ចេញផ្សាយដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម 097 777 6000
ខេត្តឧត្តរមានជ័យ ៖ ពេនេះ ឈ្មួញឈើ ដ៍ល្បីឈ្មោះ ហ្វឿង ធី ម៉ាយ ( ហៅ យាយ ម៉ាយ ) ជនជាតិយួន កំពុងនាំភាពអាម៉ាស់ បង្ហាញដល់មហាជននានា ឲ្យបានឃើញនូវទង្វើបិទបាំង របស់សមត្ថកុច្ចជំនាញ នឹងថ្នាក់ដឹកនាំក្នុងខេត្តមួយចំនួន ដែលកន្លងមក ខំអះអាងថា នៅក្នុងខេត្តរបស់ខ្លួនគ្មានទេ ឈ្មោះ យាយ ម៉ាយ រកស៊ីឈើ ឥឡូវការអះអាងនោះ ត្រូវបានឈ្មួញឈើ ឈ្មោះ ហ្វឿង ធីម៉ាយ ( ហៅ យាយ ម៉ាយ ) បាន លាតត្រដាង ដោយរថយន្តដឹកឈើ ក្រឡាប់ផ្ងាជើង ក្អួតចេញសុទ្ធតែឈើក្រញូងពេញផ្លូវ ធ្វើឲ្យមន្ត្រីធ្លាប់បិទបាំងរឿង បទល្មើសសម្រាប់ផលប្រយោជន៍ លែងមានពាក្យនិយាយ។
នេះបើនិយាយតាមធម៌ព្រះពុទ្ធ គេថានេះជាកម្មពៀរដែលឈ្មួញឈើ ឈ្មោះ ហ្វឿង ធីម៉ាយ ( ហៅ យាយ ម៉ាយ ) បានប្រព្រឹត្តកន្លងមក ដូចជាកាក់បំផ្លាញព្រៃឈើ ការដែលដើកៀងគរឲ្យកម្មករ ឡើងទៅកាប់ឈើដីថៃ ហើយត្រូវបានទាហានថៃ ចាប់វាយធ្វើបាប ដាក់គុក នឹងបាញ់សម្លាប់ជាដើម ហើយថ្មីៗនេះ ឈ្មួញឈើដ៍មានឥទ្ធិពលរូបនេះ បានគំរាមសម្លាប់ នឹងប្រើកូនចៅ ឲ្យវាយនឹងប៉ុនប៉ងធ្វើមនុស្សឃាត លើអ្នកកាសែត ខណៈពេលចុះយកព័ត៌មានទៀតផង មកទល់ពេលនេះ ច្បាប់មិនទាន់បានដោះស្រាយផង ឥឡូវនេះកម្មទាំងនោះ បានធ្លាក់មកលើខ្លួនឯង ដោយក្រឡាប់រថយន្តដឹកឈើដោយខ្លួនឯង ក្នុងហេតុការណ៍នេះ គេពុំទាន់ដឹងទេថា បណ្ដាលឲ្យមនុស្ស ស្លាប់ ឬយ៉ាងណានោះទេ ព្រោះក្នុងហេតុការណ៍នេះ សមត្ថកិច្ច ហាក់មានការបិទបាំង។
ហេតុការណ៍ ធ្វើឲ្យមានការភ្ងាក់ផ្អើល ដល់ប្រជពលរដ្ឋ និងអ្នកធ្វើដំណើរ បានកើតឡើងកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង៣ នឹង៣៥នាទីថ្ងៃ នៅតាមបណ្ដោយផ្លូវគ្រោះក្រហម ស្ថិតក្នុងភូមិទំនប់លើ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លុងវែង ខេត្តឧត្តមានជ័យ។
ខេត្តឧត្តរមានជ័យ៖ រថយន្តកាមរីបាឡែនមួយគ្រឿង ដែលជាមធ្យោបាយរកស៊ីយ៉ាងគគ្រឹកគគ្រេង របស់មេឈ្មួញវៀតណាមម្នាក់ ខណៈកំពុងដឹកឈើក្រញូងពេញ បានក្រឡាប់ធ្លាក់ពីលើផ្លូវចាក់ឈើចោលអស់ បង្កឲ្យម្ចាស់រថយន្តនេះខឹងសម្បារយ៉ាងខ្លាំង ក៏បញ្ជាឲ្យកូនចៅរបស់ខ្លួនដុតរថយន្តចោល តែបំណងចង់បំបាត់ភស្ដុតាងនេះ មិនបានសម្រេចឡើយ ព្រោះត្រូវបានប្រជាពលរដ្ឋនៅកន្លែង កើតហេតុឃាត់ទាន់ពេល។
ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រប់ឲ្យ ដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តដឹកឈើ ខាងលើ បើកបរយ៉ាងលឿន ក្នុងទិសដៅពីកើតទៅលិច តាមដងផ្លួវគ្រួសក្រហម ស្រាប់មកដល់ផ្លូវបំបែកចូលភូមិ រថយន្ត ក៏ជ្រុលចង្កូត ក្រឡាប់ចូលទឹករណ្តៅ អេស្ការកាយធ្វើផ្លូវ ហើយភ្លាមៗនោះ ក៏មានមនុស្សពីរទៅបីនាក់ បើករថយន្ត មកដឹកយកតៃកុងរថយន្ត ចេញទៅបាត់។
ប្រភពបានបន្តថា មួយសន្ទុះក្រោយមក ក៏មានមនុស្សជាង១០នាក់ ជិះរថយន្តម៉ាកហាយឡែនឌ័រ១គ្រឿង និងរថយន្តកាម៉ារីឆ្លាម១ទៀត បានបើករថយន្តមក បំណងប្រុងដុតរថយន្ត ដឹកឈើគ្រញូងនោះ បំបាត់ដានចោល តែត្រូវបានប្រជាពលរដ្ឋ ដែលនៅកន្លែងកើតហេតុឃាត់ទាន់ រួចហើយក៏បើករថយន្តចេញទៅបាត់។
ប្រភពបានបន្តថា រថយន្តក្រឡាប់ចេះឈើនេះ គេស្គាល់យ៉ាងច្បាស់ថា ជារថយន្តរបស់មេឈ្មួញ គ្រញូង ឈ្មោះ ហ្វឿង ធីម៉ាយ ( ហៅ យាយ ម៉ាយ ) ហេតុការណ៍នេះ មួយសន្ទុះក្រោយ គេបានឃើញមាន សមត្ថិកិច្ច និងមន្រ្តីជំនាញ រដ្ឋបាលព្រៃឈើ មកដល់បានហៅរថយន្តមកស្ទូច យករថយន្តដឹកឈើក្រញ៉ូងខាងលើ មករក្សាទុកនៅសង្កាត់ រដ្ឋបាលព្រៃឈើ ស្រុកអន្លង់វែង ដើម្បីដោះស្រាយ ទៅតាមនិតិវិធីច្បាប់ ។
ប្រភពពីអាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថា រថយន្តកាមរីបាឡែន ដឹកឈើគ្រញូង ខាងលើនេះ ជារបស់ថៅកែឈ្មោះ ហ្វឿង ធីម៉ាយ ( ហៅ យាយ ម៉ាយ ) ជាជនជាតិវៀតណាម ដែលជាឈ្មួញរកស៊ីឈើគ្រញូង ដ៏សកម្មប្រចាំស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ។
ក្នុងរឿងនេះផងដែល មជ្ឈដ្ឋានទូទៅរង់ចាំមើលចំណាត់ការណ៍ របស់មន្ត្រីជំនាញ នឹងមានវិធានការបែបណាបន្តទៅទៀត ទៅលើឈ្មួញឈើក្រញូង ខាងលើនេះ បើបានដឹងច្បាស់ហើយ ឬគ្រាន់តែបាន ត្រឹមតែលេងល្បែងស្ពិនភ្នែកមហាជន ឲ្យតែល្អមើលប៉ុណ្ណោះ ក្រោយពីយកទៅដល់កន្លែង ស្ងាត់ៗត្រូវរ៉ូវគ្នា ឬគេហៅថា ត្រូវថ្នាំសណ្ដំដេកលក់អស់ មិនដឹងថាឡានឈើ នឹងឡានចេញស្មាណា។
ពាក់ព័ន្ធក្នុងហេតុការណ៍នេះ អង្គភាព CSN មិនអាចរកការទំនាក់ទំនង ពីសមត្ថកិច្ចជំនាញ បានទេថ្នៃនេះ អង្គភាពយើងរង់ចាំ ការបកស្រាយនៅពេលក្រោយ រាល់ម៉ោយធ្វើការ។
សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការកែតម្រូបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់
















