភាព CSN មិនទាន់អាចសុំការបំភ្លឺបញ្ជាក់ ពីលោកឧកញ៉ា អ៊ឹង ស៊ីតាតវិរៈ « ហៅ ឧកញ៉ា លក្ខណ៍ » ពាក់ព័ន្ធនឹងការនាំចេញឈើ ទៅកាន់ប្រទេសវៀតណាម យ៉ាងល្បីល្បាញនោះ បាននៅឡើយទេថ្ងៃនេះ ដោយគ្មានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង អង្គភាពយើរង់ចាំ ការបកស្រាយបំភ្លឺ ពីលោកឧកញ៉ា អ៊ឹង ស៊ីតាវិរៈ « ហៅឧកញ៉ា លក្ខណ៍ » នៅពេលក្រោយ រាល់ម៉ោងធ្វើការ។
សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការកែតម្រូបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់













