ចេញផ្សាយដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម 097 777 6000
បន្ទាយមានជ័យ ៖ នេះជាលើកទីមួយហើយ រថយន្តសេរីទំនើប ចង្កូតស្ដាំ១គ្រឿង នាំចូលគេចពន្ធ ត្រូវបានកម្លាំង ជំនាញផ្នែក មន្ត្រីគយចល័ត ការិយាល័យ ក្រុងប៉ោយប៉ែត ធ្វើការបង្ក្រាបបាន កាលពីរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧ កន្លងមកនេះ នៅចំណុចក្រោមប្រសាទកំពូលបី មាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ពាក់ព័ន្ធនឹងការបង្ក្រាប នេះផងដែរ លោក សាំង ណន ប្រធានក្រុម មន្ត្រីគយចល័ត ការិយាល័យច្រកប៉ោយប៉ែត បានប្រាប់ឲ្យដឹងថា រថយន្តសេរីទំនើបចង្កូតស្តាំ១គ្រឿង ដែលក្រុមមន្ត្រីជំនាញ របស់លោកឃាត់ចាប់បាននោះ ម៉ាកឆែរ៉ូលេក ចង្កូតស្តាំ ពណ៍ស សេរីឆ្នាំ២០១៣ ជារបស់លោក វរៈសេនីយ៍ឯក សូ ចាន់ណារី មេបញ្ជាការ នគរបាល វរសេនាតូច ការពារព្រំដែនគោកលេខ៩១១ ប្រចាំក្រុងប៉ោយប៉ែត ។
ប្រភពខ្លះបានលើឡើងថា គេឃើញរងយន្តខាងលើនេះ បើកចេញពីទឹកដីថៃ ដោយឆ្លងស្ពានថ្មមកតែម្ដង ប្រភពមួយទៀតបាននិយាយថា រថយន្តនេះ លោក សូចាន់ណារី មេវរ៩១១ ទិញមកពីខាងខេត្តព្រះវិហារ យកមកចាប់សារ៉ែន ដើប្បីបំរើការក្នុងអង្គភាព តែមមិនទាន់បានចាប់ផង ចូលមកដល់ទីនេះ ក៍ត្រូវបានកម្លាំងជំនាញ គយចល័តចាប់ឃាត់តែម្ដង។ ក៍ប៉ុន្តែ មតិមហាជនជាច្រើន ក៍បានលើកឡើងថា លោក សូ ចាន់ណារី ទំនងជារកស៊ី នាំឡានអត់ពន្ធ ពីប្រទេសថៃ ចូលមកកម្ពុជា ជាច្រើនគ្រឿងមកហើយ ព្រោះគាត់ជាមេវរនគរបាល ការពារព្រំដែនគោកលេខ៩១១ មានច្រករបៀងជាច្រើន សម្រាប់នាំទំនិញគេចពន្ធ ដូចរថយន្តនេះជាដើម។
តាមប្រភពរាយការណ៍ បានឲ្យដឹងថា ចាប់ពីចំណុចឈរជើង របស់នគរបាលវរៈការពារព្រំដែនគោក លេខ៩១១ គ្រប់គ្រងដោយលោក សូ ចាន់ណារី ទៅរហូតទល់នឹង តំបន់ប្រាំចំការគរ ( អូរបីជាន់ ) មានច្រករបៀងប្រមាណជាង ១០ បាននឹងកំពុង ឃុបឃិត ឲ្យហូរចូលនូវទំនិញគេចពន្ធ គ្រប់សារពើ ជាពិសេសហ្គាសគេចពន្ធ និងនាំទំនិញចេញពីកម្ពុជា ឆ្លងទៅថៃ រួមនិងបើកច្រក ឲ្យពលករចំណាកខុសច្បាប់ ថ្នូរទៅនឹងផលប្រយោជន៍ ។
ប្រភពបានបន្តទៀតថា ដូចជាច្រករបៀងដែលហូរចូលទំនិញគេចពន្ធច្រើនជាងគេ គឺច្រកបឹងសាគូជាដើម គឹមានស័ក្តិ ៣ម្នាក់ទៀត ដែលជាខ្សែស្រឡាយ នឹងជាដៃស្តាំ របស់លោក សូ ចាន់ណារី ក្លាយទៅជាអ្នកគ្រប់គ្រង ប្រមូលប្រាក់ នៅច្រកបឹងសាគូ និងគ្រប់គ្រងច្រកជាច្រើន ទៀត ថែមទាំងជាអ្នកចេញមុខ រកស៊ីដឹកហ្គាសគេចពន្ធ យ៉ាងធំជាងគេ ប្រចាំក្រុងប៉ោយប៉ែត និងបន្តយកមកចែកចាយ លក់នៅខេត្តបន្ទាយមានជ័យទៀតផង ដោយប្រភពបានបញ្ជាក់ថា ទំនិញទាំងនោះនាំចូលនៅពេលយប់។
ប្រភពផ្ទៃក្នុង នគរបាលការពាព្រំដែន បានទំលាយឲ្យដឹងថា ទោះបីនាពេលកន្លងមក លោកអគ្គស្នងការរង នគរបាលជាតិ បានណែនាំ ឲ្យមន្ត្រីប្រដាប់អាវុធ គ្រប់ផ្នែកចេញឲ្យផុត ពីបទល្មើសគ្រប់ប្រភេទក៏ដោយ ក៏មេវរៈ ៩១១ សូរ ចាន់ណារី ពុំបានអនុវត្ត តាមកំណែទម្រង់ស៊ីជម្រៅ របស់រដ្ឋាភិបាលឡើយ នៅតែបន្តបើកដៃ ឲ្យមនុស្សស្និទ្ធ នឹងបក្ខពួករបស់ខ្លួន នាំទំនិញគេចពន្ធ នឹងទំនិញខុសច្បាប់ ចូលយ៉ាងគឃ្លើន ផ្គើនទៅនឹងបទបទបញ្ជា របស់រាជរដ្ឋាភិបាលផងដែរ។
រថយន្តសេរីទំនើប ចង្កូតស្ដាំ ១គ្រឿង ត្រូវបានកម្លាកម្លាំង ជំនាញផ្នែក មន្ត្រីគយចល័តការិយាល័យក្រុងប៉ោយប៉ែត ធ្វើការបង្ក្រាបបាន កាលពីរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧ កន្លងមកនេះ នៅចំណុចក្រោមប្រសាទកំពូលបី មាត់ច្រកទ្វារអន្តរជាតិប៉ោយ
ប៉ែត ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ពាក់ព័ន្ធនឹងការបង្ក្រាប នេះផងដែរ លោក សាំង ណន ប្រធានក្រុម មន្ត្រីគយចល័ត ការិយាល័យច្រកប៉ោយប៉ែត បានប្រាប់ឲ្យដឹងថា រថយន្តសេរីទំនើបចង្កូតស្តាំ១គ្រឿង ដែលក្រុមមន្ត្រីជំនាញ របស់លោកឃាត់ចាប់បាននោះ ម៉ាកឆែរ៉ូលេក ចង្កូតស្តាំ ពណ៍ស សេរីឆ្នាំ២០១៣ ជារបស់លោក វរៈសេនីយ៍ឯក សូ ចាន់ណារី មេបញ្ជាការ នគរបាល វរសេនាតូច ការពារព្រំដែនគោកលេខ៩១១ ប្រចាំក្រុងប៉ោយប៉ែត ។
ពាក់ពន្ធ័ជុំវិញករណីខាងលេីនេះ អង្គភាព CSN មិនអាចទាក់ទងលោក សូ ចាន់ណារី សូមការបំភ្លឺបាននទេនៅពេលនេះ ដោយសាទូរស័ព្ទ ចូលតែគ្មានអ្នកលើកទទួល អង្គភាពយើងរងចាំបកស្រាយ នៅពេលក្រោយ រាល់ម៉ោងធ្វើការ។
សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការកែតម្រូបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់
















