ប្រធានស្នាក់ការគយលោក ហ៊ុយ សុជាតិ កាន់តែគឃ្លើន ឃុបឃិតប្រព្រឹត្តអំពើពុករលួយ បើកដៃឲ្យឈ្មួញនាំទំនិញគេចពន្ធ នឹងទំនិញបង់ពន្ធមិនគ្រប់ ចូលយ៉ាងពេញបន្ទុក

ចេញផ្សាយដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម 097 777 6000

បន្ទាយមានជ័យ ៖ គេពុំទាន់ដឹងទេថា រយៈពេល២ឆ្នាំនេះ ដែលលោក ឈួន ហៃ ចេញ ដាក់ លោក ហ៊ុយ សុជាតិ ចូលជាប្រធានស្នាក់ការយគយ នឹងរដ្ឋាករ ប្រចាំច្រកទ្វារអន្តរជាតិ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវប៉ាន់ជាមួយការបើក ឲ្យឈ្មួញនាំទំនិញគេចពន្ធ នឹងទំនិញបង់ពន្ធមិនគ្រប់ ព្រមទាំងទំនិងខុសច្បាប់ គ្រប់ប្រភេ ចូលមកក្នុងស្រុក ជាពិសេស ឃុបឃិត ឲ្យឈ្មួញ ដ៍មានអំណាចម្នាក់ នាំទំនិញគ្រប់ប្រភេទចូលមកក្នុងស្រុក យ៉ាងគគ្រឹកគគ្រេង ធ្វើឲ្យបាត់ថវិកាចំណូរដ្ឋ រាប់សិបម៉ឺនដុល្លារ ក្នុង១ខែៗ ត្រូវបានធ្លាក់ទៅលើដៃ ក្រុមឈ្មួញ នឹងប្រធានស្នាក់ការគយ នឹងរដ្ឋករប្រចាំច្រកនោះ។

ប្រភពពីអាជ្ញាធរមូលដ្ឋាន ក៍ដូចប្រជាពលរដ្ឋ រស់នៅភូមិក្បាលស្ពាន២ សង្កាត់ ក្រុងប៉ោយប៉ែត ក្បែរច្រកអន្តរជាតិប៉ោយប៉ែត បានឲ្យអង្គភាព CSN ដឹងថា បច្ចុប្បន្ន គេសង្កេតឃើញ ច្រកមួយនេះ កំពុងមានភាពពុករលួយ យ៉ាងពេញបន្ទុក រាល់ទំនិញនាំចូលបង្កប់ ទំនិញបង់ពន្ធមិនគ្រប់ នឹងទំនិញខុសច្បាប់ជាច្រើនប្រភេទ ត្រូវបានលោក ហ៊ុយ សុជាតិ ប្រធានស្នាក់ការយគយ នឹងរដ្ឋាកររូបនេះ ឃុបឃិត ឲ្យឈ្មួញនាំចូលយ៉ាងរលូន សម្រក់ដឹកចូល មកកម្ពុជា ចូលតាមច្រកខាងលើ យកមកស្ដុកនឹងផ្ទេ ដាក់រថយន្តក្រុង រួចទើបដឹកបន្ត ទៅភ្នំពេញ។

ជាក់ស្ដែងកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០១៧ នៅចំណុចភូមិ ក្បាលស្ពាន២ សង្កាត់និងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ អ្នកយកព័ត៌មានយើង បានចុះទៅផ្តិតយករូបភាព នៅចំណុចខាងលើនេះ ឃើញមានសុទ្ធតែជាទំនិញគេចពន្ធ ដែលរងចាំរថយន្តក្រុង មកដឹក ហើយនៅក្នុងភូមិ បាលិលេយ្យ១ សង្កាត់ និងក្រុងប៉ោយប៉ែត ក៏មានឥវ៉ាន់ ជាច្រើនរទេះធំៗ កំពុងតែដាក់ចូលក្នុងឃ្លាំង រង់ចាំពេលយប់ស្ងាត់ ទើបបញ្ជូនចូល ក្នុងរថយន្តក្រុងផងដែរ។

ប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថា ពួកគាត់តែងតែឃើញមានរថយន្ដ យ៉ាងហោចណាស់ រថយន្តក្រុងធំៗ ប្រភេទ១ជាន់នឹង២ជាន់ ជាង១០ ក្រុមហ៊ុន បាននិងកំពុងធ្វើសកម្មភាព ដឹកទំនិញគេចពន្ធ យ៉ាងគគ្រឹក គគ្រេង ជារៀងរាល់ថ្ងៃ ពិសេសនៅពេលយប់ ពុំឃើញមានមន្ត្រីគយ ក្រោមការគ្រប់គ្រង របស់លោក ហ៊ុយ សុជាតិ ប្រចាំច្រកខាងលើ ចុះមកត្រួតពិនិត្យ ទៅលើទំនិញ ទាំងនេះឡើយ។

ប្រជាពករដ្ឋ បានបន្តថា នៅក្នុងចំណោម ក្រុមហ៊ុន​ រថយន្តក្រុងធំៗ ដឹក​អ្នកដំណើរ ​​ជាង១០ ក្នុងនោះគេសង្កេតឃើញថា មានរថយន្ត ដែលល្បីជាងគេ ក្នុងការដឹកទំនិញគេចពន្ធ​ យ៉ាង​អនាធិបតេយ្យ​បំផុត ​ពី​តំបន់​ជាយ​ដែន ប៉ោយ​ប៉ែ​ត ទៅ​កាន់​បណ្តា​ខេត្ត​នានា​ រាប់​ទាំង​ទៅ​ដល់​ រាជធានី​ភ្នំពេញផង​នោះ ​រួម​មាន « ក្រុមហ៊ុន បូ​ពា៍ អាស៊ី » ដឹក​អ្នកដំណើរ « ក្រុមហ៊ុន ថោ​ង ស៉ីង » ដឹកអ្នកដំណើរ « ក្រុមហ៊ុន លី ហុង » ដឹកអ្នកដំណើរ « ក្រុមហ៊ុន ​វី​រៈ​ ប៊ុ​ន​ថាំ » ដឹក​អ្នកដំណើរ និង « ​ក្រុមហ៊ុន អង្គ​រ អុិច​ប្រេស » ដឹក​អ្នកដំណើរ ព្រមទាំងរថយន្ត KSRV ដឹកអ្នកដំណើរផងដែរ។

ប្រភពដដែរបានបន្តទៀតថា៖ ​ទាំងនេះ​ជា​ការដឹកនាំ​ យ៉ាង​​វិសមភាព ​របស់​លោក មេស្នាក់ការគ​យ ច្រកអន្តរជាតិប៉ោយប៉ែត គឺលោក ហ៊ុយ សុជាតិ មុខលុយ​ ជាមួយ​ក្រុម​ឈ្មួញ​រកស៊ី​ទុច្ចរិត​ ក៏​មិន​ដែល​ខ្វល់​ ពីការរិះគន់ថា ​ប្រព្រឹត្ត​អំពើ​ពុករលួយ​នោះឡើយ​ ទង្វើបែបនេះ មិនគួរលោក ឆែ សុជាតិ ប្រធានសាខាគយ នឹងរដ្ឋាកខេត្តបន្ទាយមានជ័យ នឹងលោក គុណ ញឹម អគ្គនាយកដ្ឋានគយ មើលរំលង នូវសកម្មភាពមិនប្រក្រតី របស់លោក ហ៊ុយ សុជាតិ មេស្នាក់ការគយ ច្រកអន្តរជាតិប៉ោយប៉ែត នឹងបក្ខពួកខ្លួនមួយចំនួននោះទេ។​

​ពាក់ព័ន្ធ​នឹង​ការ នាំ​ទំនិញ​បង់ពន្ធមិនគ្រប់ នឹងទំនិញគេចពន្ធផ្សេងៗ​ បាន​ប្រព្រឹត្តទៅ​ដោយ​រលូន ហើយ​ការ​រកស៊ី​របស់​ពួក​ឈ្មួញ​ទុច្ចរិត ​ឃុបឃិត​និង​មន្ត្រី​គយ​បង់ពន្ធ​មិន​គ្រប់នោះ គេ​សង្ស័យថា មិនមែន​លោក ឆែ សុធា មិនដឹង​នោះ​ទេ? តែ​ទំនង​ជា កន្ទេល​ធំ​ បន្លំ​ដេក​តែ​ម្តង តាមរយៈ​ការធ្វើ​មិនដឹងមិនឮ និងមិន​បង្ក្រាប​តែម្តង ដោយបើកភ្លើង​ខៀវ​ ឲ្យមន្ត្រី​ក្រោមឧ​វាទ ​ប្រព្រិត្ត​អំពើ​ពុករលួយ​ ជា​មួយ​ក្រុម​ឈ្មួញ? ​ងាយស្រួល​អោយ​ពួក​នោះ​ កើប​យក​លុយ​មក​អោយ​ខ្លួន​ ទប់​តំណែង​ក្រាញ​អំណាច​ ជាប្រធានសាខាគយជាបន្ត?។​

​ជាងនេះទៅទៀត​ មតិសាធារណៈ​ បាន​លើកឡើង​ថា​៖​គេ​មិន​រំពឹង​ថា​ ស្ថាប័នគយ​ ដែល​ជា​ស្នាក់ការច្រក ​​អាច​រក​ចំណូល​ថវិការ​ជាតិ​ចូល​រដ្ឋ​ នឹង​មាន​ការយកចិត្តទុកដាក់​ ឲ្យបាន​ខ្ពស់​តាម​ផែនការ​រដ្ឋ​ ដាក់ចុះ​យ៉ាង​មាន​តម្លាភាព​នោះ​ទេ​។​ ហើយ​ដើម្បី​ទប់ស្កាត់​នូវ​បទល្មើស​នានា​ អោយមាន​ប្រសិទ្ធភាព​នោះ គួ​តែ​ថ្នាក់​លើ​គយ​លើក​តំកើង​ស្មារតី​ បទបញ្ជា​លេខ ០១.​ប​.​ប ក៏ដូចជា​ការបង្កើន​ដាក់​ការស៊ើបអង្កេត ​លើ​ក្រុម​គយ​ក្នុង​ច្រក​នេះ ​ជា​បន្ទាន់​ផង​ ដើម្បី​បង្កើន​ការប្រមូល​ពន្ធ​ ឲ្យមាន​សមភាព​ក្នុង​ការប្រកួតប្រជែង​ ធ្វើ​អាជីវកម្ម​ ជា​ការលើកទឹកចិត្ត​ដល់​វិនិយោគគិន​ សុច្ចរិត​ផងដែរ​។

សូម​បញ្ជាក់​ថា រីឯក្រុមហ៊ុន​ទាំង​៥​ខាងលើ បាន​ត្រូវ​គេ​អះអាង​ថា​ បាន​លួច​បង្កប់ និង​ទទួល​ដឹក​ទំនិញគេចពន្ធ​សព្វ សារពើ​ពី​តំបន់​ប៉ោយ​ប៉ែ​ត​ មាន​ដូច​ជា​៖ សម្លៀក​បំពាក់ « ខោអាវ » គ្រប់មុខ គ្រឿងក្រអូប ព្រមទាំង​សម្ភារះ មាន​តម្លៃ​ថ្លៃ​ផ្សេងៗទៀត និងគ្រឿង អេឡិចត្រូនិច ជាដើម។ ប្រភេទទំនិញខាងលើនេះ សុទ្ធសឹងតែ​ជា​ប្រភេទ​ទំនិញគេច​ព​ន្ឋ ធ្វើឲ្យបាត់ចំណូពន្ធរដ្ឋ យ៉ាងសន្ធឺកសន្ធាប់ ហើយលុយទាំងនេះ ត្រូវបានធ្លាក់ ចូលទៅក្នុងដៃក្រុម​ឈ្មួញ​ នឹងមន្ត្រីខិលខូចមួយចំនួន ដែលប្រចាំច្រកខាងលើនេះ។
ពាក់ព័ន្ធការលើកឡើង នឹងរិះគន់ខាងលើ អង្គភាព CSN មិនទាន់អាចសុំកាបំភ្លឺ ពីលោក ឆែ សុធា ប្រធានសាខាគយនឹងរដ្ឋាករ បន្ទាយមានជ័យ នឹង លោក ហ៊ុយ សុជាតិ ប្រធានស្នាក់ការគយនឹងរដ្ឋាករ ច្រកទ្វារអន្តរជាតិ ក្រុងប៉ោយប៉ែត បានទេថ្ងៃនេះ ដោយគ្មានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង អង្គភាពយើងរង់ចាំ ការបកស្រាយពីលោក ឆែ សុធា នឹងលោក ហ៊ុយ សុជាតិ នៅពេលក្រោយ រាល់ម៉ោងធ្វើការ។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការកែតម្រូបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់

 

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author