ចេញផ្សាយដោយ ៖ អង្គភាព CSN
ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៧នេះ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល និងជាប្រធានកិត្តិយស សមាគមន៍អតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ខួបលើកទី១០ ទិវាអតីតយុទ្ធជនកម្ពុជា « ២១ មិថុនា ២០០៧- ២១ មិថុនា ២០១៧ » នៅស្រុកមុខកំពូល ខេត្តកណ្តាល។
ក្នុងពិធីនេះមាន ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី ក្រុមប្រឹក្សាស្រុក អភិបាលស្រុក ប្រធានក្រុមប្រឹក្សាឃុំ គ្រប់ឃុំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាគ្រប់ឃុំ ការិយាល័យ អង្គភាពជុំវិញស្រុក អតីតយុទ្ធជន និងគ្រួសារពលី មរណៈ ចំនួន ២១៣ នាក់។
ក្នុងឱកាសនេះដែរ ឯកឧត្តម ម៉ៅ ភារុណ ឍអភិបាលនៃគណអភិបាល ខេត្តកណ្ដាល បានផ្តាំផ្ញើ អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវបន្តគ្រប់គ្រង និងដោះស្រាយវបប គោល នយោបាយ ជូនអតីតយុទ្ធជន និងមុខសញ្ញាផ្សេងៗទៀត អោយបានទាន់ពេលវេលា។សមាគមអតីតយុទ្ធជនខេត្ត ត្រូវបន្តជំរុញ សកម្មភាព សមាគមអតីតយុទ្ធជន ជាពិសេសបន្តដោះស្រាយ ប្រាក់បេឡាមរណៈសង្គ្រោះ ជូនគ្រួសារសព អោយបានទាន់ពេលវេលា។
ឯឧត្តម បានបន្តថា គ្រប់មន្ទីរអង្គភាពនានា ជុំវិញខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍ និងសប្បុរសជននានា បន្តជួយឧបត្ថម្ភគាំទ្រ ដល់បងប្អូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនបន្តទៀត។បងប្អូនអតីតយុទ្ធជនកម្ពុជា ត្រូវបន្តប្រកាន់ខ្ជាប់នូវវីរៈភាពអង់អាចក្លាហាន ស័ក្តិសមជាកុលបុត្រ ដ៏ឆ្នើមរបស់ជាតិមាតុភូមិ។ ជាទីបញ្ចប់ ឯកឧត្តមបានឧបទ្ថម្ភដល់អតីតយុទ្ធជន និងគ្រួសារពលី មរណៈ ចំនួន ២១៣ នាក់ ដោយក្នុងម្នាក់ៗ ទទួលបានថវិកា ចំនួន៥ ម៉ឺនរៀល សរុបអស់ថវិកា ១០ ៦៥០ ០០០រៀល។
















