ចេញផ្សាយដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 097 777 6000
ភ្នំពេញ ៖ បច្ចុប្បន្ន ប្រជាជលរដ្ឋ ទូទាំងប្រទេ កំពុងមានការភ័យខ្លាច គ្រប់ៗគ្នា នឹងព្រួយបារម្ភ អំពីសុខភា ក្នុងកាទទួលទាន ចំណីអាហារ បន្លែផែឈើ ប្រចាំថ្ងៃនេះ។ល។ ហើយក៍មមានការលើកឡើង នឹងរិះគន់ថា លោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋាន កាំកុងត្រូល មានភាពធូរលុង បណ្ដែតបណ្ដោយឲ្យទំនិញ មានសារធាតុគីមី ហូរចូលពីរប្រទេសជិតខាង មកដាក់លក់លើទីផ្សារស្រុកខ្មែរ ធ្វើឲ្យប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋខ្មែរ ជារៀងរាល់ថ្ងៃ ។
មន្ត្រីស្ថាប័នមួយ បម្រើការនៅច្រកជ្រៃធំ ខេត្តកណ្ដាល បានលួចខ្សឹបប្រាប់ថា រហូតមកដល់បច្ចុប្បន្ននេះ គេមិនដែលឃើញ មន្ត្រីៗអគ្គនាយកដ្ឋាន កម្ពុជា ត្រួតពិនិត្យទំនិញ នីហរ័ណ អាហរ័ណ និងបង្ក្រាបអំពើក្លែងបន្លំ ហៅកាត់ថា ( កាំកុងត្រូល ) ធ្វើការបង្ក្រាបរាល់ទំនិញ ម្ហូបអាហារ ដែលហូរចូលពីប្រទេសជិតខាង ដែលធ្វើអោយប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ អោយបានល្អប្រសើរ ជាងមុននោះឡើយ។
ចាប់តាំងពីនាយកដ្ឋានកាំកុងត្រូល ត្រូវបានតម្លើងទៅជា អគ្គនាយកដ្ឋានកាំកុងត្រូល ដែលមានលោក ម៉ក់ ពេជ្ជរិទ្ធិ ទីប្រឹក្សាផ្ទាល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងជាប្រតិភូរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋាននេះកាលណាមក ទំនិញមានសារធាតុគីមី នៅតែមានហូរចូល មកពីរបណ្ដាប្រទេសជិតខាង យកមកលក់នៅក្នុងប្រទេសកម្ពុជា ។
ទំនិញទាំងនោះ ធ្វើអោយប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ យ៉ាងខ្លាំង រហូតមកដល់សព្វថ្ងៃ ទាំងអស់នេះ សបញ្ជាក់យ៉ាងច្បាស់ គឺបណ្ដាលមកពី ភាពធូរលុងរបស់ លោក អគ្គនាយក ម៉ក់ ពេជ្ជរិទ្ធ។
ប្រជាពលរដ្ឋ និងមន្ត្រីមួយចំនួន រិះគន់ថា លោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយក កាំកុងត្រូល កាន់តំណែងដុះស្លែ តែងតែធើ្វបុណ្យលាងបាប មិនបានអនុវត្ត ឲ្យបានត្រឹមត្រូវ តាមតួនាទីរបស់ខ្លួននោះទេ ។ ហើយនៅតាមច្រកព្រំដែនវិញ ពួកគេបានបើកដៃ ឲ្យឈ្មួញនាំចូលទំនិញខូចគុណភាព ទំនិញហួសកាលកំណត់ប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ មានលាយសារធាតុគីមី មកចែកចាយពេញ ទីផ្សារស្រុកខ្មែរតែម្តង ។
នាយកដ្ឋាន កាំកុងត្រូល គឺជាស្ថាប័នជំនាញ លើការ ត្រួតពិនិត្យ ចំណីអាហារ ដើម្បីធានាដល់សុខភាព ប្រជាពលរដ្ឋ កម្ពុជា។ បានស្ថិតក្រោម អំណាច លោកម៉ក់ ពេជ្ជរិទ្ធ ជាច្រើនឆ្នាំ កន្លងមកនេះ បានបង្កឲ្យ ប្រជាពលរដ្ឋ ចាប់ពីអាយុ១០ឆ្នាំឡើងទៅ នៅកម្ពុជា ភាគច្រើន ទទួលរង នូវជំងឺ ក្រពះ ពោះវៀន ទឹកនោមផ្អែម និងរងគ្រោះថ្នាក់ដល់ជីវិត…ជាដើម។ ដែលផ្ដើម ចេញពី បញ្ហាចំណី អាហារ ដែលនាំចូល ខ្វះការត្រួតពិនិត្យ ពី មន្ត្រីកាំកុងត្រូល ដែលដឹកនាំដោយលោក ម៉ក់ ពេជ្ជរិទ្ធ ប្រធាននាយកដ្ឋាននេះតែម្ដង។
ករណី បទល្មើស ចំណី អាហារ នៅកម្ពុជា បង្កគ្រោះថ្នាក់ ដល់ប្រជាពលរដ្ឋខ្មែពេញបន្ទុក មិនត្រូវបាន លោក ម៉ក់ ពេជ្ជរិទ្ធ ធ្វើកាទប់ស្កាត់ នឹងបង្ក្រាបទេ បែជាគេសង្កេតឃើញតែ សកម្មភាព ធ្វើបុណ្យ ដាក់ទានបន្តិចបន្ទួច របស់លោក ម៉ក់ ពេជ្ជរិទ្ធ ប្រធាន នាយកដ្ឋាន កាំកុងត្រូល ធ្វើឲ្យមជ្ឈដ្ឋានទូទៅ តែងពោល តៗគ្នា តាមរបៀប បុណ្យក៏ធ្វើ ឈើក៏កាប់ សត្វក៏សម្លាប់ ទើបបច្ច័យ របស់លោក ប្រធាន ហាក់ពុំចេះរីងស្ងួត បែបហ្នឹង ។
ចំណែក អ្នករងគ្រោះ ពិតប្រាកដ នោះគឺ ពលរដ្ឋខ្មែរ ដែលផ្តល់ ក្តីសង្ឃឹម ទៅលើការគ្រប់គ្រង ការត្រួត ពិនិត្យ ប្រកបដោយ មហាគតិ បណ្ឌិត របស់លោក ម៉ក់ ពេជ្ជរិទ្ធ ដោយមិន អាចប្រកែក បានឡើយ ។ ព្រោះបើ ផ្អែកលើ សុខភាព ប្រជាពលរដ្ឋ ខ្មែរបច្ចុប្បន្ន គឺពិតជា នៅមាន ប្រភេទ ចំណី អាហារ ច្រើនណាស់ ដែលប៉ះពាល់ ដល់សុខភាព ហើយគ្មាន ការត្រួត ពិនិត្យ ឲ្យបាន ត្រឹមត្រូវ ដែលតម្រូវ ឲ្យមាន ថ្នាក់ដឹកនាំ ដែលមាន សមត្ថភាព ពិតប្រាកដ ទើបអាច ដោះស្រាយ បញ្ហា សុខភាព ជូនប្រជាពលរដ្ឋ ដែលរងគ្រោះ ព្រោះចំណី អាហារ ប្រកបដោយ គ្រោះថ្នាក់ នេះបាន ។
កន្លងមកមានសេចក្ដី រាយការណ៍ថា នៅច្រកអន្តរជាតិចាំយាម ខេត្តកោះកុង ច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ច្រកព្រំដែនមួយចំនួនក្នុងខេត្តបាត់ដំបង និងច្រកអន្តរជាតិបាវិត ជាដើម ។ សមត្ថកិច្ចបានបើកដៃឲ្យឈ្មួញ នាំចូលទំនិញខូចគុណភាព និងចំណីអាហារ បន្លែផ្លែឈើ សាច់គោ សាច់មាន់ សាច់ជ្រូក និងប្រហិត ខូចគុណភាព ពីរទឹកដីសៀម ទឹកដីយួន ចូលស្រុកខ្មែរយ៉ាងគគ្រឹកគគ្រេង ដែលធើ្វឲ្យប្រជាជនខ្មែរ កើតជំងឺលើសឈាម ។ ជាពិសេសនោះគឺទឹកនោមផ្អែម ដែលកំពុងតែវាយលុក លើពលរដ្ឋខែ្មរគ្រប់ៗគ្នា នាពេលបច្ចុប្បន្ននេះ។
ប្រជាពលរដ្ឋ រិះគន់ថា លោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូល ជាអ្នកទទួលខុសត្រូវធំជាងគេ ចំពោះករណីឈ្មួញនាំចូលទំនិញខូចគុណភាព ទំនិញមានផ្ទុកសារធាតុគីមី ទឹកស៊ុប និងចំណីអាហារផ្សេងៗ មកលក់ឲ្យប្រជាពលរដ្ឋខ្មែរទទួលទាន។ ដោយហេតុថា ពេលឈ្មួញនាំចូល តាមច្រកព្រំដែន មន្ត្រីកាំកុងត្រូល ក្រោមការគ្រប់គ្រង របស់លោក ម៉ក់ ពេជ្ជរិទ្ធ មិនបានត្រួតពិនិត្យគុណភាព ទំនិញនិងចាត់វិធានការបង្ក្រាបនោះទេ ហើយបែរជានាំគ្នាទៅត្រួតពិនិត្យស្ពៃជ្រក់ ត្រសក់ត្រាំ ដែលអាជីវករលក់ដូរនៅលើទីផ្សារទៅវិញ ។
ជាក់ស្តែងថ្មីៗនេះ មានសេចក្តីរាយការណ៍ពីខេត្តបាត់ដំបង បានឲ្យដឹងថា កុមារាម្នាក់ បានស្លាប់បាត់បង់ជីវិតគួរឲ្យអាសូរបំផុត នៅមន្ទីរពេទ្យឯកជនមួយ ឋិតក្នុងភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង កាលពីវេលាម៉ោង០២ទៀបភ្លឺ ឈានចូលព្រឹកនាថ្ងៃទី០៤ ខែ ឧសភា ឆ្នាំ២០១៧នេះ បន្ទាប់ពីពុលចាហួយដូង ម៉ាក M&S បាត់ដំបង ក្នុងកម្រិតធ្ងន់ធ្ងររួចមក ។
គួររំលឹកផងដែរថា ថ្មីៗនេះលោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋាន កាំកុងត្រូល ក្រសួងពាណិជ្ជកម្ម ត្រូវប្រឈម នឹងការរិះគន់ យ៉ាងខ្លាំង បន្ទាប់ពីលោក ប្រកាសប្រមូលទិញ អង្ករប្លាស្ទិក និងទឹកស៊ុប ដែលឈ្មួញនាំចូលពីប្រទេសយួន ។ ការប្រកាសរបស់លោក ម៉ក់ ពេជ្ជរិទ្ធ ត្រូវបានមជ្ឈដ្ឋាននានា រិះគន់ថា ជាការលើកទឹកចិត្ត ដល់មន្ត្រីកាំកុងត្រូល តាមច្រកព្រំដែន ច្រកទ្វារអន្តរជាតិ និងច្រករបៀង ដែលបើកដៃឲ្យឈ្មួញនាំចូលទំនិញខូចគុណភាព ជាពិសេសគ្រឿងឧបភោគបរិភោគ ដែលមានផ្ទុកសារធាតុគីមី ចូលមកចែកចាយលើ ទីផ្សារក្នុងស្រុកខ្មែរ ។
ពាក់ពន្ធ័ជុំវិញករណីខាងលេីនេះ អង្គភាព CSN មិនអាចស្វែៃងរកលោក ម៉ក់ ពេជ្ជរិទ្ធ សូមការបំភ្លឺបាននោះទេនៅពេលនេះ អង្គភាពយើងរងចាំបកស្រាយនៅពេលក្រោយ រាល់ម៉ោងធ្វើការ។
សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការកែតម្រូបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់


















